ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តបង្ហាញការព្រួយបារម្ភ ក្រោយពលរដ្ឋមកចាក់វ៉ាក់សាំង ដូសទី៣ មានចំនួនតិច

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីជំនាញនិងអាជ្ញាធរខេត្តកំពង់ឆ្នាំងបានបង្ហាញការព្រួយបារម្ភជាខ្លាំំង ហើយអំពាវនាវឱ្យពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធជាមួយនឹងជំងឺឆ្លងមួយនេះ ពិសេសគឺក្រោយពីមានវត្តមានវីរុសបំប្លែងថ្មី «អូមីក្រុង» បានចូលក្នុងសហគមន៍ហើយនោះ ។ ការអំពាវនាវឱ្យបងប្អូនរស់នៅខេត្តកំពង់ឆ្នាំងមកទទួលការចាក់វ៉ាក់សាំងដូសទី…

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីជំនាញនិងអាជ្ញាធរខេត្តកំពង់ឆ្នាំងបានបង្ហាញការព្រួយបារម្ភជាខ្លាំំង ហើយអំពាវនាវឱ្យពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធជាមួយនឹងជំងឺឆ្លងមួយនេះ ពិសេសគឺក្រោយពីមានវត្តមានវីរុសបំប្លែងថ្មី «អូមីក្រុង» បានចូលក្នុងសហគមន៍ហើយនោះ ។

ការអំពាវនាវឱ្យបងប្អូនរស់នៅខេត្តកំពង់ឆ្នាំងមកទទួលការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជម្រុញធ្វើឡើង ក្រោយពីអាជ្ញាធរកត់សម្គាល់ឃើញថា គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋដែលបានអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី ៣ ដែលជាដុំជំរុញ បានត្រឹមតែ១១% តែប៉ុណ្ណោះ ។ នេះបើតាមការបញ្ជាក់របស់ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះ ។

រូបភាពពីយូនីសេហ្វ


លោក ប្រាក់ វ៉ុន បានបន្តថា ប្រជាពលរដ្ឋដែលបានអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ដូសទី ៣ ឬដូសជម្រុញមានចំនួនត្រឹមតែ ១១ភាគរយតែប៉ុណ្ណោះ ដែលតួលេខនេះនៅមានកម្រិតទាបនៅឡើយ និងបង្កើតឱ្យមានការព្រួយបារម្ភផងដែរ ។ លោកប្រធានមន្ទីរសុខាភិបាល បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទូទាំងខេត្ត អញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ នៅតាមមណ្ឌលសុខភាព និងនៅនៅមន្ទីរសុខាភិបាលខេត្តឱ្យបានគ្រប់ៗគ្នា ដើម្បីការពារខ្លួនរបស់ពួកគេ ក៏ជួយដល់ការបង្កើតភាពស៊ុំាក្នុងសហគមន៍ ។

លោកប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ថា៖ តាមសេចក្តីរាយការពីមណ្ឌលសុខភាព តាមបណ្ដាស្រុក ក្រុង ទូទាំងខេត្ត បានបញ្ជាក់មូលហេតុដែលប្រជាពលរដ្ឋមិនព្រមមកចាក់វ៉ាក់សាំងដល់ទី ៣ ព្រោះខ្លះយល់ថា៖ ប៉ះពាល់ដល់សុខភាព គ្រុនក្តៅជាដើម និងខ្លះទៀតពួកគាត់យល់ថាជំងឺកូវីត បានស្ងប់ស្ងាត់ទៅហើយ។

លោកបន្តថា ម្យ៉ាងវិញទៀត ពួកគាត់បានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ បានចំនួន ២ ដូសរួចរាល់ គឺគ្រប់គ្រាន់ហើយ ដែលការគិតបែបនេះគឺខុសស្រឡះតែម្ដង ព្រោះកូវីដ-១៩ មិនទាន់ស្ងប់នៅឡើយទេ ណាមួយទៀត កូវីដ-១៩ បានបំប្លែងខ្លួនជាបន្តបន្ទាប់ពីកូវីដ-១៩ ទៅជា ប្រភេទបំប្លែងថ្មី «អាល់ហ្វា» បន្ទាប់មកបំប្លែងថ្មី «ដែលតា» ពេលនេះវាបានបំប្លែងថ្មី ជាប្រភេទ «អូមីក្រុង» ថែមទៀត ដែលប្រភេទបំប្លែងថ្មីនេះ គឺរឹតតែសាហាវជាងមុនទៀត ។ ជាក់ស្តែងនៅថ្ងៃទី ១១ ខែមករា គឺមានការរកឃើញ អ្នកឆ្លងជម្ងឺឆ្លងកូវីដ-១៩ ចំនួន ៣៤ នាក់ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ចំនួន ១០ ករណីបន្ថែមទៀត ។

លោកបន្តថា បើឧបមាថា ៖ ចុះប្រសិនបើមានការផ្ទុះជាសហគមន៍ នៅក្នុងខេត្ត យើងពិតជានឹងបិទខ្ទប់តាមតំបន់ទៀតជាពុំខាន ។ ហេតុនេះសូមបងប្អូន មកទទូលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៣ ឱ្យបានគ្រប់ៗគ្នា និងសូមកុំភ្លេចអនុវត្តនូវវិធានការ ក្រសួងសុខាភិបាល ពិសេសគឺ «៣កុំ និង៣ការពារ» ជាដាច់ខាត។

ចំណែកលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានបានបញ្ជាក់តាមទូរស័ព្ទនៅរសៀលថ្ងៃទី ១១ ខែមករា នេះថា ៖ ប្រជាពលរដ្ឋ ពិតជាទៅចាក់វ៉ាក់សាំងដូសទី ៣ មានចំនួនតិចតួចនៅឡើយ។ នៅព្រឹក ម៉ិញនេះ( ១១មករា) មានការប្រជុំមួយ ដែលដឹកនាំដោយ លោក អោម សុភា អភិបាលរងខេត្ត ស្តីអំពីវិធានការ ជម្រុញឱ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ។ ក្នុងកិច្ចប្រជុំ ក៏បានឯកភាពគ្នា រវាងអាជ្ញាធរខេត្ត ស្រុក មន្ត្រីជំនាញ និង ក្រសួងសុខាភិបាលផងដែរ ដោយកំណត់យកថ្ងៃបើក ការយុទ្ធនាការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី ១៨ ខែមករា នេះតទៅ នៅតាមមណ្ឌលសុខភាព តាមមន្ទីរពេទ្យបង្អែក ស្រុក ក្រុង និង នៅមន្ទីរខេត្ត ផងដែរ ។ ការចាក់វ៉ាក់សាំងដូស ទី ៣ គឺមានប្រសិទ្ឋភាព ក្នុងការទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ-១៩ ហេតុនេះ សូមបងប្អូន ទៅទទួលការចាក់វ៉ាក់សាំង ដូសទី៣ ឱ្យបានគ្រប់ៗគ្នា ខណៈនៅរាជធានីភ្នំពេញនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី ៤ ជូនមន្ត្រីជួរមុខ និងក្រុមអាទិភាពនាថ្ងៃទី ១៤ ខែមករា នេះផងដែរ ៕ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ