បិដកលេខ២១ ទំព័រ១៦៣ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយជាអ្នកមានចិត្តងោកជ្រប់ លង់ស៊ប់ ជាអ្នកមិនឃើញទោសមិនមានប្រាជ្ញាជាគ្រឿងរលាស់ខ្លួនចេញ តែងបរិភោគកាមគុណ៥យ៉ាងនេះ សមណៈ ឬព្រាហ្មណ៍ទាំងនោះ បណ្ឌិតគប្បីជ្រាបយ៉ាងនេះថា ជាអ្នកដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនា.ស ជាអ្នកត្រូវមារមានចិត្តបាបគ្របសង្កត់ហើយ ។ កាមគុណទាំង៥នោះគឺ៖
![Picture]()
១. រូបទាំងឡាយជាទីពេញចិត្តតាមផ្លូវភ្នែក ។
២. សំឡេងទាំងឡាយជាទីពេញចិត្តតាមផ្លូវត្រចៀក ។
៣. ក្លិនទាំងឡាយជាទីពេញចិត្តតាមផ្លូវច្រមុះ ។
៤. រសទាំងឡាយជាទីពេញចិត្តតាមផ្លូវអណ្តាត ។
៥. សម្ផស្សទាំងឡាយ ជាទីពេញចិត្តតាមផ្លូវកាយ ។
![Picture]()
ក្នុងកាមគុណទាំង៥នេះតែងជាទីជាប់ជំពាក់នៃមនុស្សសត្វគ្រប់រូប ដែលនៅមានកិលេស, ចំណែកវត្ថុកាមដែលនាំឱ្យបុរសទាំងឡាយជាប់ជំពាក់ជាងគេ ព្រះអង្គទ្រង់សម្តែងថា តថាគតរកមិនឃើញនូវ រូប សំឡេង ក្លិន រស សម្ជស្សដទៃសូម្បីតែមួយដែលគ្របសង្កត់ចិត្តបុរសហើយស្ថិតនៅឱ្យដូច រូប សំឡេង ក្លិន រស សម្ជស្សរបស់ស្ត្រីនេះគឺមិនមានសោះឡើយ ៕ សាន សារិន
ចែករំលែកព័តមាននេះ