ការគោរពច្បាប់ត្រូវចាប់ផ្តើមចេញពីអ្នកនយោបាយ និងមន្ត្រីធំៗ
នៅពេលសម្តេចតេជោ ហ៊ុន សែន ត្រូវបានផាកដោយប៉ូលិសចរាចរណ៍ ដោយសារមិនបានពាក់មួយសុវត្ថិភាពនោះ វាមានឥទ្ធិពលហួសពីការផាកពិន័យធម្មតា។ សារដ៏ច្បាស់លាស់មួយ
នៅពេលសម្តេចតេជោ ហ៊ុន សែន ត្រូវបានផាកដោយប៉ូលិសចរាចរណ៍ ដោយសារមិនបានពាក់មួយសុវត្ថិភាពនោះ វាមានឥទ្ធិពលហួសពីការផាកពិន័យធម្មតា។ សារដ៏ច្បាស់លាស់មួយ
នៅពេលសម្តេចតេជោ ហ៊ុន សែន ត្រូវបានផាកដោយប៉ូលិសចរាចរណ៍ ដោយសារមិនបានពាក់មួយសុវត្ថិភាពនោះ វាមានឥទ្ធិពលហួសពីការផាកពិន័យធម្មតា។ សារដ៏ច្បាស់លាស់មួយ គឺមនុស្សទាំងអស់ត្រូវនៅក្រោមដំបូលនៃច្បាប់។
ប្រទេសកម្ពុជា ត្រូវបានគេយល់ថា មានការអនុវត្តច្បាប់ទន់ខ្សោយនៅឡើយ។ ដូច្នេះមនុស្សជាច្រើនក៏មិនសូវខ្លាចច្បាប់ និងមិនសូវយល់ដឹងអំពីច្បាប់។ នៅពេលដែលការអនុវត្តច្បាប់ទន់ខ្សោយ កម្ពុជាក៏មានបញ្ហាជាច្រើនត្រូវដោះស្រាយ ពិេសសលើទិដ្ឋភាពយុត្តិធម៌ និងបញ្ហាសង្គមព្រមទាំងសន្តិសុខ។
វាសំខាន់ណាស់ដែលមនុស្សគ្រប់រូបត្រូវតែគោរពច្បាប់ដើម្បីធ្វើអោយប្រទេសជាតិធ្វើដំណើរទៅមុខយ៉ាងវិជ្ជមាន។ នៅក្នុងគ្រួសារមួយ ឪពុកម្តាយមានតួនាទីធ្វើជាគំរូល្អដល់កូន។ វានឹងពិបាកណាស់សម្រាប់ឪពុកម្តាយជក់បារី ដែលត្រូវអប់រំកូនកុំអោយជក់បារី។ នៅក្នុងកម្រិតប្រទេសទាំងមូល វានឹងពិបាកណាស់ ដើម្បីអោយប្រជាជនកម្ពុជាទាំងអស់គោរពច្បាប់បានយ៉ាងគ្រប់ៗគ្នា បើសិនជាអ្នកនយោបាយ និងមន្ត្រីជាន់ខ្ពស់មិនព្រមធ្វើគំរូល្អនៅក្នុងការគោរពច្បាប់។ នៅលើតាមដងផ្លូវគេឃើញជាញឹកញាប់ដែលរថយន្តស្លាកលេខរដ្ឋមិនគោរពភ្លើងចរាចរណ៍ ឬក៏ត្រូវបានគេប្រើប្រាស់សម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍ ឬក៏ចូលកន្លែងកម្សាន្តនានា។
ដើម្បីអោយកម្ពុជាក្លាយជានីតិរដ្ឋនោះ ការគោរពច្បាប់ត្រូវចាប់ផ្តើមចេញពីអ្នកនយោបាយ និងមន្ត្រីជាន់ខ្ពស់ ដើម្បីធ្វើជាគំរូល្អសម្រាប់ប្រជាជនអនុវត្តតាម។
នៅពេលសម្តេចតេជោត្រូវបានផាកដោយប៉ូលិសចរាចរណ៍នោះ វាជាការចាប់ផ្តើមដ៏ល្អមួយនៅក្នុងការលើកទឹកចិត្តដល់មន្ត្រីទាំងអស់អោយគោរពច្បាប់អោយបានច្រើនជាងប្រជាជន។
នៅពេលដែលមន្ត្រីទាំងអស់នាំគ្នាគោរពច្បាប់ហើយនោះ ពួកគេនឹងមានប្រសិទ្ធភាពនៅក្នុងការអំពាវនាវអោយប្រជាជនកម្ពុជាគោរពច្បាប់ដែរ។
ដូច្នេះការគោរពច្បាប់ត្រូវតែចាប់ផ្តើមចេញពីអ្នកនយោបាយ និងមន្ត្រីជាន់ខ្ពស់ ដើម្បីកម្ពុជាក្លាយជានីតិរដ្ឋដ៏ពិតប្រាកដ៕
ចែករំលែកព័តមាននេះ