ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អ្នក​រុញ​រទេះ​លក់​សាច់​គោ​អាំង​កណ្តាល​ទីក្រុង

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាមួយ​រទេះរុញ​ដែល​មាន​ចង្ក្រាន​អាំង​សាច់​កំពុង​ហុយ​ផ្សែង​ផង រទេះ​នេះ​ឆ្លងកាត់​ទីណា គឺ​ចោល​ក្លិន​ឈ្មុ​ញ​ដល់ទី​នោះ ត្បិត​អី​នៅ​លើ​រទេះ​មាន​សាច់​គោ​អាំង ប្រហិត​ដាក់​នំ​បុ័ង មាន​ជ្រក់ល្ហុង ដែលមានរស​ជាតិឆ្ងាញ់ផង ​។…

រាជធានីភ្នំពេញ ៖ ជាមួយ​រទេះរុញ​ដែល​មាន​ចង្ក្រាន​អាំង​សាច់​កំពុង​ហុយ​ផ្សែង​ផង រទេះ​នេះ​ឆ្លងកាត់​ទីណា គឺ​ចោល​ក្លិន​ឈ្មុ​ញ​ដល់ទី​នោះ ត្បិត​អី​នៅ​លើ​រទេះ​មាន​សាច់​គោ​អាំង ប្រហិត​ដាក់​នំ​បុ័ង មាន​ជ្រក់ល្ហុង ដែលមានរស​ជាតិឆ្ងាញ់ផង ​។ អតីត​កម្មការិនី​រោងចក្រ​កាត់ដេរ អ្នកស្រី ​ធួន ស្រី​ម៉ៅ អាយុ​ ៣៧ ​ឆ្នាំ បាន​ចាប់​យកមុខ​របរដើរ​លក់​ចំណី​ខាងលើ​នេះ ចិញ្ចឹមជីវិត​ជាង ​៦ ​ឆ្នាំ​មក​ហើយ ​។

Picture

ជាង​រៀងរាល់ថ្ងៃ​អ្នកស្រី បាន​រុញ​រទេះ​ដើរ​ដោយ​ថ្មើរជើង​មិន​តិច​ជាង ​១០ ​គីឡូម៉ែត្រ​ទេ ក្នុង​ការ​ប្រកប​របរ​នេះ ​។ គាត់​ដើរ​លក់​នៅ​តាម​ទីប្រជុំជន តាម​បុរី ឲ្យ​តែ​មាន​ពលរដ្ឋ​រស់នៅ​ ។ ដៃ​កាន់​ដង្កៀប​ចាប់​សាច់​ចង្កាក់​អាំង​បង្វិល​យ៉ាង​ញាប់ ដោយសារ​មាន​ភ្ញៀវ​កំពុង​រង់​ចាំ​នោះ អ្នកស្រី​ ធួន ស្រី​ម៉ៅ ឆ្លៀត​មក​ប្រាប់​ឲ្យ​ដឹង​ថា ការ​ដើរ​លក់​សាច់​គោ​អាំង ប្រហិត និង​របស់របរ​ហូប​ចុក​ផ្សេង​ៗ​ទៀត​នេះ គឺ​អ្នកស្រី​ និង​ស្វាមី​ ​លក់ដូរ​ដូច​គ្នា មាន​រទេះរុញ​មួយម្នាក់ ដើរ​លក់​តំបន់​ផ្សេង​គ្នា ដើម្បី​បាន​ចំណូល​គួប​គ្នា​ចិញ្ចឹមជីវិត ​។

Picture

ស្ត្រី​រូប​នេះ​រៀង​រាប់​ឲ្យ​ដឹង​បន្ត​ថា នៅ​រៀងរាល់ថ្ងៃ​គាត់ ​និង​ស្វាមី បាន​រុញ​រទេះ​ម្នាក់ ​១​ គ្រឿង​ដែល​មាន​ចង្ក្រាន​អាំង​សាច់​ និង​បង្កាត់ភ្លើង​ដុត​ធ្យូង​រួច​ជា​ស្រ​ច​ចេញពីផ្ទះ​នា​វេលា​ព្រឹក​ដើរ​លក់​ពេញមួយថ្ងៃ​រហូត​ដល់​វេលា​ល្ងាច​ទើប​ត្រឡប់​ចូល​ផ្ទះ​វិញ ។ សម្រាប់​អ្នកស្រី​ក្នុង ​១ ​ថ្ងៃ​លក់សាច់​គោ​ចំនួន​ ៣​ គីឡូក្រាម ប្រហិត​ ២​ គីឡូក្រាម និង​នំ​បុ័ង​ចំនួន ​៥០​ ដើម ​។

Picture

«ក្នុង​មួយថ្ងៃ​បើ​លក់​អស់​ក្នុង​ចំនួន​ខាងលើ​នេះ អាច​​ចំ​ណេ​ញបាន​ពី ​៦ ​ម៉ឺន​រៀល​ទៅ ​៧​ ម៉ឺន​រៀល​ដែរ បន្ទាត់​ទូទាត់​ថ្លៃដើម​ហើយ​នោះ​ ។ ​ចំណែក​ទីតាំង​ដែល​ត្រូវ​ដើរ​លក់​ គឺ​នៅ​តាម​ផ្លូវ​ និង​ទីប្រជុំជន​ព្រមទាំង​តាម​បុរី​ផ្ទះល្វែង​នានា ដោយ​ក្នុង​ ១ ​ថ្ងៃ​ៗ​ខ្ញុំ​ត្រូវ​រុញ​រទេះ​ចម្ងាយ​ផ្លូវ​យ៉ាង​ហោច​ណាស់​ជាង​ ១០​ គីឡូម៉ែត្រ​ដែរ​» អ្នកស្រី ស្រី​ម៉ៅ​ និយាយ​បណ្តើរ​ដៃ​លើក​ចង្កាក់​សាច់​គោ​អាំងបង្វិល​ចុះឡើងបណ្តើរដើម្បី​កុំ​ឲ្យ​វា​ខ្លោច ​។

Picture

ស្ត្រី​កូន​មួយ​រូប​នេះ​បាន​ឱ្យដឹងទៀត​ថា កាលពី​ចាប់ផ្ដើម​រកស៊ី​មុខរបរ​នេះ​ដំបូង​ឡើយ​ គឺ​លក់​ពុំ​សូវ​ដាច់​ទេ ស្ទើរតែ​បោះបង់​វា​ចោល​ទៅ​រក​អ្វី​ផ្សេង​ទៅ​ហើយ ប៉ុន្តែ​ចិត្ត​មួយទៀត​គិត​ថា ​ត្រូវ​តែ​តស៊ូ ទើប​អាច​ដំណើរការ​រហូត​មក​ដល់​សព្វថ្ងៃ​ ។ សព្វថ្ងៃ​លក់ដាច់​គ្រាន់ បើ​មាន​ម៉ូយ​ច្រើន​ជួយ​ទិញ​ទទួលទាន ​។ ចំណែក​ស្វាមី​គាត់​រក​ចំណូល​បាន​ប្រា​ហាក់​ប្រហែល​គាត់​ដែរ​ ។ អ្នកស្រី​ ធួន ស្រី​ម៉ៅ បាន​កត់​សម្គាល់ថា ​នៅ​រដូវ​ប្រាំ​ងស្រួល​លក់ដូរ​ជាង​រដូវ​ស្សា ដែល​មាន​ភ្លៀង​ធ្លាក់ ដែល​បង្ក​ការ​លំបាក​ក្នុង​ការ​រុញ​រទេះ​ផង ចំណែក​ពលរដ្ឋ​ក៍​មិនសូវ​ចេញពីផ្ទះ​មក​ទិញ​នោះ​ដែរ​ ៕

Picture