ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយខេត្ត​តាកែវ​សម្ងំ​តែ​ក្នុង​បន្ទប់ មិន​អាច​សុំ​ការ​បំភ្លឺ​បានទេ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ៦៨គ្រួសារមក​ពី​ភូមិ​ចំនួន២នៅ​ស្រុក​ទ្រាំង​បាន​លើកគ្នា​មក​សាលាខេត្ត​ ដើម្បី​សុំ​ជួប​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ ដើម្បីអោយ​ជួយ​អន្តរាគមន៍​លើ​ករណី​ដែល​អាជ្ញាធរ​ស្រុក​ទ្រាំង​ បាន​ចេញ​លិខិត​ឲ្យ​ពួកគាត់​រុះរើ​លំនៅឋាន​ទាំងអស់​ដែល​គាត់​កំពុង​រស់នៅ ។…

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ៦៨គ្រួសារមក​ពី​ភូមិ​ចំនួន២នៅ​ស្រុក​ទ្រាំង​បាន​លើកគ្នា​មក​សាលាខេត្ត​ ដើម្បី​សុំ​ជួប​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ ដើម្បីអោយ​ជួយ​អន្តរាគមន៍​លើ​ករណី​ដែល​អាជ្ញាធរ​ស្រុក​ទ្រាំង​ បាន​ចេញ​លិខិត​ឲ្យ​ពួកគាត់​រុះរើ​លំនៅឋាន​ទាំងអស់​ដែល​គាត់​កំពុង​រស់នៅ ។

ក្រុម​ប្រជា​ពលរដ្ឋ​បាន​អោយ​ដឹ​ង​ថា ពួក​មក​ពី​ភូមិ​ក្តី​រុន និង​ភូមិ​ត្រពាំងវែ​ង ឃុំ​ព្រៃ​ស្លិ​ក ឃុំ​ខ្វាវ ស្រុក​ទ្រាំង កើតទុក្ខ​មិនសុខចិត្ត​ខណៈ​ដែល​អាជ្ញាធរ​ស្រុក​ចេញ​លិខិត​ឲ្យ​ពួកគាត់​រុះរើ​លំនៅឋាន​ចេញពី​កន្លែង​ដែល​ធ្លាប់​រស់នៅ​តាំងពី​ឆ្នាំ១៩៧៩ (តាំងពី​បែក
​ប៉ុ​ល ព​ត) ដោយ​និយាយ​ថា ​ពួកគាត់​រស់នៅ​លើ​ដី​រដ្ឋ​។ ក្រុម​ប្រជាពលរដ្ឋ​បន្ត​ថា ពួកគាត់​មាន​ដី​បន្តិច​បន្តួច ​សម្រាប់​រស់នៅ​ជិត២ជីវិត​ទៅ​ហើយ ហេតុអ្វីបានជា​ឲ្យ​ពួកគាត់​រុះរើ​ចេញ​បែបនេះ​វិញ?

ជាង​នេះ​ទៅទៀត​ នៅពេល​ដែល​ប្រជាពលរដ្ឋ​មាន​បញ្ហា​មក​សុំ​អោយ​ចៅហ្វាយខេត្ត​ដែល​ជា​ម៉ែ​ជា​ឪ​ជួយ​ បែរជា​គាត់​មិនព្រម​ចុះ​មក​ជួប​ប្រជាពលរដ្ឋ​ដើម្បី​ដោះស្រាយ​ទុក្ខ​កង្វល់​ឲ្យ​ពួកគាត់ អោយ​ប្រជាពលរដ្ឋ​ឡើយ​ទុកឲ្យ​អត់បាយ​ក្រហាយ​ទឹក​កន្លះ​ថ្ងៃ​ទៅ​ហើយ​នៅ​ថ្ងៃទី៥ មករា ២០២២នេះ ​។ ក្រុម​ប្រជាពលរដ្ឋ​បាន​បន្ថែម​ថា កន្លងមក​ រដ្ឋបាល​ស្រុក​ទ្រាំង​បាន​ហៅ​ទៅ​ជួប​នៅ​សាលា​ស្រុក៥លើក​មក​ហើយ​ តែ​គ្មាន​ដំណោះស្រាយ​អ្វី​ទាំងអស់ រហូតមកដល់​ពេលនេះ ​ថែមទាំង​ចេញ​លិខិត​ឲ្យ​រុះរើ​ផ្ទះសំបែង​ចេញ​ទៅ​វិញ តើ​ឲ្យ​ពួកគាត់​ទៅ​រស់នៅ​ទីណា?​

ផ្អែក​តាម​លិខិត​ដែល​ប្រជាពលរដ្ឋ​កាន់​មក​ជួប​លោក អ៊ូច ភា ចៅហ្វាយខេត្ត​អោយ​ជួយ​អន្តរាគមន៍​នោះ​បាន​បង្ហាញ​ថា ប្រជា​ពលរដ្ឋ​ដែល​ចាប់ផ្តើម​តាំងទីលំនៅ​ចាប់ពី​ឆ្នាំ​២០១៩ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​រុះរើ​ចេញ​ទាំងអស់​ឲ្យបាន​រួចរាល់​ក្នុង​រយៈពេល​មួយ​ខែ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០២១ ដល់​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ជា​កំណត់​។ បើ​មិន​អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​នេះ​ទេ អាជ្ញាធរ​និង​អនុវត្ត​តាម​វិធានការ​ច្បាប់​។ ព្រោះ​ពួកគាត់​រស់នៅ​លើ​ដី​នេះ​ យូរយារណាស់មកហើយ​មិនមែន​ឆ្នាំ២០១៩ ដូចដែល​លិខិត​សាលាស្រុក​សរសេរ​អះអាង​នោះ​ទេ​ ។

ទាក់ទង​ទៅ​នឹង​ករណីនេះ​ដែរ ​កោះសន្តិភាព​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ណាមួយ​ពី​លោក​អ៊ូច ភា ចៅហ្វាយខេត្ត​បានទេ​ ដោយសារ​លោក​នៅ​សំងំ​​ក្នុង​បន្ទប់​មិនព្រម​ចុះ​មក​ជួប​ប្រជាពលរដ្ឋ​ឡើយ ​។

អត្ថបទសរសេរ ដោយ