ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ឆ្លើយដាក់​​មួយ ចាំមើល​ម៉េច​ទៀត!

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តី​រាយ​ការណ៍​បឋម​ឱ្យ​ដឹង​ថា គ្រឿងចក្រ​​៣​គ្រឿង​កំពុង​ត្រូវ​​​ជន​ទុច្ចរិត​ បញ្ជូន​ចូល​ទៅ​ជីក​កាយ​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី​​​យ៉ាង​អនាធិប​តេ​យ្យ ស្ថិត​​​នៅ​អាង​ភាស ​ក្នុងភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ដែល​​គេ​សង្ស័យ​ថា មានការ​ឃុំ​ឃិ​ត​​ពី​មន្ត្រី​ជល​ផល​ ដែល​គ្រប់គ្រង​នៅ​តំបន់​​នោះ​​ផង​។

សកម្មភាព​នេះ ​ត្រូវ​បាន​បែកធ្លាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ មិថុនា ពេល​ដែល​ក្រុម​អ្នក​សារ​ព័​ត៌​​មាន​ចុះ​ទៅ​យក​ព័​ត៌​មាននៅ​ទីតាំង​ប្រ​ព្រឹ​ត្ត​បទ​ល្មើស​នោះ ទើបត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ប​ញ្ឈ​ប់ ​និង​ហៅ​ម្ចាស់​គ្រឿងចក្រនោះ ឱ្យ​​ធ្វើ​កិច្ចសន្យា​ប​ញ្ឈប់​សកម្មភាព ​។ ម្ចាស់​គ្រឿងចក្រ​ម្នាក់​​និយាយ​ថា ខ្លួន​គ្រាន់តែ​ស៊ី​ឈ្នូ​ល​កាយ​​ស្រះ​ឱ្យ​គេ តែ​ម្ចាស់​ស្រះ​ខ្លះ​​នៅ​ភ្នំពេញ និង​ខ្លះ​ជា​ពលរដ្ឋ​​នៅ​តំបន់​តែ​ម្ដង​ ។

បុរស​នោះ​​បន្ត​ថា មុន​ពេល​ចុះ​​ជីក​កាយ​ស្រះ​នោះ  គឺ​បាន​សួរនាំ​ម្ចាស់​ដី​​ដែរ តែ​ម្ចាស់​ដី​សុទ្ធតែ​​​អះអាង​ថា មន្ត្រីសង្កាត់​ជលផល​ម្នាក់​ឈ្មោះ​យួ​ម បាន​អនុញ្ញាតឱ្យ​​ពួក​គេ​ជីក​ក​កាយ​ស្រះ​​នេះ​ ។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ ស្រះ​ដែល​គ្រឿងចក្រ​កំពុង​ជីក​​កកាយ​នោះ មាន​ទំហំ​តូច​ធំ​ជា​ច្រើន​កន្លែង តែ​ស្រះ​ខ្លះ​ មាន​ទំហំ​ធំធេង ដែល​ធ្វើ​សម្រាប់​ចិញ្ចឹម​ត្រី​ក្នុង​ទ្រង់ទ្រាយ​ធំ​តែ​ម្ដង ​។ មន្ត្រី​ម្នាក់​បាន​បញ្ជាក់​​ថា អាង​ភាស ជា​តំបន់ហាមឃាត់​មិន​អនុញ្ញាតឱ្យ​​មានការ​ជីក​​ស្ដារ​​ឡើយ លើក​លេង​តែ​មានការ​ឯកភាព​ពី​ថ្នាក់លើ​ ក្នុង​ករណី​ចាំបាច់​ណាមួយ​ ។ ប៉ុន្តែ​សកម្មភាព​ឈ្មួញ​ទុច្ចរិត​នាំ​គ្រឿងច​ក្រ​ចំនួន​៣​គ្រឿង​ ចូល​ទៅ​ជីក​កកាយ​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី​ខាង​លើ​នេះ  គឺជា​ការ​បំពាន​ច្បាប់​ទាំងស្រុង​ ។

បើ​តាម​ព័​ត៌​​មាន​ត​ៗ​​គ្នា​ថា មន្ត្រី​ជលផល​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ ជា​អ្នក​នៅ​ពីក្រោយ​នៃ​បទល្មើស​នេះ  ប៉ុន្តែ​ពេល​នេះ​ ត្រូវ​បាន​ផ្អាក​ដើម្បី​សួរនាំ​​ហើយ​ ។