ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ចម្រុះ​ចុះ​ពិនិត្យ​រក​ទំនិញ​ដែល​ខូចគុណភាព និង​គ្មាន​ស្លាក​សញ្ញា

7 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​ចម្រុះ​ចុះ​ពិនិត្យ​រក​ទំនិញ​ដែល​ខូចគុណភាព និង​គ្មាន​ស្លាក​សញ្ញា​ច្បាស់លាស់​ដែល​ប៉ះពាល់​សុខភាព នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​ចម្រុះ​ចុះ​ពិនិត្យ​រក​ទំនិញ​ដែល​ខូចគុណភាព និង​គ្មាន​ស្លាក​សញ្ញា​ច្បាស់លាស់​ដែល​ប៉ះពាល់​សុខភាព នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ស្រុក​ភ្នំស្រុក​។ លោក ហង់ លៀង អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​នាយកដ្ឋាន​កាំកុងត្រូល និង​អភិបាលខេត្ត ព្រមទាំង​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​វិធានការ​ដល់​មន្ត្រី​សាខា​កាំកុងត្រូល​ខ​ត្ត​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ចុះ​ពិនិត្យ​រក​ទំនិញ ដែល​ខូចគុណភាព និង​ផុត​ការ​បរិច្ឆេទ​ប្រើប្រាស់​នៅ​ផ្សារ​ស្រុក​ភ្នំស្រុក ដែល​ជា​ស្រុក​មួយ​មាន​តំបន់​រមណីយដ្ឋាន​ភ្ញៀវ​ចេញចូល​មក​កម្សាន្ត​នៅ​ថ្ងៃ​បុណ្យ​។

លោក​បាន​បន្ត​ប្រាប់​ថា​ក្រោយ​ពេល​ដែល​មន្ត្រី​ចម្រុះ​ចុះ​ពិនិត្យ​ទំនិញ​ផ្សារ​ស្រុក​ភ្នំស្រុក​គឺ​ឃើញ​ថា អា​ជីករ​ដែល​លក់ដូរ​មានការ​យល់​ដឹង​ច្រើន​ទំនិញ​ដែល​លក់ដូរ​ក្នុង​ទីផ្សារ​មិន​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព និង​ទំនិញ​ដែល​គ្មាន​ស្លាក​សញ្ញា​ច្បាស់លាស់​ឡើយ​។ លោក សៀន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ត​ថា មន្ត្រី​ជំនាញ​បាន​យកចិត្តទុកដាក់​ចំពោះ​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បាន​ចុះ​ពិនិត្យ​ទំនិញ​តាម​ទីផ្សារ​ជា​ប្រចាំ​ក្នុង​ខេត្ត ហើយ​ណែនាំ​ដល់​អាជីវករ​បញ្ឈប់​ការ​លក់ដូរ​ទំនិញ​ខូចគុណភាព និង​គ្មាន​ស្លាក​សញ្ញា​ច្បាស់លាស់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​៕