ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​អគ្គិភ័យនេះ គិតជាទឹក​​​ប្រាក់​អស់​រាប់​ម៉ឺន​ដុល្លារ​​ឯណោះ

4 ខែ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ អគ្គិភ័​យ​មួយ​បាន​ឆាបឆេះ​តូប​លក់ដូរ​នៅក្នុង​ផ្សារ​ខ្នល់​ទទឹង ស្ថិតក្នុង​ភូមិ​ស្វា​យ ឃុំ​តាជេស ស្រុក​កំពង់ត្រឡា​ច​បណ្ដាល​ឱ្យ​រង​ការខូ​ច​ខា​ត១២​តូប​ ដែល​​ហេ​តុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​វេ​លា​ម៉ោង00និង​40​នាទីរំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី០៦ មករា​ នេះ…

ខេត្ត​កំពង់ឆ្នាំង ៖ អគ្គិភ័​យ​មួយ​បាន​ឆាបឆេះ​តូប​លក់ដូរ​នៅក្នុង​ផ្សារ​ខ្នល់​ទទឹង ស្ថិតក្នុង​ភូមិ​ស្វា​យ ឃុំ​តាជេស ស្រុក​កំពង់ត្រឡា​ច​បណ្ដាល​ឱ្យ​រង​ការខូ​ច​ខា​ត១២​តូប​ ដែល​​ហេ​តុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​វេ​លា​ម៉ោង00និង​40​នាទីរំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី០៦ មករា​ នេះ ​​។ តែ​យ៉ាងនេះ​ក្តី​ ពុំ​មានមនុស្ស​​ណា​ត្រូវ​រងគ្រោះថ្នាក់​​នោះ​ទេ​ ។

Picture

លោក នន ស៊ី​ណាត អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​ បាន​អោយ​ដឹង​ថា គ្រោះ​អគ្គិភ័យ​ខាងលើ​ បណ្ដាល​ឱ្យ​ឆេះ​អស់​តូប​ចំនួន១២​តូប រួម​ទាំង​សម្ភារ​មាន​សំលៀកបំពាក់ និង​គ្រឿងទេស​ត្រូវ​បាន​ឆេះ​ខ្ទេច​ទាំង​ស្រុង ។ ចំពោះ​មូលហេតុ​គឺ​បណ្ដាលមក​ពី ឆ្លង​ចរន្ត​អគ្គិសនី ។

Picture

​ក្នុងហេតុការណ៍​នោះ​ដែ​រ មាន​រថយន្ត​ពន្លត់​អគ្គិភ័យរបស់​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​ចេញ​អន្តរាគមន៍​បាញ់​​ពន្លត់​​ កុំ​ឆេះ​រាលឆ្លង​ដល់​តូប​ដទៃ​បន្ត ។ លោក​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​បញ្ជាក់​ថា រថយន្តបាញ់​ទឹក​អស់​ទឹក​មួយ
​​គ្រឿ​ង​​​តែប៉ុណ្ណោះ ។

Picture
Picture
Picture
Picture