ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រ​កួត​បើកឆាក​ ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​ដណ្ដើម​បាន​​មេដាយ​ច្រើន​ជាងគេ

4 ខែ មុន
  • ភ្នំពេញ

ខេត្តបាត់ដំបង​ ៖ ​គ្រាន់តែ​ចាប់ផ្ដើម​ប្រកួត​ថ្ងៃ​​ដំ​បូ​ង​ភ្លាម ​ក្លិប​ហែល​ទឹក ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ដណ្តើម​បាន​មេដាយ​

ខេត្តបាត់ដំបង​ ៖ ​គ្រាន់តែ​ចាប់ផ្ដើម​ប្រកួត​ថ្ងៃ​​ដំ​បូ​ង​ភ្លាម ​ក្លិប​ហែល​ទឹក ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ដណ្តើម​បាន​មេដាយ​១២​គ្រឿង​លើ​៨​វិញ្ញាសា​ ដែល​នេះ​ជា​ការ​ប្រជែងបាន​មេដាយ​នាំមុខ​គេ​ជា​បណ្ដោះអាសន្ន​នៅ​បើក​ឆាក​នៃ​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២១​ និង​អបអរសាទរ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មណ្ឌល​កីឡាហែលទឹក​បាត់ដំបង​នា​ល្ងាច​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២២​។

ព្រឹត្តិការណ៍​នេះ​រៀបចំ​ដោយ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ប្រើប្រាស់​ថវិកា​ឧបត្ថម្ភ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ចាប់ពី​ថ្ងែ​ទី​៨​រហូត​ដល់​ថ្ងៃ​ទី​១០​ មក​រា ​។ ​សម្រាប់​ក្លិប​ហែលទឹក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ដណ្តើម​បាន​មេដាយ​១២​គ្រឿង ក្នុង​នោះ​មេដាយមាស​៥​គ្រឿង ប្រាក់​៤​គ្រឿង និង​សំ​រិ​ទ្ធ​៣​គ្រឿង ក្លិប​ហែល​ទឹក​ក្រសួងមហាផ្ទៃ​ដណ្តើម​បាន​មេដាយ​៦​គ្រឿង​រួម​មាន​មេដាយមាស​២​គ្រឿង ប្រាក់​២​គ្រឿង​និង​សំ​រិ​ទ្ធ​២​គ្រឿង​ក្លិប​ហែល​ទឹក​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដណ្តើម​បាន​មេដាយ​៥​គ្រឿង​រួម​មាន​មេដាយមាស​១​គ្រឿងប្រាក់​១​គ្រឿង​និង​សំ​រិ​ទ្ធ​៣​គ្រឿង​និង​ក្លិប​ហែល​ទឹក​ក្រសួង​ព័ត៌មាន​ទទួល​បាន​មេដាយ​ប្រាក់​១​គ្រឿង​។

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ លោក​ហែម គី​រី​ បាន​ប្រាប់​ពី​ខេត្តបាត់ដំបង​មក​ថា ​ការ​ប្រកួត​ជើងឯក​ឆ្នាំ​នេះ​យើង​ធ្វើឡើង​មណ្ឌល​កីឡាហែលទឹក​បាត់ដំបង​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន និង​សិស្សានុសិស្ស​ខេត្តបាត់ដំបង​បាន​ជ្រាប់​ពី​ប្រភេទ​កីឡាហែលទឹក និង​បង្កើន​ធនធានមនុស្ស​សម្រាប់​ខេត្ត​មួយ​នេះ​។​ការ​ប្រកួត​មាន​ក្រុម​កីឡាករ​កីឡាការិនី​និង​គណៈប្រតិភូ​គ្រូបង្វឹក​ចូលរួម​១២៣​នាក់​ក្នុង​នោះ​កីឡាករ​ចំនួន ៧៤​នាក់ កីឡាការិនី ៣៨ និង​គ្រូបង្វឹក​១១​នាក់ មក​ពី​៦​ក្លិប​រួម​មាន​ក្លិប​ហែល​ទឹក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្លិប​ហែល​ទឹក​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្លិប​ហែល​ទឹក​ក្រសួងមហាផ្ទៃ ក្លិប​ហែល​ទឹក​ក្រសួង​ព័ត៌មាន ក្លិប​ហែល​ទឹក​នាគរាជ​ខេត្តកំពង់ចាម និង​ក្លិប​ហែល​ទឹក​ព្រឹទ្ធាចារ្យ ហែម ថុ​ន ។

លោក​បាន​បន្ត​ថា​ដោយ​មានការ​សហការ​រវាង​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​អូ​ឡាំ​ពិ​ក​កម្ពុជា​ក្នុង​នោះ​យើង​ក៏​ធ្វើការ​ប្រកួត​កីឡា​ជន​ពិការ​ជើងឯក​ថ្នាក់​ជាតិ​២០២២​ដើម្បី​ជ្រើសរើស​ពួក​គាត់​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​២០២២​របស់​ក្រសួងអប់រំ យុវជន និង​កីឡា​ផង​ដែរ​ ៕

Picture
Picture
Picture