ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​ធ្លាក់​ចុះ​ធៀប​នឹង​ដុល្លារ​អូស្ត្រាលី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ធ្លាក់​ចុះ​ធៀប​នឹង​ប្រាក់​ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១២ ខែមករា ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ធ្លាក់​ចុះ​ធៀប​នឹង​ប្រាក់​ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១២ ខែមករា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៣៧ រៀល ហើយ​លក់​ចេញ​រហូត​ដល់​ទៅ ២៩៦៧ រៀល​ឯណោះ ខណៈ​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ២៩២៧ រៀល និង​លក់​ចេញ​តែ ២៩៥៧ រៀល​ប៉ុណ្ណោះ ។

ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧៤ រៀល ខណៈ​ដែល ១ អឺ​រ៉ូ ទិញ​ចូល ៤៦៣២ រៀល លក់​ចេញ ៤៦៧៨ រៀល និង ១ យន់​ចិន ទិញ​ចូល ៦៣៩ រៀល លក់​ចេញ ៦៤៦ រៀល ។

ទន្ទឹម​នេះ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៣២ រៀល លក់​ចេញ ៣៥៦៧ រៀល ហើយ ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤៣ រៀល លក់​ចេញ ៣៤៦ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០១៦ រៀល លក់​ចេញ ៣០៤៧ រៀល ។ ក្នុង​នោះ​ដែរ ១ បាត​ថៃ ទិញ​ចូល ១២២ រៀល លក់​ចេញ ១២៤ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៨០ រៀល លក់​ចេញ ១៨១ រៀល ៕​ ​

​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ