ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលប៉ះពាល់៣យ៉ាង ដែលកំហឹងមានឥទ្ធិពលលើរាងកាយអ្នក

1 ឆ្នាំ មុន

អារម្មណ៍ពេលខឹងនរណាម្នាក់គឺមិនស្រួលក្នុងចិត្តនោះទេ។ វាមិនត្រឹមតែធ្វើឱ្យពិបាកក្នុងផ្លូវចិត្តនោះទេ រាងកាយរបស់អ្នកក៏ទទួលផលប៉ះពាល់ផងដែរ។ តើរាងកាយរបស់អ្នកនឹងមានបញ្ហាអ្វីខ្លះនៅពេលអ្នកមានកំហឹងនៅក្នុងខ្លួន? ថ្ងៃនេះ អ្នកនឹងបានស្គាល់ផលប៉ះពាល់៣យ៉ាង ដែលកំហឹងមានលើរាងកាយរបស់អ្នក។ ១. រមួលពោះ កង្វះលំហូរឈាមទៅកាន់ពោះវៀននៅពេលខឹងនឹងបណ្ដាលឱ្យអ្នកជួបប្រទះបញ្ហាទាក់ទងជាមួយការរំលាយអាហារ…

អារម្មណ៍ពេលខឹងនរណាម្នាក់គឺមិនស្រួលក្នុងចិត្តនោះទេ។ វាមិនត្រឹមតែធ្វើឱ្យពិបាកក្នុងផ្លូវចិត្តនោះទេ រាងកាយរបស់អ្នកក៏ទទួលផលប៉ះពាល់ផងដែរ។ តើរាងកាយរបស់អ្នកនឹងមានបញ្ហាអ្វីខ្លះនៅពេលអ្នកមានកំហឹងនៅក្នុងខ្លួន? ថ្ងៃនេះ អ្នកនឹងបានស្គាល់ផលប៉ះពាល់៣យ៉ាង ដែលកំហឹងមានលើរាងកាយរបស់អ្នក។

១. រមួលពោះ

កង្វះលំហូរឈាមទៅកាន់ពោះវៀននៅពេលខឹងនឹងបណ្ដាលឱ្យអ្នកជួបប្រទះបញ្ហាទាក់ទងជាមួយការរំលាយអាហារ ជាពិសេសប្រសិនបើអ្នកតែងតែខឹងជាប់រហូត។ នេះជាហេតុផលមួយចម្បងបំផុតដែលធ្វើឱ្យអ្នកពេលខ្លះមានបញ្ហារមួលក្នុងពោះ និងបញ្ហាពោះវៀន នៅពេលខឹង។

២. ប្រព័ន្ធភាពស៊ាំចុះខ្សោយ

បញ្ហាគួរឱ្យព្រួយបារម្ភមួយទៀតនៃការមានអារម្មណ៍ខឹងជានិច្ចនោះ គឺភាពមិនប្រក្រតីនៃមុខងារប្រព័ន្ធភាពស៊ាំរាងកាយ។ មុខងារនៃក្រពេញទីរ៉ូអ៊ីតត្រូវទទួលរងផលប៉ះពាល់ ដែលមានន័យថាសមត្ថភាពប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី និងកោសិកាគ្រោះថ្នាក់ផ្សេងទៀតក្នុងរាងកាយត្រូវជួបប្រទះការរំខាន។ នៅពេលប្រព័ន្ធភាពស៊ាំមិនដំណើរការមុខងារបានត្រឹមត្រូវនោះមានន័យថា អ្នកកំពុងប្រឈមមុខនឹងការកើតជំងឺផ្សេងៗហើយ។ វាកាន់តែមានបញ្ហាថែមមួយកម្រិតទៀត ដោយសារតែពេលនេះគឺជាសម័យកូវីដ។ ការមានប្រព័ន្ធភាពស៊ាំរឹងមាំ គឺជារឿងសំខាន់។

៣. លើសសម្ពាធឈាម

នៅពេលអ្នកខឹង នោះលំហូរឈាមនឹងត្រូវបែងចែកបញ្ជូនទៅកាន់ផ្នែកផ្សេងៗគ្នានៃរាងកាយ ហើយក៏ព្រោះតែការកើនឡើងនូវកម្រិតនៃអរម៉ូនស្ត្រេស២ប្រភេទគឺ Cortisol និង Adrenaline  ដែលធ្វើឱ្យចង្វាក់បេះដូងប្រែជាលោតលឿនជាងធម្មតា ហើយបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាសម្ពាធឈាមឡើងខ្ពស់ជាប្រចាំស្រាប់នោះ អ្នកប្រាកដជាត្រូវប្រឈមមុខនឹងហានិភ័យនៃជំងឺគាំងបេះដូង ឬជំងឺដាច់សសៃឈាមខួរក្បាល នៅពេលខឹងខ្លាំងជាក់ជាមិនខាន។ ដូចនេះ ការរៀនរក្សាកំហឹងគឺជារឿងសំខាន់៕