ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ន័​រវេ​សម្នាក់ ស្នេហ៍​នារី​ខ្មែរ ធ្វើការ​ក្នុង​ប្រទេស​ថៃ ផ្ញើ​ប្រាក់​ជាង​៥​ពាន់​ដុល្លារ​ត្រៀម​រៀប​ការ ទីបំផុត​នាង​មាន​ប្តី

2 ឆ្នាំ មុន

ខេត្ត​ឈុ​ន​បុរី​, ថៃ ៖ ស្នេហា​ឆ្លង​ទ្វីប​របស់​បុរស​ជនជាតិ​ន័​រ​វែ​សម្នាក់ បាន​លួច​ស្រលាញ់​នារី​ខ្មែរ​ម្នាក់ ដែល​កំពុងធ្វើការ​ក្ន​ង​ប្រទេស​ថៃ នៅ​ឆ្នេរ​បាង​សា​រ៉ា​យ ក្នុង​ទីក្រុង​ប៉ា​តា​យ៉ា ខេត្ត​ឈុ​ន​បុរី ដោយ​ពួក​គេ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ជិត​៣​ឆ្នាំ​មក​ហើយ…

ខេត្ត​ឈុ​ន​បុរី​, ថៃ ៖ ស្នេហា​ឆ្លង​ទ្វីប​របស់​បុរស​ជនជាតិ​ន័​រ​វែ​សម្នាក់ បាន​លួច​ស្រលាញ់​នារី​ខ្មែរ​ម្នាក់ ដែល​កំពុងធ្វើការ​ក្ន​ង​ប្រទេស​ថៃ នៅ​ឆ្នេរ​បាង​សា​រ៉ា​យ ក្នុង​ទីក្រុង​ប៉ា​តា​យ៉ា ខេត្ត​ឈុ​ន​បុរី ដោយ​ពួក​គេ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ជិត​៣​ឆ្នាំ​មក​ហើយ ថែម​ទាំង​បាន​ផ្ញើ​ប្រាក់​ជិត ២០​ម៉ឺន​បាត ដើម្បី​រៀបចំ​ឯកសារ​រៀប​ការ ចុង​ក្រោយ​ទើប​ដឹង​ថា នាង​មាន​បុរស​បរទេស​ម្នាក់​ទៀត​បាត់​ទៅ​ហើយ បុរស​ន័​រវេ​ស ក៏​ទៅ​ប្តឹង​ប៉ូលិស​ថៃ ឲ្យ​ជួយ​រក​យុត្តិធម៌ នេះ​បើ​យោង​តាម​សារព័ត៌មាន Sanook ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២២ ។

លោក Kyre Vigdahe ជា​ជនជាតិ​ន័​រវេ​ស អាយុ​៥៥​ឆ្នាំ បាន​ទាក់ទង​ទៅ​លោក វី​ន ឆៃ​ណែ​ត ជា​សហគ្រិន​ភោជនីយដ្ឋាន​មួយ​នៅ​ឆ្នេរ​បាង​សា​រ៉ា​យ ។ ហើយ​បាន​ទៅ​ជួប​លោក Prateep Nakbangkerd ជា​មេធាវី​នៃ​មជ្ឈមណ្ឌល​ជំនួយ​ផ្នែក​ច្បាប់​ក្នុង​ខេត្ត​ឈុ​ន​បុរី ស្នើ​សុំ​ជំនួយ ដើម្បី​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្រុក​សា​ធីប នៃ​ខេត្ត​ឈុ​ន​បុរី ប្ដឹង​ស្ត្រី​ខ្មែរ​ម្នាក់ ឈ្មោះ ស្រី មុំ អាយុ​២៩​ឆ្នាំ ដោយ​ចោទប្រកាន់​ពី​បទ​ឆបោក​ប្រាក់​ជិត ២០​ម៉ឺន​បាត (​ជាង​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក​) ដោយ​សន្យា​ថា​នឹង​រៀប​ការ តែ​ទីបំផុត យក​លុយ គេចខ្លួន ។

លោក Kyre មាន​ប្រសាសន៍​ថា លោក​បាន​ជួប​កញ្ញា ស្រី​មុំ និង​សាង​ទំនាក់ទំនង​ស្នេហា តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​បាន​ជួប​គ្នា​ជា​លើក​ដំបូង នៅ​ដើមឆ្នាំ​២០១៩ ក្នុង​ឃុំ​បាង​សា​រ៉ា​យ ស្រុក​សា​ធីប ខេត្ត​ឈុ​ន​បុរី ។ ពេល​ដែល​ពួក​យើង​បាន​ជួប​គ្នា លោក​ក៏​ពេញចិត្ត​កញ្ញា ស្រី មុំ ដូច្នេះ​ហើយ​ក៏​បាន​យល់ព្រម​ក្នុង​ទំនាក់​ទំនងជា​គូស្នេហ៍ នឹង​យល់ព្រម​ទទួលយក​កញ្ញា ស្រី​មុំ នាំ​ទៅ​រៀប​ការ​នៅ​ឯ​ប្រទេស​ន័​រវេ​ស ។ បន្ទាប់​មក លោក​ក៏​ជិះ​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ។ ដោយសារ​តែ នៅ​អំឡុង​ពេល​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ យ៉ាងធ្ងន់ធ្ងរ ទើប​លោក​មិន​បាន​មក​ជួប ប៉ុន្តែ​ទំនាក់ទំនង​គ្នា​គឺ​មាន​និយាយ​តាម​វី​ដេ​អូ​ទូរ​សព្ទ ។ ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ កញ្ញា ស្រី មុំ ប្រាប់​លោក​ឲ្យ​ផ្ទេរ​ប្រាក់​ប្រហែល ១.០០០​ដុល្លារ ក្នុង​មួយ​លើក​ៗ ដោយ ស្រី មុំ អះអាង​ថា ត្រូវការ​ប្រើប្រាស់​ដើម្បី​ធ្វើ​ឯកសារ​រៀប​ការ​នៅ​ស្ថានទូត​ន័​រវេ​ស សរុប​ជា​ប្រាក់​ថៃ ជិត ២០​ម៉ឺន​បាត (​ជាង​៥​ពាន់​ដុល្លារ​) ។

ក្រោយមក ប្រហែល​ខែធ្នូ ឆ្នាំ​២០២១ មុន​បុណ្យ​ណូអែល លោក​បាន​ទាក់ទង​ទៅ ស្រី មុំ ណាត់ជួប​គ្នា​នៅ​ឆ្នេរ​បាង​សា​រ៉ា​យ ជា​ចំណុច​ដែល​ពួក​គេ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ដំបូង ប៉ុន្តែ​ដល់​ពេល​ណាត់ជួប កញ្ញា ស្រី មុំ មិន​បាន​បង្ហាញខ្លួន​ទេ ទើប​លោក​មានការ​សង្ស័យ​ថា តើ​មានរឿង​អ្វី​កើតឡើង ? ដូច្នេះ​ហើយ​លោក​បាន​ចេញ​ទៅ​តាម​ស្វែងរក​នាង ក៏​ឃើញ​នាង​មក​ធ្វើការ​ជា​ជំនួយការ​ចុងភៅ នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ ក្នុង​សង្កាត់​បាង​សា​រ៉ា​យ ហើយ​ក៏​ដឹង​ដែរ​ថា កញ្ញា ស្រី មុំ មាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​ស៊ីជម្រៅ​ជាមួយ​បុរស​បរទេស​ម្នាក់​ទៀត (​ជា​ប្តី​ប្រពន្ធ​ទៅ​ហើយ​) ។ អ៊ីចឹង​ហើយ លោក​ក៏​បាន​ទៅ​និយាយ​សួរនាំ​រឿង​សន្យា និង​រឿង​ប្រាក់​ដែល​បាន​ផ្ញើ​មក ដើម្បី​ធ្វើ​ឯកសារ​រៀប​ការ​ទៅ​ស្ថានទូត​ន័​រវេ​ស​នោះ ប៉ុន្តែ ស្រី មុំ បដិសេធ​មិន​និយាយ​ជាមួយ​និង​គេច​ពី​លោក​ទៀត ។

លោក Kyre មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ទេ ដែល​ត្រូវ​គេ​ក្បត់ ។ ថ្វី​ត្បិត​តែ​នឹង​រៀបចំ​ពិធី​មង្គលការ​នៅ​ប្រទេស​ន័​រវេ​ស ក៏​ដោយ តែ​លោក​នឹង​ទិញ​ឡាន​ថ្មី ក្នុង​ក្តី​សង្ឃឹមថា បាន​រស់នៅ​ជាមួយ​កញ្ញា ស្រី មុំ ប៉ុន្តែ​នៅ​ទីបំផុត កញ្ញា​ក្លាយទៅជា​លោកស្រី ។ លោក​សោកស្តាយ​យ៉ាង​ខ្លាំង ហេតុ​ដូច្នេះ​ហើយ ទើប​មក​ដាក់​ពាក្យបណ្តឹង​ទៅ​មន្ត្រី​ប៉ូលិស​ថៃ ដើម្បី​រក​យុត្តិធម៌​ដល់ទី​បញ្ចប់ ។

លោក​មេធាវី Prateep ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ដើម្បី​ឲ្យ​មាន​យុត្តិធម៌ ចំពោះ​ជនបរទេស ដែល​ត្រូវ​បាន​គេ​បោក​បញ្ឆោត​តាម​រយៈ​ការ​ផ្ទេរ​ប្រាក់ រឿង​រៀប​ការ​នេះ មិន​ថា​តែ​ចំពោះ​បុរស​ន័​រវេ​សរូប​នេះ​ទេ សូ​ម្បី​តែ​ស្ត្រី​ថៃ ក៏​ចាញ់បោក​គេ​ដូច​គ្នា​ដែរ ដូច្នេះ​លោក​នឹង​ជួយ​ផ្នែក​ច្បាប់​លើ​រឿង​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ