ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​កសិកម្ម​ឆ្នាំ ​២០២១ ​បាន​ជាង​ ១០ ​ពាន់​លាន​ដុល្លារ​ ខណៈ​កសិករ​ខ្លះបោះបង់ការ​ដាំ​ដុះ​ដោយសារ​ជី ថ្នាំ​កសិកម្ម​ឡើងថ្លៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឲ្យ​ដឹង​ថា ផលិតកម្ម​ដំណាំ​កសិកម្ម​ឆ្នាំ ​២០២១ សរុប​មាន​ចំនួន​ប្រមាណ ១០ ៥៦៧ លាន​ដុល្លារ​អា​មេ​រិ​ក…

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឲ្យ​ដឹង​ថា ផលិតកម្ម​ដំណាំ​កសិកម្ម​ឆ្នាំ ​២០២១ សរុប​មាន​ចំនួន​ប្រមាណ ១០ ៥៦៧ លាន​ដុល្លារ​អា​មេ​រិ​ក កើន​លើស​ឆ្នាំ ​២០២០ ​ចំនួន ៣៣,១៥% ។​ ក្នុង​ចំណោម​ផល​ពី​វិស័យ​កសិកម្ម​ខាងលើ​នេះ មានតម្លៃ​ទទួល​បាន​ពី​ការ​នាំ​ចេញ​កសិផល​មាន​វិញ្ញាបនបត្រ មាន​ចំនួន ៣ ៩៥៨ លាន​ដុល្លារ​អា​មេ​រិ​ក កើន​លើស​ឆ្នាំ ​២០២០ ​ចំនួន ១០៥,៤៣% តម្លៃ​ទទួល​បាន​ពី​ការ​នាំ​ចេញ​កសិផល​គ្មាន​វិ​ញ្ញាប​នប​ត្រ មាន​ចំនួន ៩៥៩ លាន​ដុល្លារ​អា​មេ​រិ​ក​ថយ​ចុះ​ចំនួន ៣៦,២៩% ធៀប​ឆ្នាំ​ ២០២០ និង​តម្លៃ​ទទួល​បាន​ពី​កសិផល​ដែល​សល់​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក មាន​ចំនួន ៥ ៦៤៨ លាន​ដុល្លារ​អា​មេ​រិ​ក កើន​លើស​ឆ្នាំ ​២០២០ ​ចំនួន ២៥,៤៥% ​។

លោក វេ​ង សា​ខុន បាន​លើក​ឡើង​ថា នៅ​ឆ្នាំ ​២០២១ កន្លង​ទៅ​នេះ កម្ពុជា​សម្រេច​ផលិតកម្ម​ដំណាំ​កសិកម្ម​នៅ​ទូ​ទាំង​ប្រទេស​ទទួល​បាន​សរុប​ចំនួន ៣៥ ៩៧៤ ១៣៨ តោន កើនឡើង​ចំនួន ២៣% ​ធៀប​នឹង​ឆ្នាំ​ ២០២០ ​ក្នុង​នោ​មានដំណាំ​ស្រូវ មាន​ចំនួន ១២ ២០៦ ៩១១ តោន កើនឡើង​ចំនួន ១១,៦៣% ធៀប​នឹង​ឆ្នាំ ​២០២០ ដែល​មាន​បរិមាណ​ចំនួន ១០ ៩៣៥ ៦១៨ ​តោន ​។

ទោះ​យ៉ាងនេះ​កសិករ​ជា​ច្រើន​នៅ​ឆ្នាំ​នេះ​ត្អូញ​ថា​ការ​ចំណាយ​លើ​ការ​ដាំ​ដុះ​ឆ្នាំ​នេះ​កើនឡើង​ដោយសារ ជី​កសិកម្ម ថ្នាំ​កសិកម្ម បាន​ឡើងថ្លៃ​ពី ​៣​ ទៅ​ដង ​៤​ ចំណែក​ផលិតផល​ពិសេស​នៅ​តំបន់​ខ្លះ​បាន​ធ្លាក់​ថ្លៃ ​។ លោក មឿ​ន រស់នៅ​ក្នុងស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ​ជាប់​អាង​ទឹក​ត្រ​ពាំង​ថ្ម និយាយ​ថា នៅ​ពេល​នេះ​លោក​បាន​ទុក​ដីស្រែ​ជាង ​២​ ហិ​កតា​ចោល​មិន​ដាំ​ដុះ​ដោយសារ​ជី​ឡើងថ្លៃ​ពេក​ចំណែក​ស្រូវ​បើ​ចុះថោក​ទៅ​វិញ នាំ​ការ​ធ្វើស្រែ​ឆ្នាំ​នេះ​លោក​គិត​ថា ​មិន​ចំណេញនោះឡើយ ​។ កសិករ​រូប​នេះ អះអាងថា ​កសិករ​ជា​ច្រើន​ក្នុង​មូលដ្ឋាន​របស់​គាត់បាន​ទុក​ដី​ចោល​មិន​ដាំ​ដុះ​ដូច​លោក​ដែរ ​។

អ្នកស្រី​ សុខ សុផល​ កសិករ​ក្នុងស្រុក​សូត្រ​និគម ខេត្តសៀមរាប ​បាន​មាន​ប្រសាសន៍​តាម​ទូរ​ស័ព្ទ​ថា ការ​បង្កបង្កើន​ផល​កសិកម្ម​របស់​កសិករ​ក្នុង​សហគមន៍​អ្នកស្រី​បាន​ទទួល​កំណើន​ទិន្នផល ប៉ុន្តែ​ក៏​មាន​បញ្ហា​ប្រឈម បញ្ហា​តម្លៃ​ជី និង​ថ្នាំ​កសិកម្ម​ដូច​កសិករ​នៅ​តំបន់​ផ្សេង​ដែរ​ ។

នៅ​ក្នុង​របាយការណ៍​របស់​លោក​ វេ​ង សា​ខុន ក្រៅពី​ដំណាំ​ស្រូវ ដែល​មាន​ទិន្នផល​កើន​នោះ ដំណាំ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម ក៍​ទទួល​កំណើន​ផង​ដែរ បើ​ធៀប​ឆ្នាំ ​២០២០ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ