ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ១០​នាក់ ​លួច​ឆ្លង​ដែន​ត្រូវ​យោធា​ថៃ​ឃាត់ខ្លួន ខណៈរឹតបន្តឹង​តាម​បន្ទាត់​ព្រំដែនទប់ស្កាត់អូមីក្រុង

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ទោះជា​មានការ​រឹត​បន្តឹង​តាម​បន្ទាត់​ព្រំដែន​យ៉ាងណា​ក៏​នៅ​មាន​ពលរដ្ឋ​ខ្មែរ​បាន​លួច​ឆ្លង​ដែន​ខុសច្បាប់ បើ​ទោះជា​អាជ្ញាធរ​ថៃ​-​កម្ពុជា ធ្វើការ​រឹត​បន្តឹង​តាម​បន្ទាត់​ព្រំដែន ដើម្បី​ទប់ស្កាត់​ជំងឺ​បំប្លែង​ថ្មី (​អូ​មី​ក្រុង​) ។ នេះ​តាម​សេ​ក្ដី​រាយការណ៍​ពី​សមត្ថកិច្ច​នៅ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ថ្ងៃ​ទី​១០…

បន្ទាយ​មាន​ជ័យ ៖ ទោះជា​មានការ​រឹត​បន្តឹង​តាម​បន្ទាត់​ព្រំដែន​យ៉ាងណា​ក៏​នៅ​មាន​ពលរដ្ឋ​ខ្មែរ​បាន​លួច​ឆ្លង​ដែន​ខុសច្បាប់ បើ​ទោះជា​អាជ្ញាធរ​ថៃ​-​កម្ពុជា ធ្វើការ​រឹត​បន្តឹង​តាម​បន្ទាត់​ព្រំដែន ដើម្បី​ទប់ស្កាត់​ជំងឺ​បំប្លែង​ថ្មី (​អូ​មី​ក្រុង​) ។ នេះ​តាម​សេ​ក្ដី​រាយការណ៍​ពី​សមត្ថកិច្ច​នៅ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ថ្ងៃ​ទី​១០ ខែមករា ២០២២​។

ដោយ​សមត្ថកិច្ច​ទាហាន​កង​រយ​ទី​១២ បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ និង​បាន​ប្រទះ​ឃើញ​ក្រុម​មនុស្ស​ដែល​គួរ​ឲ្យ​សង្ស័យ​ធ្វើ​ដំណើរ​តាម​ច្រករបៀង សំដៅ​ចូល​មក​ក្នុង​ទឹកដី​ថៃ ត្រង់​បរិវេណ​ភូមិ ណូ​ន ផាត់​ថះ​នា ឃុំ​ផា​ន​សឹក ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ចំនួន​១០​នាក់ ក្នុង​នោះ​ក្មេង​ស្រី​០៣​នាក់ ។

នៅ​ពេល​សមត្ថកិច្ច​ថៃ​សួរនាំ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ ពួក​គាត់​មក​ពី​ខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា លួច​ឆ្លង​ចូល​មក ដើម្បី​ទៅ​ធ្វើការ​ខាង​សំណង់ ក្នុង​ខេត្ត​ឈុ​ន បុរី ដោយ​ថៅកែ​ជនជាតិ​ថៃ ជា​អ្នក​ចំណាយ​លុយ​ម្នាក់​ចំនួន​៦,៥០០​បាត ក្នុង​ការ​ធ្វើ​ដំណើរ រួច​កាត់កង​គ្នា​នៅ​ពេល​បាន​ធ្វើការ បន្ទាប់​មក​សមត្ថកិច្ច​ថៃ​បាន​ឃាត់​អ្នក​ទាំងនោះ និង​អនុវត្ត​តាម​វិធាន​របស់​សុខាភិបាល រួច​ក៏​បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច​នគ​បាល​ស្រុក​អារញ្ញ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ