ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃា.តករ​បា.ញ់​សម្លា.ប់​ម្ចាស់បំណុល​ជាង​៣០​ម៉ឺន​ដុល្លារ ​នឹងត្រូវ​​ប្រកាស​សាលក្រម​នៅ​ខែ​ក្រោយ​

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ឃា.តកម្ម​កាលពី​ជាង​មួយ​ឆ្នាំ​មុន ដែល​ជន​ជា​ឃា.តករ ដាច់​ចិត្ត​បា.ញ់​សម្លា.ប់​ម្ចាស់បំណុល​រឿង​ជំ​ពា​ក់​

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ឃា.តកម្ម​កាលពី​ជាង​មួយ​ឆ្នាំ​មុន ដែល​ជន​ជា​ឃា.តករ ដាច់​ចិត្ត​បា.ញ់​សម្លា.ប់​ម្ចាស់បំណុល​រឿង​ជំ​ពា​ក់​ប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ​មក​រា ឆ្នាំ​២០២២ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី ។ ប៉ុន្តែ​នៅ​ពេល​សវនាការ​បាន​សា​ក​សួរ​ដេញដោល លើ​ជន​ត្រូវ​ចោទ​ចប់​សព្វគ្រប់ ប្រធាន​ក្រុម​ប្រឹ​ក្សា​ជំនុំជម្រះ បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ខាង​មុខ​នេះ ។ សវនាការ​ជា​សាធារណៈ​នោះ​មាន​លោក ស្រី ទិ​ត ដា​លី​ន ជា​ប្រធាន​ក្រុមប្រឹក្សា លោក​ចៅក្រម ហុ​ក ពៅ និង​លោកស្រី សាយ ស្រី​ល័​ក្ខ ចៅក្រម​អម និង​លោក ហេង ផេង ព្រះរាជអាជ្ញា​រង ជា​ឲ្យ​ស្ថាប័ន​តំណាង​អយ្យការ​អម​សាលាដំបូង ។

ជន​ត្រូវ​ចោទ​មាន​តែ​ម្នាក់​ឈ្មោះ សុខ ហេង​សំបូរ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ត្រូវ​បាន​តំណាង​ចោទប្រកាន់​ពី​បទ​.​ឃា.តកម្ម និង បទ​. កាន់កាប់ រក្សា​ទុក​និង​ប្រើប្រាស​អាវុ.ធ​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២២​ ធ្នូ ឆ្នាំ​២០២០ នៅ​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ តាម​បញ្ញត្តិ​មាត្រា ២០០ និង​មាត្រា ៤៩០ និង​មាត្រា ២៩ នៃ​ក្រមព្រហ្មទណ្ឌ ។ យោង​តាម​បញ្ញត្តិ នឹងមាត្រា​ដូចដែល​បាន​ចោទ​ប្រ​កាន់​នេះ ជនជាប់ចោទ​ពិតជា​មិន​អាច​គេច​ផុត​ពី​ទោស​ជាប់គុ.ក​អស់​មួយ​ជីវិត​នោះ​ឡើយ ។

ជន​រង​គ្រោះ​ក្នុង​អំពើ​ឃា.តកម្ម​នេះ​មានឈ្មោះ នៅ ចំណាន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​រកស៊ី​គួ​ក​ជេរ​ដី នឹង​ទិញ​លក់​រថយន្ត​-​ម៉ូតូ ព្រមទាំង​ចងការ​ប្រាក់ មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្នុង​សវនាការ​ជនជាប់ចោទ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បា.ញ់​សម្លា.ប់​ជន​រង​គ្រោះ​ប្រាកដ​មែន ដែល​ការ​បា.ញ់​សម្លា.ប់​នោះ ក៏​ព្រោះតែ​រូបគេ​ជំពាក់​បំណុល​ជន​រង​គ្រោះ​ឈ្មោះ នៅ ចំណាន ទាំង​ដើម​ទាំង​ការប្រមាណ​ជា​៣០​ម៉ឺន​ន​ដុល្លារ​អា​មេ​រិ​ក ដោយ​ពុំ​មាន​លទ្ធ​ភាព​សង​គេ​វិញ ម្យ៉ាងទៀត​ខឹង​ជន​រង​គ្រោះ​ចេះ​តែ​គំរា.មកំហែង​ទា​រ​ប្រាក់ ដែល​ខ្លួន​ជំពាក់​នោះ​យ៉ាង​បង្ខិតបង្ខំ ទើប​ដាច់​ចិត្ត​ទៅ​ខ្ចី​កាំ​ភ្លើ.ង​ខ្លី​ពី​ឈ្មោះ ផេង ស៊ី​ថុ​ល អាយុ​៤០​ឆ្នាំ យក​ទៅ​បា.ញ់​សម្លា.ប់​ម្ចាស់បំណុល​តែ​ម្ដង​ទៅ ។ ដោយ​យោង​ទៅ​លើ​ចម្លើយ​សារភាព​របស់​ជន​ដៃដល់​ទទួលស្គាល់​ការ​ពិត តំណាង​អយ្យការ​បាន​ធ្វើ​សេចក្ដីសន្និដ្ឋាន តម្កល់​ទុក​បទចោទប្រកាន់​នៅ​ដដែល នឹង​បាន​ស្នើ​សុំ​ឲ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​ទៅ​តាម​ច្បាប់ ។ សំណុំរឿង​នេះ​ម្ចាស់​អាវុ.ធ ដែល​បណ្តោយ​ជន​ជា​ឃា.តករ​ខ្ចី​យក​ទៅ​ធ្វើ​សកម្មភាព​បា.ញ់​សម្លា.ប់​ជន​រង​គ្រោះ​ក៏​ពាក់​ព័ន្ធ​ដែរ ថ្វី​ត្បិត​តែ​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ​ក៏​ដោយ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២០ លោក ឡុ​ង ជៀប ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​សាកសួរ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ ពាក់​ព័ន្ធ​ករណី​ជនសង្ស័យ​២​នាក់ ដែល​សមគំនិត​គ្នា​រៀបចំ​ផែនការ​បា.ញ់​ប្រហារ​ផ្តាច់ជីវិត​លើ​អ្នក​រកស៊ី​គួ​ក​ជេរ​ដី ខឹង​ទារប្រាក់​ជំពាក់​ញឹកញាប់​ពេក ។

ក្រោយ​ពី​សាកសួរ​ចប់​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ជនសង្ស័យ​ទាំង​ពី​នាក់​នោះ​ជា​ផ្លូវការ​ពី​បទ​.​ឃា.តកម្ម​គិត​ទុកជា មុន​.​នឹង​សមគំនិត​ក្នុង​អំពើ​ឃា.តកម្ម នឹង​ប្រើប្រាស់​អាវុ.ធ​ខុសច្បាប់ តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ នឹង​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​សាកសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធ​នា​គារ​ជា​បណ្តោះអាសន្ន ។ (​ឃា.តកម្ម​គិត​ទុកជា​មុន​.​គឺ​អំពើ​សម្លា.ប់​មនុស្ស​ដោយ​គិត​ទុកជា​មុន ឬ​ដោយ​ការ​ពួនស្ទាក់ ។ ការ​គិត​ទុកជា​មុន គឺជា​គម្រោង​ដែល​បង្កើត​ឡើង​មុន​អំពើ​បៀតបៀន​ទៅ​លើ​រូប​បុគ្គល​នៃ​ជន​រង​គ្រោះ ។ ការ​ពួនស្ទាក់​គឺជា​អំពើ​ឃ្លាំចាំ​បុគ្គល​ណា​ម្នាក់ ក្នុង​រយៈពេល​មួយ​រយៈ ដើម្បី​ប្រព្រឹត្ត​អំពើ​បៀតបៀន​ទៅ​លើ​រូប​បុគ្គល​នៃ​ជន​រង​គ្រោះ ។ ឃា.តកម្ម​គិត​ទុកជា​មុន ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​) ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ ហេង​សំបូរ ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ មុខរបរ​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​យីហោ​«​សំបូរ គ​ន្ធា​»​មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​ញរ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ជា​ជន​ដៃដល់​) ។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ផេង ស៊ី​ថុ​ល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា មាន​ទំ​នៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ជា​អ្នក​សម គំនិត ផ្តល់​អាវុធ​) ។ ចំណែក​ជន​រង ដែល​បាត់បង់​អាយុជីវិត​ឈ្មោះ នៅ ចំណាន អាយុ​៤៥​ឆ្នាំ មុខរបរ​គួ​ក​ជេរ​ដី និង​ទិញ​.​លក់​រថយន្ត​.​ម៉ូតូ នឹង​ចងការ​ប្រាក់ មាន​ទី​លំ នៅផ្ទះ​លេខ​៥១៦ ផ្លូវលំ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បានជា​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ទាំង​២ នាក់​ពី​បទ​.​ឃា.តកម្ម​គិត​ទុកជា​មុន ដោយ​មានដំណើរ​រឿង​យ៉ាង​ដូច្នេះ​ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​តាម​ផ្លូវលំ​ឡាន​ដឹក​ដី​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ កើត​មាន​អំពើ​ឃា.តកម្ម​មួយ បង្ក​ឡើង​ដោយ​ឃា.តករ​បាញ់ ប្រហារ​ចំនួន​៤​គ្រាប់​ផ្តាច់ជីវិត​បុរស​ម្នាក់​ឈ្មោះ នៅ ចំណាន ដែល​ជា​អ្នក​រកស៊ី​គួ​ក​ជេរ​ដី​ទិញ​.​លក់​រថយន្ត​.​ម៉ូតូ និង​រក​ស៊ី​ចងការ​ប្រាក់ បណ្ដាល​ឲ្យ​ស្លា.ប់​នៅ​ក្នុង​ថ្លុកឈា.ម ដោយឡែក​ជនសង្ស័យ​បាន​គេចខ្លួន​បាត់ ។

ក្រោយ​កើត​មាន​អំពើ​ឃា.តកម្ម​នោះ​ភ្លាម សមត្ត​កិច្ច​គ្រប់​ជំនាញ​តាម​លំដាប់ថ្នាក់​បាន​ចុះ​ទៅ​ដល់ នឹង​បាន​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជា​បន្ទាន់ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តម សេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្តម សេនីយ៍​ឯក អ៊ិ​ន​បូ​រ៉ា អគ្គស្នងការ​រង នឹង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុ​ត្តិ​ធ​ម៍ ដាក់​បទបញ្ជា​ទៅ​នាយក​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ ដែល​មាន​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុ​នាយកដ្ឋាន ដឹកនាំ​កម្លាំង​ចុះ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​ខណ្ឌ​កំ​បូល លុះដល់​វេលា​រសៀល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០(​រំលង​២​ថ្ងៃ​)​សមត្ត​កិច្ច​ឈាន​ដល់​ការ​បំបែកសំណុំរឿង​នោះ នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ ហេង​សំបូរ រួម​ទាំង​ដកហូត​អាវុធ​ខ្លី​១​ដើម ដែល​ជន​ដៃដល់​បាន​យក​ទៅ​លាក់​ទុក​នៅ​ចំណុច​រណ្ដៅ​ដី ក្បែរ​កន្លែង​កើត ហេតុ​នោះ​ផង​ដែរ ។

បេសកកម្ម​របស់​សមត្ត​កិច្ច​បាន​បន្ត​រហូត​ដ​ល់​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ដដែល ទើប​ចាប់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ផេង ស៊ី​ថុ​ល នៅ​ចំណុច​ផ្លូវ​ចូល​បុរី​សន្តិភាព​២ ស្ថិត​នៅ​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ។ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២ នាក់ ទើប​មាន​ចម្លើយ​គ្រប់​គ្រាន់​ថា ករណី​ខាងលើ​នេះ​ជា​អំពើ​ឃា.តកម្ម​ពិតប្រាកដ​មែន ដែល​ជនសង្ស័យ​បាន​រួមគំនិត​គ្នា បា.ញ់​សម្លា.ប់​ជន​រង​គ្រោះ ដោយ​ផ្តើម​ចេញពី​ការ​ខឹង​ជន​រង​គ្រោះ ទារប្រាក់​ជំពាក់​យ៉ាង​បង្ខំ​សរុប​ទាំង​២ នាក់​ជាង​៣០​ដុល្លារ​អា​មេ​រិ​ក ៕

Picture
Picture
Picture
Picture