រញ្ជួយ​ដី​នៅ​អង់គ្លេស ​​អាច​ទឹកភ្នែក​នៅ​កម្ពុជា?


មនុស្ស​ម្នា​កំពុង​តែ​តាមដាន​ថា​ តើ​នឹង​មាន​អ្វី​កើតឡើង​​នៅ​លើ​ពិភពលោក​ ដោយសារ​តែ​ប្រជាជន​អង់គ្លេស​​សម្រេច​ចេញពី​សហ​ភាព​​អឺរ៉ុប ​។ ផល​ប៉ះពាល់​ដំបូង​​បាន​ចាប់ផ្តើម​ ធ្វើ​ឱ្យ​រង្គើ​ដល់​ពិភពលោក​ទាំង​មូល​ នៅ​ពេល​រញ្ជួយ​ដី​​បាន​កើតឡើង​​នៅ​ចក្រភព​អង់​គ្លេស​ ដែល​ប្រជាជន​ភាគច្រើន​ បាន​សម្រេចចិត្ត​ដើរ​ចេញពី​សហភាព​​អឺរ៉ុប​ ។

តម្លៃ​ភាគហ៊ុន​ទាំងអស់​ បាន​ធ្លាក់​ដោយសារ​​តែ​ការ​សម្រេចចិត្ត​របស់​ប្រជាជន​អង់គ្លេស​ ។ ប៉ុន្តែ​ការ​ព្រួយបារម្ភ​រឹត​​តែ​ខ្លាំង​នោះ​ គឺថា​តើ​នឹង​​មាន​ប្រទេស​ផ្សេង​ៗ​​ទៀត​ ចាក​ចេញពី​សហភាព​អឺរ៉ុប​ដែរ​ឬទេ?

សហ​ភាព​អឺរ៉ុប​​ដ៏​បែក​ខ្ចាយ​មួយ ​អាច​នឹង​នាំ​ដល់​ផល​ប៉ះពាល់​ដល់​​ប្រទេស​កម្ពុជា​យើង ​ដោយសារ​តែ​សហភាព​អឺរ៉ុប​ គឺជា​ម្ចាស់​ជំនួយ​​ដ៏​សំខាន់​របស់​កម្ពុជា ​និង​ជាទី​ផ្សារ​ សម្រាប់​ផលិតផល​នាំ​ចេញ​របស់​កម្ពុជា​ ពិសេស​ឧស្សាហកម្ម​ផ្នែក​សម្លៀក​បំពាក់​ ។

នៅ​ឆ្នាំ​២០១៤ ប្រទេស​កម្ពុជា​​បាន​នាំ​ចេញ​សម្លៀក​បំពាក់​ ទៅ​សហភាព​អឺរ៉ុប​ជាង២.២០០​លាន​ដុល្លារ ​ក្នុង​នាម​ជាទី​ផ្សារ​ធំ​​បំផុត​របស់​​កម្ពុជា​ ។

កម្ពុជា​អាច​នឹង​បាត់បង់​ជំនួយ​ខ្លះ ​ព្រមទាំង​បាត់បង់​ទីផ្សារ​​ សម្រាប់​ការ​នាំ​ចេញ​របស់​ខ្លួន បើសិនជា​ស្ថានភាព​នៅ​សហភាព​អឺរ៉ុប​កាន់​តែ​​ធ្ងន់ធ្ងរ​ ។

បើសិនជា​​ការ​បញ្ជា​ទិញ​ផ្នែក​សម្លៀក​បំពាក់​ធ្លាក់​​ចុះ​​នោះ វា​នឹង​ធ្វើ​ឱ្យ​​រោងចក្រ​កាត់ដេរ​​មួយ​ចំនួន​ត្រូវ​បិ​ទ​ទ្វារ ​។ ចំណែក​កម្មករ​​មួយ​ចំនួន​​អាច​នឹង​បាត់បង់​ការងារ ​។

ដូច្នេះ កម្ពុជា​អាច​នឹង​រង​​ផល​ប៉ះពាល់​ច្រើន​ផង​​ដែរ នៅ​ពេល​ដែល​មានការ​រង្គោះរង្គើ​ នៅ​សហភាព​អឺរ៉ុប​​តាម​រយ​:​ការ​ដើរ​ចេញ​របស់​ចក្រ​ភព​អង់គ្លេស ​ឬ​ក៏​អាច​នឹង​មាន​ប្រទេស​ផ្សេង​ទៀត ​ដែល​ដើរ​ចេញពី​សហភាព​អឺរ៉ុប​ ។

ឥឡូវ​ ភ្នែក​ពិភពលោក​​ទាំងមូល​ កំពុង​តែ​តាមដាន​ចំពោះ​អ្វី​​ដែល​កើត​មាននៅ​ចក្រភព​អង់គ្លេស ​ព្រមទាំង​តំបន់​អឺរ៉ុប​ទាំងមូល​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ