ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រលាញ់​នាងខ្លាំងណាស់ តែ​អត់​ទាន់​មាន​លុយ​ចូល​ស្ដីដណ្ដឹង ​ស្រាប់តែទទួលទូរស័ព្ទពីខាងស្រីយ៉ាងខ្លោចចិត្ត

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្រលាញ់​នារី​ម្នាក់​ខ្លាំង​ណាស់ ចំណែក​នាង​ម្នាក់​នោះ​ក៏​ស្រលាញ់​គាត់​វិញ​ដែរ និង​សន្យា​ថា នឹង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ហើយ​ឪពុក​ម្ដាយ​បានដឹង​ឮ​ទាំង​សងខាង​ថែម​ទៀត​ផង ។ ប៉ុន្តែ​ដោយសារ​តែ​ពុំ​ទាន់​មាន​លុយ យុវជន​រូប​នេះ​បាន​សុំ​ពន្យារពេល​ចូល​ស្ដីដណ្ដឹង​ខំប្រឹង​ធ្វើការ​សន្សំ​លុយ​បន្តិច​សិន…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្រលាញ់​នារី​ម្នាក់​ខ្លាំង​ណាស់ ចំណែក​នាង​ម្នាក់​នោះ​ក៏​ស្រលាញ់​គាត់​វិញ​ដែរ និង​សន្យា​ថា នឹង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ហើយ​ឪពុក​ម្ដាយ​បានដឹង​ឮ​ទាំង​សងខាង​ថែម​ទៀត​ផង ។

Picture

ប៉ុន្តែ​ដោយសារ​តែ​ពុំ​ទាន់​មាន​លុយ យុវជន​រូប​នេះ​បាន​សុំ​ពន្យារពេល​ចូល​ស្ដីដណ្ដឹង​ខំប្រឹង​ធ្វើការ​សន្សំ​លុយ​បន្តិច​សិន ស្រាប់តែ​ខាង​ស្រី​ខ​លម​ក​ផ្ដាច់​ស្នេហ៍​ដោយ​ប្រាប់​ថា នាង​រៀប​ការ​ជាមួយ​អ្នក​ផ្សេង​ហើយ ។ បន្ទាប់​ពី​បានឮ​ពាក្យ​បែប​នេះ​បាន​ធ្វើ​ឲ្យ​យុវជន​ខាងលើ​តូចចិត្ត​ខ្លាំង​ណាស់ ហើយ​ក៏​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ចង​.​កស​ម្លា​.​ប់​ខ្លួន​តែ​ម្ដង ។

Picture

ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២២ នៅ​តាម​បណ្តាល​ផ្លូវ​លេខ ៦A ក្នុង​បុរី ពិភព​ថ្មី​ចំការ​ដូង ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

Picture

នគរបាល​បាន​ប្រាប់​ថា យុវជន​ខាងលើ​ឈ្មោះ ប៊ូ ចាន់​ណា អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ និង​មាន​ស្រុ​កំណើត ក្នុងភូមិ​ជ្រោយ ឃុំ​បឹង​ព្រៀវ ស្រុកស្រែ​អំបិល ខេត្តកោះកុង យុវជន​រូប​នេះ​បាន​យក​ខ្សែ​អង្រឹង​ទៅ​ចង​.​ក ជាប់​ជាមួយ​ធ្នឹម​ផ្ទះ ។

បើ​តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ញ្ញ៉ា​វេជ្ជបណ្ឌិត ន​ង សុ​វ​ណ្ណារ​ត្ន័ គ្រូពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ថា យុវជន​រូប​នេះ​ពិតជា​ធ្វើ​អត្តឃាត​ចង​.​កស​ម្លា​.​ប់​ខ្លួន​ពិតប្រាកដ​មែន មិន​មាន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ឡើយ ។

យោង​តាម​សាច់ញាតិ​យុវជន​ខាងលើ​បាន​ប្រាប់​នគរបាល​ថា យុវជន​នោះ​បាន​ស្រលាញ់​គ្នា​ជាមួយ​នារី​ម្នាក់​ហើយ​មាន​បំណង​រៀប​ការ​សាង​សុភមង្គល​ជាមួយ​គ្នា​ទៀត​ផង រីឯ​ឪពុក​ម្ដាយ​បានដឹង​ឮ​ទាំង​សងខាង​អស់ហើយ ។ មិនតែប៉ុណ្ណោះ​ម្តាយ​ខាង​ស្រី​បាន​ប្រាប់​ឲ្យ​យុវជន​នេះ​ចូល​ស្តីដណ្តឹង​កូន​គាត់ ដើម្បី​រៀប​ការ ប៉ុន្តែ​ដោយសារ​តែ​យុវជន​នេះ​ក្រីក្រ​មិន​ទាន់​មាន​លុយ​ក៏​សុំ​ពន្យារពេល​ចូល​ស្ដីដណ្ដឹង​ដោយ​ខំធ្វើការ​រក​លុយ​បន្តិច​សិន ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​មក​ដល់​យប់​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២ នារី​ខាងលើ​បាន​ខ​លម​ក​ប្រាប់​យុវជន​ខាងលើ​ថា នាង​រៀប​ការ​ជាមួយ​អ្នក​ផ្សេង​ហើយ ។ គ្រាន់តែ​បានឮ​ពាក្យ​នេះ​ភ្លាម បុរស​នេះ​ធ្វើ​ឲ្យ​យុវជន​នេះ​តូចចិត្ត​ខ្លាំង​ណាស់ និង​បាន​និយាយ​ប្រាប់​បងប្អូន​ថា​«​សង្សារ​របស់​ខ្លួន​ទៅ​រៀប​ការ​និង​អ្នក​ផ្សេង​ហើយ​» ។

រហូត​មក​ដល់​វេលា​ព្រឹក​ទ្បើ​ង​ថ្ងៃ​ទី​៦ ខែមករា ក៏​ស្រាប់តែ​ប្រទះ​ឃើញ​យុវជន​ខាងលើ​យក​ខ្សែ​អង្រឹង​ចង​.​ក​ជាប់​នឹង​ធ្នឹម​ផ្ទះ​ស​ម្លា​.​ប់​ខ្លួន​ស្លា​.​ប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ជូន​នគរបាល​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​ដឹក​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

Picture
Picture
Picture
Picture
Picture
Picture
Picture