ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្នក​ណា​ដែល​ថា​មិន​ចេះ​ខុស​នោះ​ទេ

2 ឆ្នាំ មុន

មនុស្ស​យើង​សុទ្ធតែ​ធ្លាប់​មាន​កំហុស​ខុសឆ្គង​គ្រប់​គ្នា គ្មាន​អ្នក​ណា​ដែល​ថា​មិន​ចេះ​ខុស​នោះ​ទេ មាន​តែ​មនុស្ស​ដែល​ហ៊ាន​កែប្រែ​កំហុសឆ្គង​ប៉ុណ្ណោះ ទើប​ចាត់​ទុក​ថា​ជា​មនុស្ស​មាន​តម្លៃ សមគួរ​ដល់​ការ​គោរព​លើកតម្កើង ។ យើង​គួរ​សិក្សា​ពី​មនុស្ស​ប្រភេទ​នេះ​ទើប​សង្គម​ជាតិ​មាន​សុខ​សន្តិភាព ពិត​ណាស់​កំហុស​គឺជា​ចំណុច​ដែល​មិនល្អ តែ​កំហុស​អាច​កែប្រែ​មនុស្ស​យើង​ផ្លាស់​ពី​មនុស្ស​ម្នាក់​ក្លាយជា​មនុស្ស​ម្នាក់​ទៀត​បាន បើ​បុគ្គល​នោះ​មាន​ចេតនា​ចង់​កែ…

មនុស្ស​យើង​សុទ្ធតែ​ធ្លាប់​មាន​កំហុស​ខុសឆ្គង​គ្រប់​គ្នា គ្មាន​អ្នក​ណា​ដែល​ថា​មិន​ចេះ​ខុស​នោះ​ទេ មាន​តែ​មនុស្ស​ដែល​ហ៊ាន​កែប្រែ​កំហុសឆ្គង​ប៉ុណ្ណោះ ទើប​ចាត់​ទុក​ថា​ជា​មនុស្ស​មាន​តម្លៃ សមគួរ​ដល់​ការ​គោរព​លើកតម្កើង ។ យើង​គួរ​សិក្សា​ពី​មនុស្ស​ប្រភេទ​នេះ​ទើប​សង្គម​ជាតិ​មាន​សុខ​សន្តិភាព

ពិត​ណាស់​កំហុស​គឺជា​ចំណុច​ដែល​មិនល្អ តែ​កំហុស​អាច​កែប្រែ​មនុស្ស​យើង​ផ្លាស់​ពី​មនុស្ស​ម្នាក់​ក្លាយជា​មនុស្ស​ម្នាក់​ទៀត​បាន បើ​បុគ្គល​នោះ​មាន​ចេតនា​ចង់​កែ ។ កំហុស​នេះ​ជួនកាល​ក៏​អាច​ផ្លាស់​ប្តូរ​ពី​មនុស្ស​ល្អ​ទៅ​ជា​មនុស្ស​អាក្រក់ ហើយ​ជួនកាល​ក៏​ផ្លាស់​ពី​មនុស្ស​អាក្រក់​មក​ជា​មនុស្ស​ល្អ​វិញ ទាំង​អស់នេះ​វា​អាស្រ័យ​លើ​វិធី​គិត​របស់​មនុស្ស បើ​យើង​ជា​មនុស្ស​ចិត្ត​ទូលាយ ព្រម​បែរមក​ពិនិត្យ​ត្រួតត្រា​ខ្លួនឯង​ពេល​ឃើញ​មាន​ចំណុច​ខុសឆ្គង និង​យកចិត្តទុកដាក់​កែប្រែ​ជីវិត​ក៏​រមែង​ល្អ​ប្រសើរ​ឡើង ។

ផ្ទុយ​ពី​មនុស្ស​ដែល​ទន់ខ្សោយ ចិត្តចង្អៀត​ចង្អល់ មិន​ព្រម​ទទួលស្គាល់​ការណ៍​ពិត​ជួប​ជាមួយ​ភាព​ខុស​បំណង គេ​ក៏​សោកសៅ​ស្លុតចិត្ត​ក្រៀមក្រំ មិន​ហ៊ាន​ប្រឈម​មុខជា​មួយ​ការណ៍​ពិត បណ្តោយ​ឲ្យ​ចំណុចខ្សោយ កំហុសឆ្គង​ទាំងនោះ​នៅ​រ៉ាំរ៉ៃ​តទៅ​ទៀត ទីបំផុត​ជីវិត​ក៏​រុះ​រោយ​ថយ​ថោក​គ្មាន​អនាគត ។

អង្គុលីមា​ល៍​គឺជា​ឃាត​.​ករ​ដ៏​កំណា​.​ច​ប្រឈម​នឹង​ទោសទណ្ឌ​ដ៏​ធ្ងន់ធ្ងរ តែ​អ្វី​ៗ​ត្រូវ​បញ្ចប់​ទាំងអស់​នៅ​ពេល​ដែល​អង្គុលីមា​ល៍​ដឹងខ្លួន​ថា​ខុស ហើយ​លះបង់​ទោស​កំហុស​អស់ទាំង​នោះ ដោយ​ងាក​មក​បូជា​កាយ​ថ្វាយខ្លួន​បួស​ក្នុង​សំណាក់​ព្រះសម្មាសម្ពុទ្ធ មិនយូរ​ប៉ុន្មា​ន​អង្គុលីមា​ល៍​បាន​ក្លាយជា​ព្រះអរហន្ត​ខីណាស្រព​មួយ​អង្គ​ដ៏​ប្រសើរ រួច​ផុត​អស់កម្ម​កិលេស​ទាំងអស់​ក្នុង​លោក ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ