ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូវ៉ាឡាន ជ្រុលចង្កូតបុកឡានដឹកសំរាម បញ្ច្រាសទិស បណ្តាលឲ្យ​ស្លា.ប់​​​អ្នកធ្វើដំណើរ​តាមម៉ូតូ​ ២នាក់​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅថ្ងៃទី១១ ខែមករានេះ វេលាម៉ោង ១៨:៣៥នាទី លើ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​២១១-២១២ ស្ថិតនៅភូមិពូធឿង…

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅថ្ងៃទី១១ ខែមករានេះ វេលាម៉ោង ១៨:៣៥នាទី លើ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​២១១-២១២ ស្ថិតនៅភូមិពូធឿង ឃុំបិត​ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ​ រវាងម៉ូតូ ​Honda Wave ពណ៌ខ្មៅ គ្មានស្លាកលេខ និងរថយន្តកូរ៉េ ដឹកសម្រាម មិនមានស្លាកលេខ បើកបរ​ក្នុងទិសដៅ បញ្ច្រាសទិសគ្នា។

ភាគីខាងម៉ូតូ បើកបរ​ក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ​រាជធានីភ្នំពេញ។ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ និងអ្នករួមដំណើ​រម្នាក់ទៀត ឈ្មោះ សំ ចិត្រា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

សាក្សី លើក​ឡើងថា លុះមកដល់ចំណុចខាងលើ ម៉ូតូ​ បានវ៉ារថយន្ដ ​១គ្រឿង ខណៈពេលនោះ មានរថយន្ដ ​១គ្រឿង ម៉ាក DAEWOO (រថយន្តដឹកសម្រាម) ពណ៌ខៀវ គ្មានស្លាកលេខ ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បណ្ដាលអោយម៉ូតូបុកចំពីមុខចំហៀងខាងឆ្វេងតែម្ដង​។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលអោយមនុស្សស្លា.ប់ចំនួន ០២​នាក់ ស្លា.ប់នៅនឹងកន្លែងកើតហេតុ។ ១.បុរស​អ្នកបើកបរម៉ូតូ HONDA WAVE និងម្នាក់ទៀត ជាអ្នករួមដំណើរ ​ឈ្មោះ សំ ចិត្រា ភេទប្រុស។ ភ្លាមៗ សាកស.ព ត្រូវបាន​តម្កល់ទុកនៅវត្តបិតត្រាំង ដើម្បីស្វែងរកសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង (ម៉ូតូ និងរថយន្ដ) បានយកមក​រក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែក អ្នកបើកបររថយន្ដ បានរត់គេចខ្លួនបាត់ ក្រោយ​ពេលកើតហេតុ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ