ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចិញ្ចឹម​ជ្រូក រុំ​ព័ទ្ធ​ដោយ​បញ្ហា ជ្រូក​ធ្លាក់​ថ្លៃ ចំណី​ឡើងថ្លៃ ជ្រូក​ប្រឈម​ជំងឺ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ទាំង​អ្នក​ចិញ្ចឹម​ជ្រូក​យក​សាច់ ទាំង​អ្នក​ចិញ្ចឹម​ជ្រូក​បង្កាត់​យក​កូន​លក់ បាន​កំពុង​ប្រឈម​ការ​ខាតបង់​ដោយ សារ​សាច់​ជ្រូក ​និង​កូនជ្រូក​ធ្លាក់​ថ្លៃ ចំណែក​ចំណី​ជ្រូក​ឡើងថ្លៃ​បី​បួន​ដង នៅ​ក្នុង​នោះ​មិន​ទាន់​រាប់​ការ​ប្រឈម​ជំងឺឆ្លង​ផង​នោះ​ទេ​ ។…

រាជធានី​ភ្នំពេញ ​៖​ ទាំង​អ្នក​ចិញ្ចឹម​ជ្រូក​យក​សាច់ ទាំង​អ្នក​ចិញ្ចឹម​ជ្រូក​បង្កាត់​យក​កូន​លក់ បាន​កំពុង​ប្រឈម​ការ​ខាតបង់​ដោយ សារ​សាច់​ជ្រូក ​និង​កូនជ្រូក​ធ្លាក់​ថ្លៃ ចំណែក​ចំណី​ជ្រូក​ឡើងថ្លៃ​បី​បួន​ដង នៅ​ក្នុង​នោះ​មិន​ទាន់​រាប់​ការ​ប្រឈម​ជំងឺឆ្លង​ផង​នោះ​ទេ​ ។

កសិករ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​យក​កូន​លក់​ឲ្យ​ដឹង​ថា កូនជ្រូក​មួយ​ក្បាល​ធ្លាប់​មាន​តម្លៃ​ជាង​ ៣០ ​ម៉ឺន​រៀល បច្ចុប្បន្ន​បានត្រឹម​ជាង ​២០​ ម៉ឺន​រៀល ​។ ចំណែក​លោក ​ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បានឱ្យ​ដឹង​ថា កូនជ្រូក​ធ្លាក់​ថ្លៃ ដោយសារ​ជ្រូក​សាច់​កំពុង​ធ្លាក់​ថ្លៃ​ដែរ ។ ​ដូច្នេះ​ទាំង​អ្នក​ចិញ្ចឹម​យក​សាច់ ​និង​ច​ញ្ចឹ​ម​យក​កូន​មាន​បញ្ហា​ប្រឈម​ដូច​គ្នា​ ។

តាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ជ្រូក​សាច់​នៅ​ប្រទេស​ថៃ​មួយ​គីឡូក្រាម​ថ្លៃ​ប្រមាណ​ ១៥.០០០​ រៀល នៅ​កម្ពុជា ៨.០០០​រៀល​ទៅ​ ១០.០០០​ រៀល​នៅ​តាម​ត​បន់​ប្រហាក់ប្រហែល ប្រទេស​វៀតណាម ​៨.០០០ ​រៀល ​។ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​លើក​ឡើង​ថា ​តម្លៃ​កូនជ្រូក​ចុះថោក​កសិករ​គួរ​នាំ​គ្នា​ទិញ​យក​ទៅ​ចិញ្ចឹម កុំ​ចាំ​ទាល់តែ​កូនជ្រូក​ឡើងថ្លៃ​ទើប​ទិញ​យក​មក​ចិញ្ចឹម​នោះ ​។

តាម​លោក ​ស្រ៊ុ​ន ពៅ សាច់​ជ្រូក អាច​នឹង​ឡើងថ្លៃ​ពី​ ១២.០០០ ​ឬ​ ១៣.០០០ ​រៀល​ក្នុង​មួយ​គីឡូក្រាម នៅ​ក្នុង​ខែកុម្ភៈ ​។ តែបើ​ដល់​ខែកុម្ភៈ​ហើយ​តម្លៃ​ជ្រូក​រស់​មិន​បាន​ឡើង​ទេ កសិករ​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​អាច​ប្រឈម​ការ​ក្ស័យ​ធុន​តែ​ម្តង​ ។ តាម​ការ​សង្កេត​របស់​ប្រធាន​សមា​គំ​អ្នក​ចិញ្ចឹម​ជ្រូក​ថា ការ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​មិន​ទាន់​មាន​អនាម័យ​ល្អ ខ្ចះ​បច្ចេកទេស ធ្វើ​ឲ្យ​ជ្រូក​ប្រឈម​ជំងឺ​នាំ​ឲ្យ​អ្នក​ចិញ្ចឹម​ខាតបង់ ​។ លោក​ថា​ កន្លែង​ចិញ្ចឹម​គ​ម្បី​មានទឹក និង​ខ្យល់អាកាស​ល្អ និង​មាន​ស្បៃ​មុង​ការពារ​ជ្រូក​ទើប​ជា​ការ​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ