តើអ្នកមានទម្លាប់ពេលព្រឹកដែរឬទេ? តើអ្នកធ្វើអ្វីមុនគេនៅពេលក្រោកពីគេងភ្លាម? វាជាការល្អដែលអ្នកមានទម្លាប់ពេលព្រឹកជាប្រចាំ។ តែវាមិនប្រាកដថាទម្លាប់ទាំងនោះគឺជាទម្លាប់ត្រឹមត្រូវនោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ពេលព្រឹក៣យ៉ាង ដែលអ្នកត្រូវលុបបំបាត់ចោល ប្រសិនបើអ្នកចង់មានសុខភាពល្អ។

១. ទទួលទានកាហ្វេ
ការទទួលទានកាហ្វេ ភ្លាមៗក្រោយពេលក្រោកពីដំណេក នឹងធ្វើឱ្យកម្រិតនៃអរម៉ូនស្ត្រេសករទីសូល (cortisol) កើនឡើង ដែលនាំឱ្យមានការថប់បារម្ភ។ ប្រសិនបើអ្នកទទួលទានកាហ្វេនៅពេលអ្នកទើបតែក្រោកពីគេង អ្នកអាចនឹងកើតជំងឺរលាកក្រពះ។ ពេលវេលាដ៏ល្អបំផុតដើម្បីទទួលទានកាហ្វេ គឺ ៣ ឬ ៤ ម៉ោងក្រោយពេលភ្ញាក់ពីដំណេក។
២. មិនងូតទឹកពេលព្រឹក
ការងូតទឹកពេលព្រឹកអាចធ្វើឱ្យយើងមានភាពងាយស្រួលក្នុងការស្វែងរកដំណោះស្រាយនានាដែលនឹងត្រូវប្រឈម ក៏ព្រោះវាជួយបង្កើនភាពសកម្មនៃខួរក្បាល ហើយមិនសូវទទួលរងការរំខានពីសំណាក់កត្តាខាងក្រៅផ្សេងៗ។ ការងូតទឹកអនុញ្ញាតឱ្យខួរក្បាលបង្កើតបាននូវគំនិតថ្មីប្លែកៗ។ ដូច្នេះហើយទើបអ្នកមិនគួររំលងការងូតទឹកពេលព្រឹក បន្ទាប់ពីក្រោកឡើងឡើយ។
៣. ងូតទឹកក្ដៅ
ទឹកក្ដៅអាចផ្ដល់ឱ្យអ្នកនូវអារម្មណ៍ធូរស្រាល ដែលការងូតវានៅពេលព្រឹកនឹងធ្វើឱ្យអ្នកធូរក្នុងខ្លួនរហូតចង់ទៅចូលគេងវិញ។ ការងូតទឹកត្រជាក់នៅពេលព្រឹក គឺប្រសើរជាង ដោយវាជួយធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ, រំញោចសកម្មភាពខួរក្បាល និងបង្កើនភាពសកម្មនៃប្រព័ន្ធភាពស៊ាំរាងកាយ។ លើសពីនេះទៅទៀត ការងូតទឹកត្រជាក់មិនធ្វើឱ្យស្បែកប្រែជាស្ងួតដូចទឹកក្ដៅឡើយ៕
ចែករំលែកព័តមាននេះ