ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​តែ​ត្អូញ​ថា «​ពេល​ប្រមូល​ផល​ឈ្មួញ​តែងតែ​ទម្លាក់​ថ្លៃ​កសិផល​»

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អ្នក​ដាំ​បន្លែ​នៅ​តែ​ប្រឈម​បញ្ហា​ទីផ្សារ​ និង​ការ​ធ្លាក់​ថ្លៃ​កសិករ​ផល​ដែល​មិន​អាច​ឱ្យពូក​គាត់​ចំណេញ​នៅ​ក្នុង​របរ​កសិកម្ម​ ។ កញ្ញា​ ឌុ​ច សេស ​កសិករ​ដាំ​បន្លែ​មួយ​រូប​នៅ​ខេត្តសៀមរាប ​និយាយ​ថា​…

រាជធានី​ភ្នំពេញ​ ៖ អ្នក​ដាំ​បន្លែ​នៅ​តែ​ប្រឈម​បញ្ហា​ទីផ្សារ​ និង​ការ​ធ្លាក់​ថ្លៃ​កសិករ​ផល​ដែល​មិន​អាច​ឱ្យពូក​គាត់​ចំណេញ​នៅ​ក្នុង​របរ​កសិកម្ម​ ។ កញ្ញា​ ឌុ​ច សេស ​កសិករ​ដាំ​បន្លែ​មួយ​រូប​នៅ​ខេត្តសៀមរាប ​និយាយ​ថា​ នៅ​ពេល​មិន​ទាន់​ប្រមូល​ផល​តម្លៃ​បន្លែ​ជា​ទូទៅ​គ្រាន់តែ​ដល់​ពេល​កសិករ​ប្រមូល​ផល តម្លៃ​តែងតែ​ចុះថោក អាស្រ័យ​លើ​មាត់​ឈ្មួញ​ ។

Picture

«​រាល់ពេល​កសិករ​ប្រមូល​ផល គឺ​ឈ្មួញ​តែងតែ​មក​ដល់​កសិដ្ឋាន​ ឬ​ចម្ការដើម្បី​ប្រមូល​ទិញ​កសិផល ទាស់​តែ​ម្យ៉ាង​ គឺ​តម្លៃ​ទាប ។ បន្លែ​ឱ្យតែ​ដល់​ពេល​ប្រមូល​ផល​យើង​ត្រូវ​តែ​លក់ ព្រោះបើ​ទុក​មាន​តែ​បោះចោល ដូច្នេះ​ខាត​យ៉ាងណា​ក៍​លក់​ទៅ​» កសិករ​នៅ​ខេត្តសៀមរាប​ខាងលើ​ត្អូញត្អែរ ​។

Picture

អ្នកស្រី​ សុខ សុផល ​កសិករ​មួយ​រូប​ទៀត​បានឱ្យ​ដឹងផង​ដែរ​ថា ទិន្នផល​បន្លែ​របស់​កសិករ​ក្នុង​សហគមន៍​អ្នកស្រី​ឆ្នាំ​នេះ​បាន​ល្អ​ប្រសើរ តែ​កសិករ​បាន​ជួប​បញ្ហា​ថ្លៃដើម​ក្នុង​ការ​ដាំ​ដុះ ឡើង​ខ្ពស់ ពីព្រោះ​តែ​ជី​កសិកម្ម ថ្នាំ​សម្លាប់សត្វ​ល្អិត​បាន​ឡើងថ្លៃ ពិសេស​វត្ថុ​ធាតុដើម​ទាំងនោះ​មិន​មានការ​ផលិត​នៅ​ក្នុងស្រុក ឈ្មួញ​នាំ​ចូល​បាន​ឡើងថ្លៃ​ជា​ហេតុ​អ្វី​ឱ្យ​កសិករ ពិបាក​រក​ប្រាក់​ចំណេញ ពី​របរ​កសិកម្ម ។

Picture

កន្លង​មក​មានការ​ជំរុញ​ឱ្យកសិករ​ចងក្រង​គ្នា​ជាសមាគម​ន៍ ​និង​ធ្វើការ​ដាំ​ដុះ​ដោយ​មាន​កិច្ចសន្យា​ជាមួយ​ឈ្មួញ​ជា​មុន​ទើប​ធានា​បាន​ទីផ្សារ​ និង​តម្លៃ​ ។ កសិករ​ដែល​​ដាំ​ដុះ​មាន​គោលការណ៍​ច្បាស់លាស់ ដូច​ជា​ដាំ​ដុះ​បន្លែ​សរីរាង្គ មាន​ចងក្រង​ជា​បណ្តុំ​កសិករ​ជាដើម​នោះ តែងតែ​ទទួល​បាន​ផល​លើ​របរ​កសិកម្ម ដូច​ជា​សហគមន៍​តា​សី​សាមគ្គី នៅ​ខេត្តបាត់ដំបង​ជាដើម កសិករ​សមាជិក​សហគមន៍​នេះ អាច​ទទួល​បាន​ចំណូល​ជា​មធ្យម​ចំនួន ៧៥០ ដុល្លារ​អា​មេ​រិ​ក ក្នុង​ការ​ប្រមូល​ផល​ម្តង តាម​រយៈ​ការ​ដាំ​ដុះ​ក្នុងផ្ទះ​សំណាញ់ ។

Picture

តាម​របាយការណ៍​ក្រសួងកសិកម្ម ឆ្នាំ​ ២០២១ ​កន្លង​ទៅ​នេះ ផ្នែក​ដំណាំ កម្ពុជា​ទទួល​បាន​ទិន្នផល​សរុប​ទូ​ទាំង​ប្រទេស​រហូត​ដល់​ជាង​៣៥​ លាន​តោន​មានការ​កើនឡើង​រហូត​ដល់ ​២៣​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០ ​កន្លង​ទៅ បើ​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ ​១០,៥៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​មាន​កំណើន​ប្រមាណ​ ៣៣,១៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០ ​កន្លង​ទៅ ​៕​