ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត ​៣គ្រឿង បុកបន្តគ្នា បណ្ដាលឲ្យស្ទះ​ចរាចរណ៍​លើស្ពាន ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ រថយន្ដ ៣​គ្រឿង រួមទាំងម៉ូតូ ១គ្រឿង បានបុកគ្នាជាបន្តបន្ទាប់ បណ្ដាលឱ្យ​ជាប់គ្នាស្ទះចរាចរណ៍ជាច្រើន​ម៉ោង។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង…

ខេត្តកំពង់ឆ្នាំង៖ រថយន្ដ ៣​គ្រឿង រួមទាំងម៉ូតូ ១គ្រឿង បានបុកគ្នាជាបន្តបន្ទាប់ បណ្ដាលឱ្យ​ជាប់គ្នាស្ទះចរាចរណ៍ជាច្រើន​ម៉ោង។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៤ និង ១០នាទីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៥ ​នៅចំណុច​ស្ពានខ្សាម ស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង​។

របាយការណ៍របស់សមត្ថកិច្ច​នគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ត​មួយគ្រឿង ដែលជារថយន្តបង្ក​ ម៉ាក​តូយ៉ូតាពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2​C-7070   បើកបរ​ដោយឈ្មោះ ភា ផាត អាយុ ៦៧ឆ្នាំ ជាមន្ត្រីចូលនិវត្តន៍ មានទីលំនៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ បានបើកបររថយន្ត ក្នុងទិសដៅពីទិសខាងលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ បានបើកវ៉ាជែងរថយន្ត ​១គ្រឿង បណ្ដាលឲ្យជ្រុលទៅបុកនឹងរថយន្ត ២គ្រឿង និងម៉ូតូមួយគ្រឿង​ទៀត ក្នុងដំណើរច្រាស់ទិសគ្នា រួចជ្រុលបុកនឹងបង្កាន់ដៃស្ពាន បណ្ដាលឱ្យជាប់គាំង និងស្ទះចរាចរណ៍ជាច្រើនម៉ោង។

ក្នុងរបាយការណ៍​​ដដែល​បាន​បញ្ជាក់​ថា រថយន្ត ២គ្រឿង ដែលបើកច្រាសទិសជាមួយរថយន្តបង្ក មានទី១ម៉ាក លុចស៊ីស ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2B-3839 បើកបរដោយឈ្មោះ ស៊ុត ឆាយនី អាយុ ៣៥ឆ្នាំ មុខរបរ គ្រូពេទ្យ មានទីលំនៅ ក្នុងភូមិ​ទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងរថយន្តទី២ ម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-5012 បើកបរដោយឈ្មោះ មាស ភារ៉ា អាយុ ៣៥​ឆ្នាំមានទីលំនៅ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកម៉ូតូមួយគ្រឿងទៀត ដែលរងគ្រោះ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ​។

នៅ​​ក្នុង​ហេតុ​ការណ៍​នោះ បាន​​បង្ក​​ឲ្យ​​ខូចខា​ត​រថយន្ត ៣គ្រឿ​ង និង​ម៉ូតូ ១​គ្រឿង បាក់​បង្កាន់ដៃ​ស្ពានប្រមាណ ៣​ម៉ែត្រ។ ចំណែក​មនុស្សរងរបួសធ្ងន់ម្នាក់ ស្រា​លម្នាក់ និងឃាត់ខ្លួនអ្នក បើកបរបង្ក​ម្នាក់​។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បាន​ប្រមូល​​យក​​​ម​ធ្យោ​​បាយ​ធ្វើដំណើរ​ទាំង ៤គ្រឿង ទៅរក្សាទុក ដើម្បីរង់ចាំការដោះ​ស្រាយ​តាម​នីតិវិធី​។ ក្នុង​ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចបញ្ជាក់ថា បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទើប​បណ្តាលឲ្យ​ស្ទះ​ចរាចរណ៍​ជាច្រើនម៉ោងបែបនេះ​៕ ពៅ សុខហ៊ាន ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ