ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ ឆ្នាំ​មកនេះ ​ធនាគារជាតិនៃ​កម្ពុជា ​រៀបចំ​ឥណទាន​ឡើង​វិញមាន​ទំហំទឹក​ប្រាក់ ​៥,៥ ​ប៊ី​លាន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​បន្ត​អនុវត្ត​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​សម្រាប់​ជួយ​ដល់​ការ​លំបាក​របស់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ដោយសារ​ជំងឺ​កូ​វី​ដ​ ១៩ ​។ ​គោលការណ៍​អនុគ្រោះ​ត្រូវ​បាន​អះអាង​ថា ​ពលរដ្ឋ​ដែល​ជំពាក់​ធនាគារ​ហើយ​ពុំ​ធ្លាប់​ដែល​បាន​ស្នើ​សុំ​រៀបចំ​ឥណទាន​ឡើង​វិញ អាច​ស្នើ​សុំ​បានជា​លក្ខណៈ​ដូច​អ្នក​ដែល​បាន​ស្នើ​សុំ​កន្លង​មក ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ដែល​ធ្លាប់​បាន​ស្នើ​សុំ​ម្តង​ហើយ…

រាជធានីភ្នំពេញ ៖ ​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​បន្ត​អនុវត្ត​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​សម្រាប់​ជួយ​ដល់​ការ​លំបាក​របស់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ដោយសារ​ជំងឺ​កូ​វី​ដ​ ១៩ ​។ ​គោលការណ៍​អនុគ្រោះ​ត្រូវ​បាន​អះអាង​ថា ​ពលរដ្ឋ​ដែល​ជំពាក់​ធនាគារ​ហើយ​ពុំ​ធ្លាប់​ដែល​បាន​ស្នើ​សុំ​រៀបចំ​ឥណទាន​ឡើង​វិញ អាច​ស្នើ​សុំ​បានជា​លក្ខណៈ​ដូច​អ្នក​ដែល​បាន​ស្នើ​សុំ​កន្លង​មក ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ដែល​ធ្លាប់​បាន​ស្នើ​សុំ​ម្តង​ហើយ ការ​ស្នើ​សុំ​ម្តងទៀត​ធនាគារ​ នឹង​មានការ​រឹត​បន្តឹង​ជាង​មុន មាន​ន័យ​ថា ​លក្ខ​ណ្ឌ​អាច​លំបាក​ជាង​លើក​ទី​ ១ ​។

នៅ​ក្នុង​របាយការណ៍​និយាយ​ពី​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច​ និង​វិស័យ​ធនាគារ​ ឆ្នាំ ​២០២១ ​និង​ទស្សនទាន​វិស័យ​ឆ្នាំ ​២០២២ ​របស់​ធនាគារជាតិនៃ​កម្ពុជា ​បាន​លើក​ឡើង​ថា រយៈពេល​ប្រមាណ ​២ ​ឆ្នាំ​មកនេះ នៅ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ពលរដ្ឋ និង​ក្រុមហ៊ុន សហគ្រាស ​ដែល​មាន​ចំណូល​ធ្លាក់​ចុះ ​និង​គ្រប់គ្រង​សម្ពាធ​មក​លើ​ឥណទាន​មិន​ដំណើរការ គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​រៀបចំ​ឥណទាន​ឡើង​វិញ​លើ​គ្រប់​វិស័យ​ដែល​មាន​ចំនួន ​៣៧០ ៧៨៥ ​គណនី ស្មើនឹង ​២២,៩ ​ទ្រី​លាន​រៀល ស្មើនឹង ​៥,៥ ​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

ធនាគារ​កណ្តា​ថា ​ប្រ​ឈម​វិបត្តិ​កូ​វី​ដ​ ១៩ ​អូស​បន្លាយ​ប្រមាណ ​២​ ឆ្នាំ​មកនេះ ប្រព័ន្ធ​ធនាគារ ​បាន​បន្ត​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ជា​ពិសេស​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ ។ ​ធនាគារជាតិ​នៃកម្ពុជា បាន​បន្ត​រក្សា​ការ​បន្ធូរ​ប​ន្ធ​យ​បទ​ប្បញ្ញត្តិ​និង​ផ្តល់​លទ្ធ​ផា​ព​ឲ្យ​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ​មាន​សាច់ប្រាក់​ក្នុង​ដៃ​គ្រប់គ្រាន់​សម្រាប់​រក្សា​និរន្តរភាព​នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​សេដ្ឋកិច្ច​ ។ ជាមួយ​គ្នា​នេះ​ការ​បែងចែក​ប្រាក់​ចំណេញ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បាន​ផ្អាក​បណ្តោះអាសន្ន​ដើម្បី​លើកទឹកចិត្ត​ឲ្យ​បង្កើត​ការ​វិនិយោគ​បន្ថែម​ក្នុង​ប្រព័ន្ធ​ធនាគារ សំដៅ​ពង្រឹង​ដើមទុន​ឲ្យ​កាន់តែ​រឹង​មាំ​ ។

«ជា​លទ្ធផល​កំណើន​ឥណទាន​បាន​បន្ត​កើនឡើង ​២១,២% (១៨៦,៤ ​ទ្រី​លាន​រៀល ​ស្មើនឹង​ ៤៥,៧ ​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​ត្រូវ​បាន​បែងចែក​គ្រប់​វិស័យ​» ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ធនាគារជាតិ​នៅ​ក្នុង​របាយការណ៍​នោះ ​។ ​របាយការណ៍​បាន​បន្ត​ថា ជំនឿ​ទុកចិត្ត​មក​លើ​ប្រព័ន្ធ​ធនាគារ​បន្ត​មាន​ភាពរឹងមាំ​ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​កំណើន​ប្រាក់​បញ្ញើ​អតិ​ថ​ជន​ដែល​មាន​អត្រា ​១៥,៤%(១៥៧,១ ​ទ្រី​លាន​រៀល ​ស្មើនឹង​ប្រមាណ ​៣៨,៥ ​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ​។​ បរិ​យា​បន្ន​ហិរញ្ញវត្ថុ​បាន​កើនឡើង​ដោយ​ចំនួន​គណនី​ប្រាក់​បញ្ញើ​អតិ​ថ​ជន​កើន​ដល់​ ១២,១ ​លាន​គណនី កើន ​៤០,៧% ​និង​គណនី​ឥណទាន​អតិ​ថ​ជន​កើន​ដល់ ​៣,៣​ លាន​គណនី ​កើន ​៥,១% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ