ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពាក្យ​រាជាគណៈ​មាន​ន័យ​ដូច​ម្តេច ?

3 ឆ្នាំ មុន

រាជាគណៈ មក​ពី​ពាក្យ រាជា + គណៈ ប្រែ​ថា ក្រុម​របស់​ស្តេច ដែល​ជា​សមណស័ក្ដិ​សម្រាប់​បព្វជិត​ក្នុង​ក្រុង​កម្ពុជា​ធិ​បតី ។រាជាគណៈ​បើ​ប្រៀបធៀប​ទៅ​នឹង​ឋានន្តរស័ក្ដិ​ខាង​ផ្នែក​អាណាចក្រ​គឺ​ស្មើនឹង​ងារ​ជា​ឧកញ៉ា ។…

រាជាគណៈ មក​ពី​ពាក្យ រាជា + គណៈ ប្រែ​ថា ក្រុម​របស់​ស្តេច ដែល​ជា​សមណស័ក្ដិ​សម្រាប់​បព្វជិត​ក្នុង​ក្រុង​កម្ពុជា​ធិ​បតី ។
រាជាគណៈ​បើ​ប្រៀបធៀប​ទៅ​នឹង​ឋានន្តរស័ក្ដិ​ខាង​ផ្នែក​អាណាចក្រ​គឺ​ស្មើនឹង​ងារ​ជា​ឧកញ៉ា ។

រាជាគណៈ​ក្នុង​ក្រុង​កម្ពុជា​ធិ​បតី​យើង​បច្ចុប្បន្ន​មាន​៤​ថ្នាក់​គឺ​៖ ១. រាជាគណៈ​ថ្នាក់​ឯក​គឺ ថ្នាក់​ទី​១​មាន​គោរមងារ​ជាស​ម្តេច​, ២. រាជាគណៈ​ថ្នាក់​ទោ ដែល​ជា​ថ្នាក់​ទី​២, ៣. រាជាគណៈ​ថ្នាក់​ត្រី​គឺ​ថ្នាក់​ទី​៣ និង​៤. រាជាគណៈ​ថ្នាក់​ចត្វា ជា​ថ្នាក់​ទី​៤ ។

រាជាគណៈ​ថ្នាក់​កិត្តិយស ជា​ថ្នាក់​ដែល​រាជាគណៈ​ទាំងអស់​ទទួល​ការ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ហើយ​មាន​សិទ្ធិ​ប្រើ​ផ្លិត​យស​ទៅ​តាម​ពណ៌​តាម​ថ្នាក់ ហើយ​ប្រើ​ត្រឹម​សង្ឃ​សព្ទ វៀរលែងតែ​សម្តេច​៤​អង្គ​ប៉ុណ្ណោះ​ដែល​មាន​រា​ជានុ​សិទ្ធិ​ប្រើ​រាជសព្ទ​និង​ផ្លិត​យស​ពិសេស​(​រាជ​សង្ហារ​)​គឺ​៖

១. សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស
២. សម្តេចព្រះ​អភិ​សិរី​សុ​គ​ន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី
៣. សម្តេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត
៤. សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ ។

សូម​ពុទ្ធ​មា​មិ​ក​ជន​ឈ្វេងយល់​អំពី​ពាក្យ​ថា​រាជាគណៈ​នៃ​បព្វជិត​ក្នុង​ព្រះពុទ្ធ​សាសនា​ដោយ​សង្ខេប​ត្រឹមនេះ​ចុះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ