Arteta សុំទោសអ្នកគាំទ្រ ក្រោយ Arsenal ជ្រុះចេញពី FA Cup
អង់គ្លេស ៖ លោក Mikel Arteta អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal បានចេញមុខសុំទោសចំពោះទម្រង់លេងមិនល្អរបស់ក្រុម
អង់គ្លេស ៖ លោក Mikel Arteta អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal បានចេញមុខសុំទោសចំពោះទម្រង់លេងមិនល្អរបស់ក្រុម
អង់គ្លេស ៖ លោក Mikel Arteta អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal បានចេញមុខសុំទោសចំពោះទម្រង់លេងមិនល្អរបស់ក្រុមខ្លួន បន្ទាប់ពីត្រូវក្រុម Nottingham Forest មកក្របខណ្ឌ Championship ទម្លាក់ចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី៣ កាលពីយប់មិញ។
ជំនួបធ្វើឡើងនៅឯកីឡដ្ឋាន City Ground បានបញ្ចប់ទៅដោយលទ្ធផល ១-០ ដែលមួយគ្រាប់នេះសម្រេចបានដោយខ្សែប្រយុទ្ធ Lewis Grabban នៅនាទី៨៣។ ជាមួយជ័យជម្នះនេះ Nottingham បន្តឡើងទៅជុំទី៤ ដោយត្រូវជួប Leicester City បន្ទាប់ពីក្រុមរហស្សនាម «កញ្ជ្រោង» បានយកឈ្នះលើក្រុម Watford លទ្ធផល ៤-១ នៅជុំទី៣។
ជាការខកចិត្តមួយសម្រាប់អ្នកគាំទ្រ ក្រោយ Arsenal ដែលជាក្រុមឈ្នះជើងឯក FA Cup ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ (១៤ដង) បង្ហាញទម្រង់លេងមិនល្អ។ ជុំវិញបញ្ហានេះ លោក Mikel Arteta បានថ្លែងក្រោយបញ្ចប់ការប្រកួតថា «យើងមិនល្អគ្រប់គ្រាន់ ហើយយើងត្រូវតែសុំទោសសម្រាប់វា។ យើងត្រូវការការជំរុញបន្ថែមទៀត ការស្រែកឃ្លានជ័យជម្នះច្រើនជាងនេះ។ យើងមិនស្ថិតនៅក្នុងកម្រិតរបស់យើងទេ ខ្ញុំពិតជាខកចិត្តណាស់ ដោយសារការប្រកួតប្រជែងនេះ ទាក់ទងយ៉ាងខ្លាំងទៅនឹងប្រវត្តិសាស្ត្រក្លិបយើង ហើយការចាកចេញនេះ គឺពិតជាឈឺចាប់ណាស់»។
សមាសភាពក្រុមត្រូវជួបគ្នានៅការប្រកួតជុំទី៤ ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី ៤-៧ ខែកុម្ភៈ ឆ្នាំ២០២២៖
-Crystal Palace ប៉ះ Hartlepool United
-Bournemouth ប៉ះ Boreham Wood
-Huddersfield ប៉ះ Barnsley
-Peterborough ប៉ះ QPR
-Cambridge United ប៉ះ Luton Town
-Southampton ប៉ះ Coventry City
-Chelsea ប៉ះ Plymouth Argyle
-Everton ប៉ះ Brentford
-Kidderminster Harriers ប៉ះ West Ham United
-Manchester United ឬ Aston Villa ប៉ះ Middlesbrough
Tottenham Hotspur ប៉ះ Brighton & Hove Albion
-Liverpool ប៉ះ Cardiff City
-Stoke City ប៉ះ Wigan Athletic
-Nottingham Forest ប៉ះ Leicester City
-Manchester City ប៉ះFulham
-Wolverhampton ប៉ះ Norwich City
ដោយឡែកការប្រកួតជុំទី៣រវាង Manchester United នឹង Aston Villa នឹងត្រូវលេងនៅវេលាម៉ោង ២:៥៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ