ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្ម​សំលាប់ផ្តាច់ពូជ ស្ត្រី​មេម៉ាយ កូនស្រីទោល និង​អ្នក​បំរើ​​ផ្ទះ​ម្នាក់ ទ្រព្យ​សម្បត្តិ​ឃើញ​នៅ​ដដែល

14 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ម្ចាស់​ហាង​កាហ្វេ​យីហោ ​«បុបា្ផ​កំពូល​ភ្នំ​» ដែល​ជា​ស្ត្រី​មេម៉ាយ​ ព្រម​ទាំង​កូន​ស្រី​ទោល និង​ស្ត្រី​អ្នក​បំរើ​ការ​ងារ​ផ្ទះ​ម្នាក់​ទៀត​ត្រូវ​​ជន​ប្រដាប់​អាវុធ​ បា.ញ់​សំលាប់​ផ្តាច់​ពូជ​យ៉ាង​ព្រៃ​ផ្សៃ​ចំ​ថ្ងៃ​ឆ្លង​បុណ្យ​ភ្ជុំ​​​បិណ្ឌ​ នៅ​ក្នុង​ផ្ទះ​ដែល​ស្ថិត​នៅ​ខាង​លិច​រង្វង់​មូល​រូប​សំណាក​តា​ខ្មៅ​ ស្ថិត​នៅ​ភូមិ​តាខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ។ ការ​បា.ញ់​សំលាប់​ផ្តាច់​ពូជ​នេះ​ មិន​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ភ្លាមៗ​ដល់​សមត្ថ​កិច្ច​ និង​ប្រជា​ពល​រដ្ឋ​នៅ​ជិត​ខាង​ទេ ទោះ​បី

ខេត្ត​កណ្តាល ៖ ម្ចាស់​ហាង​កាហ្វេ​យីហោ ​«បុបា្ផ​កំពូល​ភ្នំ​» ដែល​ជា​ស្ត្រី​មេម៉ាយ​ ព្រម​ទាំង​កូន​ស្រី​ទោល និង​ស្ត្រី​អ្នក​បំរើ​ការ​ងារ​ផ្ទះ​ម្នាក់​ទៀត​ត្រូវ​​ជន​ប្រដាប់​អាវុធ​បាញ់​សំលាប់​ផ្តាច់​ពូជ​យ៉ាង​ព្រៃ​ផ្សៃ​ចំ​ថ្ងៃ​ឆ្លង​បុណ្យ​ភ្ជុំ​​​បិណ្ឌ​នៅ​ក្នុង​ផ្ទះ​ដែល​ស្ថិត​នៅ​ខាង​លិច​រង្វង់​មូល​រូប​សំណាក​តា​ខ្មៅ​ ស្ថិត​នៅ​ភូមិ​តាខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ។ ការ​បាញ់​សំលាប់​ផ្តាច់​ពូជ​នេះ​ មិន​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ភ្លាមៗ​ដល់​សមត្ថ​កិច្ច​ និង​ប្រជា​ពល​រដ្ឋ​នៅ​ជិត​ខាង​ទេ ទោះ​បី​​មនុស្ស​​ទាំង​៣​​នាក់​ត្រូវ​បាន​បាញ់​សំលាប់​ដោយ​គ្រាប់​កាំភ្លើង​ក្តី។ ការ​បាញ់​ប្រហារ​ដែល​មិន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ភ្លាមៗ​​នេះ​បាន​បង្ហាញ​ថា ឃាតក​គឺ​ជា​អ្នក​មាន​ជំនាញ​ខាង​បាញ់​កាំភ្លើង​​ខ្ទប់​សំលេង។ ការ​ឆោ​ឡោ​​ភ្ញាក់​ផ្អើល​ពី​ការ​ប្រទះ​ឃើញ​សាក​សព​ស្ត្រី​ទាំង​៣​នាក់ គឺរំលង​បាន​មួយ​យប់​ ទើប​ប្អូន​ប្រុស​របស់​​ជន​រង​គ្រោះ​មក​ផ្ទះ​បង​ស្រី​ក៏​បាន​ប្រទះ​ឃើញ​​អ្នក​​ទាំង​៣ ​ដេក​ស្លាប់​​​លើ​ពូក​ក្នុង​បន្ទប់​តែ​មួយ​ជា​មួយ​គ្នា ក៏​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច ទើប​​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ក្រុង​តា​ខ្មៅ រាប់​ពាន់​នាក់​ទៅ​ចោម​រោម​មើល​ពពាក់​ពពូន​ស្ទើរ​ស្ទះ​ចរា​ចរណ៍​​កណ្តាល​​​ក្រុង​កាល​ពី​ព្រឹក​​ថ្ងៃ​ទី​៩ តុលា ។

សមត្ថ​កិច្ច​ចំរុះ​បាន​ទៅ​ធ្វើ​ការ​ពិនិត្យ​នៅ​ក្នុង​ផ្ទះ​កើត​ហេតុ​ឃើញ​ស្ត្រី​រង​គ្រោះ​៣​នាក់ ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​តែ​មួយ​ បន្ទាប់​ពី​ត្រូវ​ជន​ប្រដាប់​អាវុធ​ប្រើ​​​កាំភ្លើង​ខ្លី​បាញ់​​ចំ​ក្បាល​ម្នាក់​មួយ​គ្រាប់។ បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​នោះ​ សមត្ថ​កិច្ច​បាន​​រក​ឃើញ​ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​​សហ​រដ្ឋ​អាមេ​រិក ​លាក់​ទុក​នៅ​ខាង​ក្រោម​ពូក​ដែល​ជន​រង​គ្រោះ​ដេក​ស្លាប់​ពី​លើ។ បើ​តាម​ការ​អះ​អាង​របស់​ប៉ូលិស​បច្ចេក​ទេស​ថា ជន​រង​គ្រោះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រើ​កាំភ្លើង​ខ្លី​បាញ់​ ​សំលាប់​រួម​គ្នា​កាល​ពី​ថ្ងៃ​ទី​៨ តុលា គឺ​ស្លាប់​កាល​ពី​ជាង​១០​ម៉ោង​មុន​ពេល​ចុះ​ទៅ​ពិនិត្យ​។ ​បើ​តាម​ការ​សន្និ​ដ្ឋាន​របស់​មន្ត្រី​សមត្ថ​កិច្ច​ប៉ូលិស​ថា ការ​បាញ់​សំលាប់​ខាង​លើ​ គឺ​ជា​អំពើ​ឃាត​កម្ម​ ព្រោះ​ឃាត​ករ​បាន​បាញ់​សំលាប់​​ផ្តាច់​ពូជ​លើ​ជន​រង​គ្រោះ​ ហើយ​ឃាត​ក​មិន​បាន​ធ្វើ​ការ​រើ​កកាយ​រុក​រក​ទ្រព្យ​សម្បត្តិ​មាន​តំលៃ ឬ​លុយ​កាក់​ក្នុង​ផ្ទះ​នោះ​ឡើយ ព្រោះ​​​​ប្រាក់​របស់​ជន​រង​គ្រោះ​នៅ​ក្រោម​ពូក​១​ម៉ឺន​ដុល្លារ និង​ម៉ូតូ​ធុន​គុប​ជ្រុង​មួយ​គ្រឿង​នៅ​ជាន់​ក្រោម​ក៏​ឃាតក​មិន​បាន​យក​ទៅ​ដែរ។

ជន​រង​គ្រោះ​ទាំង​៣​នាក់ ត្រូវ​បាន​គេ​ស្គាល់​​១-ឈ្មោះ​សុខ ជា​​ស្រី្ត​ម្ចាស់​ផ្ទះ ​មេម៉ាយ​អាយុ​៤៨​ឆ្នាំ ២-ឈ្មោះ​ធេង មួយ​គា អាយុ​១៧​ឆ្នាំ ជា​កូន​ស្រី​តែ​មួយ​របស់​ស្ត្រី​ម្ចាស់​ផ្ទះ និង​៣-ឈ្មោះ​ប៉ាច ស្រី​នី ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ ជា​អ្នក​បំរើ​ការ​ងារ​ផ្ទះ។ អ្នក​ទាំង​អស់​គ្នា​មាន​ស្រុក​កំណើត​នៅ​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ ទាក់​ទិន​នឹង​ករណី​បាញ់​សំលាប់​ខាង​លើ​នេះ បើ​តាម​សាច់​ញាតិ​ជន​រង​គ្រោះ​បាន​អះ​អាង​​​ថា គឺ​ជា​ករណី​ប្លន់​ប្រដាប់​អាវុធ​​ ព្រោះ​ក្រោយ​ពេល​កើត​ហេតុ​​ចិញ្ចៀន​ពេជ្រ​របស់​​ស្ត្រី​ម្ចាស់​ផ្ទះ​មាន​តំលៃ​២​ពាន់​ដុល្លារ និង​ខ្សែ​.ក​មាស​បាន​បាត់ និង​កង​ដៃ​របស់​កូន​ស្រី​ក៏​ត្រូវ​បាន​បាត់​ដែរ រួម​ទាំង​លុយ​កាក់​មួយ​ចំនួន​ទៀត​ផង។ ក្រុម​សាច់​ញាតិ​និយាយ​ថា ជន​រង​គ្រោះ​ធ្លាប់​​​ពាក់​គ្រឿង​អលង្ការ​មាន​តំលៃ​ទាំង​នោះ​នៅ​ជាប់​នឹង​ខ្លួន។ បើ​តាម​សាច់​ញាតិ​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ទៀត​ថា បាន​ជា​មាន​ការ​ឆោ​ឡោ​​ និង​ដឹង​​ថា​មាន​អ្នក​ស្លាប់​នៅ​ក្នុង​ផ្ទះ គឺ​នៅ​ព្រលឹម​ថ្ងៃ​ទី​៩ តុលា ប្អូន​ប្រុស​បាន​មក​ផ្ទះ​ជន​រង​គ្រោះ​ជា​បង​​ដើម្បី​​ដាស់​ឱ្យ​​បើក​ទ្វារ​លក់​ដូរ តែ​ខណៈ​មក​ដល់​ឃើ់ញ​ផ្ទះ​មិន​ទាន់​បើក​ទ្វារ​ក៏​បាន​ស្រែក​ហៅ​ តែ​មិន​មាន​អ្នក​ណា​ឆ្លើយ​តប​ទេ។ ពេល​នោះ​ក៏​រុញ​ទ្វារ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ​​​ស្រែក​ហៅ ​តែ​ស្ងាត់​ឈឹង​ដដែល។ ដោយ​មាន​​ការ​សង្ស័យ​ក៏​​​ដើរ​ឡើង​ទៅ​ជាន់​លើ​ ទើ​ប​ប្រទះ​ឃើញ​​អ្នក​ទាំង​​៣​ដេក​ស្លាប់​លើ​ពូក​នៅ​ក្នុង​បន្ទប់​តែ​មួយ​ជា​មួយ​គ្នា ធ្វើ​ឱ្យ​​ប្អូន​ប្រុស​ស្លុត​រន្ធត់​ ហើយ​រត់​ចេញ​មក​ខាង​ក្រៅ​ផ្ទះ​ស្រែក​ឆោឡោ​ឡើង។

បើ​តាម​អ្នក​រស់​នៅ​ជិត​ខាង​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ​តុលា ត្រូវ​នឹង​ថ្ងៃ​ឆ្លង​បុណ្យ​ភ្ជុំ​​បិណ្ឌ​គេ​បាន​ឃើញ​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​​​យក​ចង្ហាន់​ទៅ​វត្ត តែ​ការ​ត្រឡប់​មក​វិញ មិន​ដឹង​ពេល​ណា​នោះ​ទេ។ ប្រភព​​អ្នក​ជិត​ខាង​បាន​ធ្វើ​ការ​កត់​សំគាល់​ថា ចាប់​ពី​ម៉ោង​ប្រហែល​១២​ថ្ងៃ​ត្រង់​ ក្នុង​ថ្ងៃ​ដដែល គេ​សង្កេត​ឃើញ​ផ្ទះ​ជន​រង​គ្រោះ​បិទ​ទ្វារ​ជាប់​រហូត​ ហើយ​ក៏​មិន​មាន​ការ​ចាប់​អារម្មណ៍​នោះ​ទេ ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃភ្ជុំ​ ផ្ទះ​លក់​កាហ្វេ​គុយ​ទាវ​ក៏​ផ្អាក​ការ​លក់​ដូរ​ដែរ។ ការ​មិន​ឃើញ​​​បើក​ទ្វារ​នេះ​​ គ្រប់​គ្នា​នឹក​ស្មាន​​តែ​ម្ចាស់​ផ្ទះ​នេះ​ទៅ​លេង​ស្រុក​កំណើត។ លុះ​រហូត​ដល់​យប់​ទៀត​ក៏​មិន​​បាន​ឮ​សំលេង​អ្វី​​ប្លែក​ចេញ​ពី​ផ្ទះ​ជន​រង​គ្រោះ​នោះ​ឡើយ លុះ​ព្រឹក​ឡើង​ក៏​ផ្អើល​ថា ម្ចាស់​ផ្ទះ​ត្រូវ​គេ​សំលាប់។
បើ​ទោះ​បី​ជា​បែប​ណា​​ក្តី​សមត្ថ​កិច្ច​បាន​សន្និ​ដ្ឋាន​ករណី​បាញ់​សំលាប់​ខាង​លើ​ គឺ​ជា​ករណី​ឃាត​កម្ម​ ហើយ​ឃាត​ក​អាច​​គ្រោង​ទុក​ជា​មុន​ជា​យូរ​មក​ហើយ ទើប​ឆក់​ឱកាស​​ធ្វើ​សកម្ម​​ភាព​ចំ​ថ្ងៃ​បុណ្យ​ភ្ជុំ​​បិណ្ឌ​ដែល​ប្រជា​ព​លរដ្ឋ​ភាគ​ច្រើន​ចាក​ចេញ​ពី​​ក្រុង​ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន​​ស្ទើរ​ស្ងាត់​​ក្រុង។ មន្ត្រី​ប៉ូលិស​បាន​បង្ហាញ​ថា ជន​ប្រដាប់​អាវុធ​នោះ​ទំនង​ជា​អ្នក​មាន​ជំនាញ​ខាង​ប្រើ​កាំភ្លើង​ទៀត​ផង ទើ​ប​បាញ់​មិន​ឮ​សំលេង​ ​ហើយ សូម្បី​តែ​សំបក​គ្រាប់​ក៏​ជន​នោះ​ប្រមូល​យក​ទៅ​អស់​មិន​បន្សល់​ទុក​នៅ​កន្លែង​កើត​ហេតុ​ឡើយ។

ឃាត​កម្ម​ព្រៃ​ផ្សៃ​នេះ​មិន​ទាន​់​ត្រូវ​បាន​ចាត់​ទុក​ថា ជា​អំពើ​ប្លន់​ ឬ​​យ៉ាង​ណា​នោះ​ទេ ល្គឺក​ណា​ចាប់​ជន​ដៃ​ដល់​មិន​ទាន់​បាន។ ទោះ​បី​ជា​បែប​ណា​ជន​ដៃ​ដល់​ពិត​ជា​មនុស្ស​ស្គាល់​គ្នា​ជា​មួយ​ម្ចាស់​ផ្ទះ​នេះ ហើ​យ​ស្គាល់​ជិត​សិទ្ធ​ថែម​ទៀត​ផង ទើ​​ប​អាច​ចូល​ដល់​ក្នុង​ផ្ទះ​ ខណៈ​ផ្ទះ​បិទ​ទ្វារ​សំរាក​លក់​ដូរ​។ ការ​សំលាប់​មនុស្ស​ក្នុង​ផ្ទះ​មិន​លើក​លែង​ជីវិត​ណា​មួយ​នេះ ព្រោះតែ​ឃាត​ក​នោះ​ជា​មនុស្ស​ដែល​ស្គាល់​មុខ​គ្នា​ច្បាស់​មិន​អាច​ទុក​នរណា​ឱ្យ​នៅ​រស់​ទេ តែ​ឃាតក​នោះ​ភ្លេច​ថា អ្វី​ដែល​ខ្លួន​បាន​ធ្វើ​នោះ​ ​អាច​នឹង​បន្សល់​ទុក​ដាន​​ណា​មួយ​សំរាប់​ការ​​សើុប​អង្កេត​របស់​ប៉ូលិស​ជា​មិន​ខាន៕