ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកលវិទ្យាល័យ West Point ចេញមកបញ្ជាក់ច្បាស់ៗថា គ្មានការចេញសញ្ញាបត្រ២ខុសគ្នាទេសម្រាប់និស្សិតអន្តរជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ច្បាស់​ហើយ ទីបំផុត​សាកលវិទ្យាល័យ West Point ចេញ​មក​បញ្ជាក់​ច្បាស់​ៗ​ថា គ្មាន​ការ​ចេញ​សញ្ញាបត្រ ២​ខុស​គ្នា​ទេ​សម្រាប់​និស្សិត​អន្តរជាតិ ។…

រាជធានី​ភ្នំពេញ ៖ ច្បាស់​ហើយ ទីបំផុត​សាកលវិទ្យាល័យ West Point ចេញ​មក​បញ្ជាក់​ច្បាស់​ៗ​ថា គ្មាន​ការ​ចេញ​សញ្ញាបត្រ ២​ខុស​គ្នា​ទេ​សម្រាប់​និស្សិត​អន្តរជាតិ ។ ពោលគឺការចោទប្រកាន់របស់អតីតមេដឹកនាំនៃអតីតគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានចោទប្រកាន់ម្តងជាពីរដង ថាសញ្ញាប័ត្ររបស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ចេញពីសាលាយោធា West Point ជាសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រយោគយល់ ។

យោង​តាម​ការ​ចេញផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​)​ បានស្រង់សម្តី មន្ត្រី​ជំនាញ​ផ្នែក​កិច្ចការ​សាធារណ​ផ្នែក​ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​បណ្ឌិតសភាយោធា West Point គឺលោក Francis J DeMaron Jr. បាន​បញ្ជាក់ ថា តម្លៃ​សញ្ញាបត្រ​នៅ​បណ្ឌិតសភាយោធា​អា​មេ​រិ​ក West Point គ្មាន​ការ​បែងចែក ឬ​ភាព​ខុស​គ្នា​រវាង​សិស្ស​ក្នុងស្រុក និង​សិស្ស​មក​ពី​បរទេស​នោះ​ទេ ហើយ​លោក​សង្ឃឹមថា ការ​បញ្ជាក់​ទាំងនេះ​នឹង​បញ្ចប់​ភាព​ចម្រូងចម្រាស់​នៃ​តម្លៃ​សញ្ញាបត្រ​សាលា​របស់​លោក​ផង​ដែរ ។

ជាមួយគ្នានោះផងដែរ ឆ្លើយតបនឹងសំណួររបស់ EAC News លោក Francis J DeMaron Jr. បានបញ្ជាក់ថា «អ្នកគ្រប់គ្នាដែលបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនឹងទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រគឺគ្មានភាពខុសគ្នា ឬការតម្រូវផ្សេងសម្រាប់បេក្ខជនអន្តរជាតិនោះទេ។ ខ្ញុំសង្ឃឹមថានេះអាចជួយបញ្ជាក់ពីភាពចម្រូងចម្រាសបាន» ។

ការ​បញ្ជាក់​របស់​បណ្ឌិតសភាយោធា​អា​មេ​រិ​ក​នៅ​ពេល​នេះ អាច​ចាត់ទុកជា ការ​បញ្ចប់​នូវ​ការ​លើក​ឡើង​ដោយ​គ្មាន​អំណះអំណាង​របស់​លោក សម រ​ង្ស៊ី កាលពី​កន្លង​ទៅ​ដែល​បាន​វាយប្រហារ​មក​លើ​តម្លៃ​សញ្ញាបត្រ​របស់​លោក ហ៊ុន ម៉ា​ណែ​ត ថា ជា​សញ្ញាបត្រ​កម្រិត​២ ឬ​សញ្ញាបត្រ​យោគយល់ ។

កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២២ ម្សិលមិញ អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​លោក Chad Roedemeier ក៏​បាន​ឆ្លើយ​តប​ដែរ​ថា បញ្ហា​សញ្ញាបត្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​សាលា​ទាហាន​អា​មេ​រិ​ក West Point បកស្រាយ​រួច​ហើយ កាលពី​ឆ្នាំ​២០១៩ ដែល​មាន​ន័យ​ថា ស្ដង់ដា​សញ្ញាបត្រ​របស់​សាលា​អា​មេ​រិ​ក​មិន​មានការ​បែងចែក​ស្ដង់ដារ​កម្រិត​២ ឬ​សញ្ញាបត្រ​យោគយល់​ដូចដែល​លោក សម រ​ង្ស៊ី លើក​ឡើង​នោះ​ទេ ។

សូម​ជម្រាប​ថា ការ​បកស្រាយ​ត្រូវបានធ្វើឡើង បន្ទាប់​ពី​លោក​សម រ​ង្ស៊ី បាន​វាយប្រហារ​ចំពោះ​សញ្ញាបត្រ​ឯក​ត្តម​ហ៊ុន​ម៉ា​ណែ​ត​ថា គ្មាន​ស្តង់ដា ។

លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានវ័យ ៤៤ ឆ្នាំ ។ លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងពាក់ផ្គាយ៣លើស្មា និងមានតួនាទី ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមជាមួយនឹងមេបញ្ជាការកងទ័ពជើងគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ