ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​ជាមួយ​គ្នា​ខ្ចី​ម៉ូតូ​មួយ​ភ្លែត បែរជា​យក​ទៅ​បញ្ចាំ​បាត់

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ម្ចាស់​ម៉ូតូ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ក្រោយ​ពី​ផឹកស៊ី​ជាមួយ​គ្នា​ហើយ​ថា​ខ្ចី​ម៉ូតូ​ទៅ​ជួប​មិត្តភក្តិ​ម្នាក់​ទៀត

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ម្ចាស់​ម៉ូតូ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ក្រោយ​ពី​ផឹកស៊ី​ជាមួយ​គ្នា​ហើយ​ថា​ខ្ចី​ម៉ូតូ​ទៅ​ជួប​មិត្តភក្តិ​ម្នាក់​ទៀត តែ​បែរជា​យក​ម៉ូតូ​ទៅ​បញ្ចាំ​យក​លុយ​ទៅ​ទិញ​ថ្នាំ​ញៀន​ជក់​ទៅ​វិញ​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី នៅ​ជិត​មន្ទីរ​សាធារណៈការ​ក្នុងភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ជនសង្ស័យ​មានឈ្មោះ ផា​ន់ សំនៀង ភេទ​ប្រុស ឣា​យុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ទ្រា ឃុំ​ព្នាយ​ស្រុក​សំរោង​ទង​។ រីឯ​ម្ចាស់​ម៉ូតូ​ឈ្មោះ សុត ឌឿ​ន ភេទ​ប្រុស ឣា​យុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ែល​ហែល សង្កាត់​សុពណ៌​ទេព ក្រុង​ច្បារមន​។

ម្ចាស់​ម៉ូតូ​បាន​រៀបរាប់​ថា មុន​ពេល​ជនសង្ស័យ​យក​ម៉ូតូ​របស់​ខ្លួន​ទៅ​បញ្ចាំ​នេះ​គឺ​ពួក​គេ​បាន​ស៊ីផឹក​ជាមួយ​គ្នា​តាំងពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ រហូត​ដល់​ម៉ោង​៩​យប់ នៅ​ភូមិ​ប៉ែល​ហែល ស្រាប់តែ​ជនសង្ស័យ​ប្រាប់​ថា​ខ្ចី​ម៉ូតូ​ទៅ​ជួប​មិត្តភក្តិ​ម្នាក់ ហើយ​ក៏​យក​ទៅ​បាត់​តែ​ម្តង​។ ដោយ​បាត់​យូរ​ក៏​បាន​នាំ​គ្នា​តាម​រកតែ​រក​មិនឃើញ​ឡើយ​រហូត​ដល់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ បាន​នាំ​គ្នា​តាម​រក​ម្តងទៀត​ស្រាប់តែ​ប្រទះ​ឃើញ​ជន​នេះ​កំពុង​ដើរ​នៅ​ជិត​មន្ទីរ​សាធារណការ ក៏​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ម៉ូតូ​ម៉ាក​Today​ពណ៌​ឈាម​ជ្រូក​គ្មាន​ស្លាក​លេខ​ដែល​គេ​យក​ទៅ​បញ្ចាំ​នោះ​បាន​លុយ ៣០​ម៉ឺន​រៀល​ហើយ​លុយ​ទាំងនោះ​គេ​យក​ទៅ​ទិញ​ថ្នាំ​ញៀន​ជក់​ឣ​ស់​ហើយ​។ ជនសង្ស័យ​បន្ត​ថា​ម៉ូតូ​នោះ​គេ​យក​ទៅ​បញ្ចាំ​នៅ​ហាង​ទិញ​លក់​ម៉ូតូ​យីហោ ឆេ​ង លាភ នៅ​ភូមិ​មុខ​ខេត្ត សង្កាត់​រកា​ធំ ក្រុង​ច្បារមន​ដោយ​មិន​មាន​លិខិត​ស្នាម​ឣ្វី​ទាំង​ឣ​ស់​។ បច្ចុប្បន្ន​ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​។ មិន​មាន​ប្រភព​ណាមួយ​ឣះ​ឣា​ថា​តើ​សមត្ថកិច្ច​នឹង​ចាត់វិធានការ​យ៉ាងណា​ឡើយ​ចំពោះ​ឣ្ន​ក​ទទួល​បញ្ចាំ​ម៉ូតូ​នេះ​ឡើយ ៕