ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​TRUMP​វាយប្រហារ​លោកស្រី​គ្លី​ន​តុ​ន​ថា​ជា​មេ​ភូត​លេខ​មួយ

7 ឆ្នាំ មុន

ស្វែងរក​ជំហរ​ថ្មី​សម្រាប់​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន លោក DONALD TRUMP កាលពី​ថ្ងៃ​ទី​២២ មិថុនា បាន​ប្រើ​វោហា​សាស្ត្រ​គ្រប់​ក្បាច់​ប្រឆាំង​គូប្រជែង​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ដោយ​ចោទ​លោកស្រី​ថា

ស្វែងរក​ជំហរ​ថ្មី​សម្រាប់​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន លោក DONALD TRUMP កាលពី​ថ្ងៃ​ទី​២២ មិថុនា បាន​ប្រើ​វោហា​សាស្ត្រ​គ្រប់​ក្បាច់​ប្រឆាំង​គូប្រជែង​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ដោយ​ចោទ​លោកស្រី​ថា ជា​មេ​ភូត​លេខ​មួយ ហើយ​គ្មាន​សមត្ថភាព​សម្រាប់​ដឹកនាំ​សហរដ្ឋ​អា​មេរិ​ក ។

ចំណែក​លោកស្រី​គ្លី​ន​តុ​ន គូប្រជែង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​វិញ​បាន​តបត​វិញ ដោយ​បរិហារ​ពី​ពាក្យភូតកុហក​ផ្តេសផ្តាស និង​ទ្រឹស្តី​លាក់ពុត​របស់​មហាសេដ្ឋី​សាធារណរដ្ឋ​រូប​នេះ ដែល​លោកស្រី​ថា មិនដឹង​ប្រើ​ពាក្យ​អី​ឱ្យ​ចំ​បាន ។

ក្នុង​សុន្ទរកថា​មួយ​នៃ​អគារ​ខ្ពស់ TRUMP SOHO នៅ​ម៉ា​ន់​ហា​តាន់ លោក DONALD TRUMP ដែល​ខើច​ហិរញ្ញវត្ថុ​សម្រាប់​ការ​ឃោសនា ហើយ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​នានា​ហាក់​ចាញ់​ប្រៀប​លោកស្រី​គ្លី​ន​តុ​ន នោះ មិន​ឱបដៃ​នៅ​ស្ងៀម​ឡើយ ដោយ​លោក​បរិហារ​លោកស្រី​គ្លី​ន​តុ​ន ថា អាច​ជា​មនុស្ស​មហា​ពុក​រលួយ​មិន​គួរ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានា​ធិបតី​​ឡើយ ។ ពាក្យពេចន៍​របស់​លោក TRUMP វាយប្រហារ​គូប្រជែង​ពិតជា​ខ្លាំងក្លា​ជា​ពិសេស ។ លោក​ថា លោកស្រី​គ្លី​ន​តុ​ន ជា​មេ​ភូត​លេខ​មួយ ។

លោក TRUMP តាំងខ្លួន​ជា​អ្នក​ការពារ​ពលករ​អា​េ​ម​រិ​ក​ប្រឈម​មុខ​នឹង​ពួក​អ្នកនយោបាយ​ប្រពៃណី ពួក​ការិយាធិបតេយ្យ និង​ពួក​ឡុ​ប​ប៊ី LOBBYS ហើយ​លោក​ស្នើ​ដល់​ពួក​អ្នកគាំទ្រ​អ្នក​ប្រជាធិបតេយ្យ​លោក BERNIE SANDERS គូប្រជែង​លោកស្រី​គ្លី​ន​តុ​ន ក្នុង​ការ​បោះ​ឆ្នោត​សម្រាំង​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ឱ្យ​ចូលរួម​ជាមួយ​លោក ដើម្បី​តស៊ូ​ប្រឆាំង​ប្រព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច​បោកប្រាស់ ។

លោក TRUMP ពេល​នេះ​កាត់​បន្ថយ​វោហា​សាស្ត្រ​លើ​ពួក​អ៊ិ​ស្លា​ម ហើយ​ក៏​ពុំ​និយាយ​ពី​ការ​កសាង​ជញ្ជាំង​ជាមួយ​ម៉ិចស៊ិក​ដែរ ។ ក៏​ប៉ុន្តែ​លោក​ចោទ​លោកស្រី​គ្លី​ន​តុ​ន​ថា ដឹកនាំ​ក្រសួងការបរទេស​រវាង​ឆ្នាំ​២០០៩ ទៅ​២០១៣ ដូច​ជា​មូលនិធិ​សម្រាប់​ដើរ​កម្សាន្ត​ផ្ទាល់ខ្លួន ដោយ​មាន​ទំនោរ​ទន់​ទៅ​រក​បណ្តា​របប​គាបសង្កត់ និង​មនុស្ស​ច្រើន​ទៀត ដើម្បី​បាន​ប្រាក់​ធ្វើ​មានបាន​លើ​ខ្នង​ពលរដ្ឋ​អា​មេ​រិ​ក ។

លោក TRUMP ក៏​ចោទប្រកាន់​អតីតរដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ថា រយៈពេល​៤​ឆ្នាំ​តែ​ម្នាក់ឯង​អាច​ធ្វើ​ឱ្យ​មាន​អ​ស្ថេ​រ​ភាព​តំបន់​មជ្ឈិម​បូព៌​៌ា​ទាំងមូល ។ លោក​​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ពេល​នេះ​គំរាមកំហែង​យើង ដោយសារ​តែ​ការ​សម្រេចចិត្ត​នានា​ដែល​លោកស្រី​គ្លី​ន​តុ​ន បាន​ធ្វើ​ជាមួយ​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ។

លោក TRUMP ក៏​វាយប្រហារ​គូប្រជែង​លើ​ជំហរ​ចំពោះ​អន្តោប្រវេសន៍ និង​បណ្តា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​លោកស្រី​គាំទ្រ​ថា ជា​គ្រោះ​មហន្តរាយ​ទាំងស្រុង​សម្រាប់​ពលករ​អា​មេ​រិ​ក ព្រមទាំង​អំណោយ​នានា ដែល​លោក​ថា បាន​ទទួល​ពី​បណ្តា​ប្រទេស​ដែល​មានការ​សង្ស័យ​រំលោភ​បំពាន​ខាង​សិទ្ធិ​មនុស្ស ។ លោក​ថា ដូច្នេះ​លោកស្រី​គ្លី​ន​តុ​ន គ្មាន​សមត្ថភាព​ដើម្បី​ដឹកនាំ​សហរដ្ឋ​អា​មេ​រិ​ក​ឡើយ ។

ទោះបី​យ៉ាងណា​ក្នុង​សុន្ទរកថា​នេះ លោក TRUMP ចៀសវាង​មិន​និយាយ​ពី​ការ​ខើច​ថវិកា​សម្រាប់​ឃោសនា​របស់​លោក​ឡើយ ដែល​អាច​នៅ​សល់​ក្នុង​កេស​ត្រឹម​១​លាន​ដុល្លារ​នា​ដំណាច់​ខែឧសភា ទល់​នឹង​៤២,៥​លាន​ដុល្លារ សម្រាប់​លោកស្រី​គ្លី​ន​តុ​ន ៕