ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់ថែរក្សាសក់មួយចំនួន បើធ្វើមិនត្រូវ នាំឱ្យខូចសក់ថែម

2 ឆ្នាំ មុន

ទម្លាប់នៃការថែរក្សាសក់របស់អ្នក អាចជាទម្លាប់ដ៏សាមញ្ញមួយដោយគ្រាន់តែកក់សក់នឹងសាប៊ូ ហើយបន្ទន់ជាការស្រេច។ អ្នកប្រហែលជាគិតថា ការធ្វើបែបនេះគឺគ្រប់គ្រាន់ តែវាមិនធ្វើឱ្យសក់អ្នកមានសុខភាពល្អដូចជាអ្នកគិតនោះទេ។ ប្រសិនបើអ្នកធ្វើវាមិនត្រឹមត្រូវទេ ទម្លាប់ថែរក្សាសក់របស់អ្នកអាចក្លាយទៅជាទង្វើនៃការធ្វើឱ្យសក់ខូចទៅវិញ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ថែសក់…

ទម្លាប់នៃការថែរក្សាសក់របស់អ្នក អាចជាទម្លាប់ដ៏សាមញ្ញមួយដោយគ្រាន់តែកក់សក់នឹងសាប៊ូ ហើយបន្ទន់ជាការស្រេច។ អ្នកប្រហែលជាគិតថា ការធ្វើបែបនេះគឺគ្រប់គ្រាន់ តែវាមិនធ្វើឱ្យសក់អ្នកមានសុខភាពល្អដូចជាអ្នកគិតនោះទេ។ ប្រសិនបើអ្នកធ្វើវាមិនត្រឹមត្រូវទេ ទម្លាប់ថែរក្សាសក់របស់អ្នកអាចក្លាយទៅជាទង្វើនៃការធ្វើឱ្យសក់ខូចទៅវិញ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ថែសក់ ដែលធ្វើឱ្យខូចសក់ ដូចខាងក្រោម។

១. អ្នក​កក់​សក់​មិនត្រូវតាមក្បួន

រាល់ដងអ្នកប្រហែលជាចូលចិត្តកក់សក់ ដោយទាញសក់អ្នកទៅក្រោយ ហើយកក់ជាធម្មតា។ តាមការពិតនោះ អ្នកគួរតែទាញសក់អ្នកមកខាងមុខ ហើយកក់នឹងសាប៊ូ ទើបវាអាចសម្អាតសក់អ្នកបានគ្រប់ស្រទាប់។ ម្យ៉ាងវិញទៀត ការធ្វើបែបនេះ អាចជួយដល់អ្នកដែលមានស្បែកមុខងាយប្រតិកម្ម មិនឱ្យឡើងមុន ព្រោះសាប៊ូឬក្រែមបន្ទន់សក់នឹងមិនហូរកាត់មុខ ដូចជាការកក់សក់ធម្មតាឡើយ។

២. អ្នកលាបក្រែមបន្ទន់សក់យូរពេក

ការលាបក្រែមបន្ទន់សក់ គឺជាជំហានសំខាន់មួយនៅក្នុងទម្លាប់នៃការថែរក្សាសក់របស់អ្នក ព្រោះវាការពារសរសៃសក់របស់អ្នក និងធ្វើឱ្យសរសៃសក់របស់អ្នកកាន់តែរលោង និងងាយស្រួលក្នុងការបត់បែន។ ការ​លាប​ក្រែម​បន្ទន់​សក់​យូរ​ពេក​ អាចធ្វើឱ្យសក់របស់អ្នកមើលទៅបែកខ្លាញ់នៅពេលដែលកក់ចេញវិញ។ ចូរប្រើវាត្រឹមតែ៣នាទីបានហើយ កុំឱ្យលើសពីនេះ។

៣. អ្នក​ចងសក់របស់អ្នកពេលវាកំពុងសើម

អ្នកទើបតែចេញពីងូតទឹក សក់របស់អ្នកកំពុងសើម ហើយ អ្នកក៏ចងវា។ ការធ្វើដូចនេះ ងាយនឹងឱ្យសក់របស់អ្នកឆាប់បាក់ភ្លី និង ដាច់។ ដោយសារ​សក់​ងាយ​រង​គ្រោះ​ខ្លាំង​បំផុត​នៅ​ពេល​វា​សើម ការ​ដាក់សម្ពាធលើវាខ្លាំងពេកនឹងធ្វើឱ្យសក់ខូច៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ