ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ខ្ចី​លុយ​ ១៨៥ ​លាន​ដុល្លារ​ បន្ថែម​ទៀត​ពី​ជប៉ុន សម្រាប់​ជួយ​សង្គម​ពី​វិបត្តិ​កូ​វី​ដ-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កម្ពុជា​បាន​បន្ត​ខ្ចី​ថវិកា​ពី​ប្រទេស​ជប៉ុន​ប្រមាណ ១៨៥​ លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​គាំទ្រ​ការ​ឆ្លើយ​តប​វិបត្តិ​ជំងឺ​កូ​វី​ដ​ ១៩ ​ក្នុង​ដំណាក់កាល​ទី ​២ ​។…

រាជធានី​ភ្នំពេញ​ ៖ កម្ពុជា​បាន​បន្ត​ខ្ចី​ថវិកា​ពី​ប្រទេស​ជប៉ុន​ប្រមាណ ១៨៥​ លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​គាំទ្រ​ការ​ឆ្លើយ​តប​វិបត្តិ​ជំងឺ​កូ​វី​ដ​ ១៩ ​ក្នុង​ដំណាក់កាល​ទី ​២ ​។ ពិធី​ចុះហត្ថលេខា​ប្រគល់ និង​ទទួល​ប្រាក់​កម្ចី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​ ១២ ខែមករា ឆ្នាំ ​២០២២ ​នេះ ដោយ​មានការ​ចូលរួម​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យ​ដឹង​ថា ថវិកា​កម្ចី​នេះ​ប្រើ​សម្រាប់​គាំទ្រ​សកម្មភាព​នៃ​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះពាល់​សុខភាព​, សង្គម និង​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូ​វី​ដ ​១៩ ជា​ពិសេស​លើ​ជំនួយ​សង្គម​សម្រាប់​ពលរដ្ឋ​ក្រីក្រ និង​ក្រុម​ជន​ងាយ​រង​គ្រោះ​មាន​ដូច​ជា ​៖ ប្រជាពលរដ្ឋ​មាន​ជីវភាព​ស្ថិត​ក្រោម​បន្ទាប់​ភាព​ក្រីក្រ​, ចាស់ជរា​, ស្ត្រី​, កុមារ និង​ជនជាតិ​ដើម​ភាគតិច​ជាដើម​ ។

ក្នុង​ឆ្នាំ​ ២០២០ រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​កម្ចី​ជាង ២៣៧ ​លាន​ដុល្លារ​ផង​ដែរ ដើម្បី​ឆ្លើយ​តប​នឹង​វិបត្តិ​ជំងឺ​កូ​វី​ដ​ ១៩ ​នៅ​កម្ពុជា ​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា ថវិកា​ជា​កម្ចី​របស់​ជប៉ុន​កាលពី​ឆ្នាំ ​២០២០ ជាង ២៣៧ ​លាន​ដុល្លារ​នោះ រាជរដ្ឋាភិបាល​កម្ពុជា មិន​ទាន់​បាន​ប្រើប្រាស់​នៅឡើយ​ទេ​ ។

ក្រៅពី​ថវិកា​កម្ចី​ខាងលើ​ដល់​កម្ពុជា ​ប្រទេស​ជប៉ុន បាន​ជំនួយ​ឥត​សំណង ជា​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ រថយន្ត​សង្គ្រោះ ទូ​ត្រជាក់​ដាក់​វ៉ាក់សាំង ព្រមទាំង​បរិក្ខារ​ពេទ្យ​ជា​ច្រើន​ផ្សេង​ទៀត ដើម្បី​ចូលរួម​ទប់ស្កាត់​នឹង​ជំងឺ​កូ​វី​ដ​-១៩ ផង​ដែរ ​។ សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​លើក​ឡើង​ថា រយៈពេល​ជាង​ ២ ​ឆ្នាំ​មកនេះ កម្ពុជា​បាន​ចាយប្រាក់​សន្សំ​អស់​ប្រមាណ ២ ៣០០ ​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ