ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ​ចត​ភ្ជាប់​ខ្សែកាប​អុ​ប​ទិ​ក ត្រូវ​អាជ្ញាធរ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កាត់​ផ្តាច់​ចោល

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​កាតត់​ខ្សែកាប​អុ​ប​ទិ​ក ដែល​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ត​ភ្ជាប់​ពី​ខេត្ត​ប៉ៃលិន បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។ ហេតុការណ៍​អាជ្ញាធរ​ខេត្ត​ចុះ​កាត់​ខ្សែកាប​អុ​ប​ទិ​ក​ខុសច្បាប់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ពុធ…

ខេត្ត​ប៉ៃលិន ៖ អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​កាតត់​ខ្សែកាប​អុ​ប​ទិ​ក ដែល​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ត​ភ្ជាប់​ពី​ខេត្ត​ប៉ៃលិន បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។ ហេតុការណ៍​អាជ្ញាធរ​ខេត្ត​ចុះ​កាត់​ខ្សែកាប​អុ​ប​ទិ​ក​ខុសច្បាប់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ពុធ ០៣​កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២២ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ក្រោយ​ទទួល​បាន​បទបញ្ជា​ពី​ថ្នាក់លើ លោក​វរសេនីយ៍ទោ មាឃ សា​រ៉​ន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ចាត់​ឱ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​កាច់ ចូលរួម​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ជូន លោកស្រី ឡូញ ឈាង អភិបាលរង​ខេត្ត​ប៉ៃលិន សហការ​នឹង​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុង​ការ​ចុះ​ទៅ​ធ្វើការ​កាត់​ខ្សែកាប​អុ​ប​ទិ​ក​របស់​ក្រុមហ៊ុន​ឯកជន​មួយ ដែល​បាន​ត​ភ្ជាប់​ឆ្លងកាត់​ពី​ខ្មែរ​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ និង​មិន​មានការ​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន Viettel (Cambodia) ទើប​គេ​ប្តឹង​អាជ្ញាធរ​ខេត្ត​ឱ្យ​ចុះ​កាត់​ខ្សែ​តែ​ម្តង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្នុង​ខេត្ត​ប៉ៃលិន​មាន​ករណី​លួ​ចត​ភ្ជាប់​ខ្សែកាប​អុ​ប​ទិ​កដោយ​គ្មាន​ការ​សុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ