ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីស្លា.ប់​ជា​ច្រើនថ្ងៃ ទើបប្រពន្ធ​ដឹង និងទម្លាយមូលហេតុ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​​ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លា.ប់​ដោយ​ច.ង ក រហូតស.ព​មាន​សភាព​ហើម​ស្អុយ បង្ក​អោយ

​​ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លា.ប់​ដោយ​ច.ង ក នឹងដើមត្របែកព្រៃ រហូតស.ព​មាន​សភាព​ហើម​ស្អុយ បង្ក​អោយមានការ​ភ្ញាក់​ផ្អើលកើតឡើង​កាលពីវេលាម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ​ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​តា​ណុ​ប​តា​ជៃ ខាង​លិច​​ភូមិ​គោក​សំរោង​លិច ចម្ងាយ​ប្រមាណ​២,៥០០​ម៉ែត្រ ស្ថិត​ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាល​បាន​និយាយ​ថា​ ជាជំហាន​ដំបូង ស.ព​បុរសរងគ្រោះ​​​​ខាងលើ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​​នោះទេ​ ​មាន​អាយុ​ប្រហែល​ជាង​​៤០​​ឆ្នាំ ​មាន​កំពស់​១,៧០​ម៉ែត្រ​ ស្លៀកខោ​ទា​ហាន​ ពាក់អាវ​​រងា​ពណ៌​អាចម៌​សេះ ​បាន​ច.ង ក ​នឹង​ខ្សែ​នីឡុង​ជ​រ័​ពណ៌​ស ភ្ជាប់​នឹង​ដើម​ត្របែកព្រៃ​ ដោយ​មិនដឹង​​ថា​ជនរងគ្រោះស្លា.ប់​ប៉ុន្មាន​ថ្ងៃ​នោះ​ឡើយ ​ខណៈស.ព​មាន​សភាព​​ហើម​រលួយ​ស្អុយ​ទៅហើយ​ ។

​​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​ក្រោយ​ពី​បាន​ទទួល​ព័​ត៌​មាន​​ខាងលើ​​ភ្លាម ​កម្លាំង​​សមត្ថកិច្ច​​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​បង្កើត​គណៈកម្មការ​​ ដើម្បី​ពិនិត្យ​ ​និង​ធ្វើកោសល្យ​វិច្ច័យ​ស.ពជនរងគ្រោះ​ រក​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​​ជា​ករណី​ឃា.តកម្ម​​នោះ​ទេ ​ដផុ​​គ្រូពេទ្យ​​បាន​សន្និដ្ឋាន​ថា ​ជនរង​គ្រោះ​​ពិតជា​ស្លា.ប់​ដោយសារ​ច.ង ក ប្រាកដ​មែន ។​

​តាម​ប្រភពដដែលបាន​បញ្ជាក់បន្ត​ថា បន្ទាប់​ពី​ធ្វើការ​ផ្សព្វផ្សាយ ​រហូត​ដល់​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ដដែល ទើប​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ឈី​ន បុរី អាយុ៤០ឆ្នាំ​ បាន​អះអាង​ថា​ បុរស​​រងគ្រោះ​​ខាងលើ​គឺជា​ប្ដី​របស់គាត់​ឈ្មោះ តេ​ង កុសល អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ ហ្លួង​លើ ឃុំ​ឬ​ស្សី​ក្រោ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

​តាម​ប្រភពពី​នគរបាល​បាន​បញ្ជាក់​​បន្តទៀត​ថា ​តាម​ការ​បំភ្លឺ​ពី​​ស្ត្រីជា​ប្រពន្ធ​បាន​ឱ្យ​ដឹង​ថា​ កាលពី​១​ស​ប្តា​ហ៍​មុន​ ប្តីរបស់គាត់​ធ្លាប់​បាន​មក​មើល​កន្លែង​ដឹក​ដី​ធ្វើ​ផ្លូវ​ចូល​ស្រែ​នៅ​ចំណុច​​កើតហេតុ​ខាងលើ ជាមួយ​ឈ្មោះ ឈុ​ន​ណា ភេទ​ប្រុស រស់នៅ​ស្រុក​មង្គល​បូ​រី ជាមួយ​គ្នា ​។ ​ម្យ៉ាង​​ទៀត ​ប្រហែលជា១​ខែ​មុន​ ប្តីរបស់គាត់​ក៏​ធ្លាប់​រត់​​មកច.ង ក នៅផ្ទះ​ម្តង​ដែរ តែ​មិន​បាន​សម្រេច ។​ ក្រោយមក ​ប្តី​​របស់គាត់​​បាន​បាត់​ខ្លួន​ពី​ផ្ទះ កាលពី​ថ្ងៃ​ទី​៧ ខែ​មក​រា​ ឆ្នាំ​២០២២ តែ​រក​មិនឃើញ រហូត​ដល់ថ្ងៃកើតហេតុ ស្រាប់តែ​គាត់​ទទួលដឹងថា ​ប្តីបានបាត់បង់ជីវិតទៅ​ហើយ ។ ដោយឡែក​​មូលហេតុ​ដែល​​ប្តីរបស់គាត់​ធ្វើ​អត្តឃា.ត​បែប​នេះ គឺ​ដោយសារ​តែ​មាន​វិបត្តិ​ជំពាក់​លុយ​គេ គ្មាន​លុយ​សង ​។

​បច្ចុប្បន្ន ស.ពជនរងគ្រោះ​​ត្រូវ​បាន​ប្រគ​ល់​ជូន​ក្រុម​គ្រួសារ ដើម្បី​​​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ