ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចិញ្ចឹម​មាន់​ស្រែ សម្រាប់​យក​ទៅ​ប្រឡាក់​អំបិលម្ទេសអាំង បាន​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​នៅ​លើ​ខ្នងភ្នំ​គូលែន

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ ដើម្បី​បង្កើន​ចំណូល​ក្នុង​គ្រួសារ ប្រជា​សហគមន៍​ព្រៃធំ អន្លង់​ធំ ក្នុងភូមិ​សាស្ត្រ​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​នរោត្តម «​ភ្នំ​គូលែន​» ខេត្តសៀមរាប​មួយ​ចំនួន​បាន​ងាក​មក​ចិញ្ចឹម​មាន់​ស្រែ ក្រៅពី​ការ​ចិញ្ចឹម​ជ្រូក​កណ្តុរ​ ។…

ខេត្តសៀមរាប​ ៖​ ដើម្បី​បង្កើន​ចំណូល​ក្នុង​គ្រួសារ ប្រជា​សហគមន៍​ព្រៃធំ អន្លង់​ធំ ក្នុងភូមិ​សាស្ត្រ​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​នរោត្តម «​ភ្នំ​គូលែន​» ខេត្តសៀមរាប​មួយ​ចំនួន​បាន​ងាក​មក​ចិញ្ចឹម​មាន់​ស្រែ ក្រៅពី​ការ​ចិញ្ចឹម​ជ្រូក​កណ្តុរ​ ។ កសិករ​និយាយ​ថា ​របរ​ចិញ្ចឹម​មាន់​ស្រែ​មាន​លក្ខណៈ​ងាយស្រួល​ក្រៅពី​ចំណាយ​ដើមទុន​តិច មិន​ចាំបាច់​ថែទាំ​ច្រើន ចំណែក​ចំណូល​ទទួល​បាន​វិញ​សមរម្យ និង​មិន​ពិបាក​រក​ទីផ្សារ​ទៀត ​។

អ្នកស្រី និ​ម ទុំ ប្រជាពលរដ្ឋ​ក្នុងភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ និយាយ​ថា ​ការ​ចិញ្ចឹម​មាន់​ស្រែ​របស់​គាត់​មាន​លក្ខណៈ​សាមញ្ញ​ដោយ​គាត់​ធ្វើ​ទ្រុង​សម្រាប់​ឱ្យ​មាន់​ដេក និង​ពង ព័ទ្ធ​ដោយ​សំណាញ់ ​។ អ្នកស្រី​ថា ​ចំពោះ​ការ​ផ្តល់​ចំណី​វិញ ក្នុង​មួយ​ថ្ងៃ​ ៣ ​ពេល​ជា​ទៀត​ទាត់ ​។​ មាន់​ស្រែ​លក់​បាន​មួយ​គីឡូក្រាម​ថ្លៃ​ ១៨ ០០០ ​រៀល​ ។​ ភាគច្រើន​គេ​ទិញ​យក​ទៅ​អាំង​ប្រឡាក់​អំបិលម្ទេស ពីព្រោះ​ថា​ មាន់​ស្រែ​ធម្មជាតិ​ឆ្ងាញ់​ណាស់​ ។

លោក ស៊ឹ​ម សុខ អ្នក​ភូមិ​រស់នៅ​លើ​ខ្នងភ្នំ​គូលែន បាន​និយាយ​ថា ​ក្រៅពី​ចិញ្ចឹម​ជ្រូក​កណ្តុរ លោក​ចិញ្ចឹម​មាន់ ដែល​ក្នុង​មួយ​ៗ​ឆ្នាំ​ទាំង​មាន់​ទាំង​ជ្រូក ផ្តល់​ចំណូល​ឲ្យ​គ្រួសារ​លោក ពី ​៤០០០ ​ដុល្លារ​ដល់​ជាង ​៥០០០ ​ដុល្លារ​ ។

លោក ផា​ន់ ផុ​ន ប្រធាន​សហគមន៍​ព្រៃធំ​អន្លង់​ធំ​បានឱ្យ​ដឹង​ថា កន្លង​មក​សហគមន៍​របស់​លោក​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ក្នុង​ការ​ចិញ្ចឹមសត្វ ដែល​ធ្វើ​ឱ្យ​ការ​ចិញ្ចឹម​របស់​ពួក​គាត់​ទទួល​នូវ​ភាព​ជោគជ័យ​មិន​ថា​ចិញ្ចឹម​មាន់​ ឬ​ជ្រូក​កណ្តុរ​នោះ​ទេ​ ។ លោក​ប្រធាន​សហគមន៍​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជាង ​៧០​ ភាគរយ​ហើយ​នៅ​ក្នុង​សហគមន៍ បាន​ជ្រើសរ​រើស​យកមុខ​របរ​ចិញ្ចឹម​ជ្រូក​កណ្តុរ​ និង​មាន់ ក្នុង​ការ​លើក​ស្ទួយ​ជីវភាព​គ្រួសារ​ខ្លួន ​។

អភិបាលស្រុក​ស្វាយ​លើ ខេត្តសៀមរាប លោក ​អៀង ពិសិដ្ឋ បានឱ្យ​ដឹង​ថា គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា បាន​គាំទ្រ​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​ពីរ​គឺ​សហគមន៍​ព្រៃធំ​ពពេល និង​សហគមន៍​ព្រៃធំ​អន្លង់​ធំ​នៅ​លើ​ឧទ្យាន​ជាតិ ព្រះ​ជ័យ​វរ្ម័ន​-​នរោត្តម​ភ្នំ​គូលែន​ដោយ​គម្រោង​បាន​យកចិត្តទុកដាក់​ពង្រឹង​លើ​ផ្នែក​ទេសចរណ៍ធម្មជាតិ មាន​ទាំង​កិច្ច​ការងារ​បដិសណ្ឋារកិច្ច ការ​នាំ​ភ្ញៀវ​និង​ការ​អភិរក្ស​ជាដើម ​។​ លើស​ពី​នេះ​គម្រោង​ក៏​ជួយ​ឲ្យ​មាន​កំណើន​ជីវភាព​ប្រជា​សហគមន៍​តាម​រយ​:​បង្កើនរ​ចិ​ញ្វឹ​ម​សត្វ​ជ្រូក​កណ្តុរ ការ​ចិញ្ចឹម មាន់​និង​ឃ្មុំ​ព្រៃ ដែល​បាន​ចូឡរួម​ចំណែក​សំខាន់​ក្នុង​ការ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ