ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​គ្រឿង​.​ញៀន​! បុរស​ម្នាក់​ដណ្តើម​កាំភ្លើងខ្លី​បា.ញ់​រះ​ជា​ច្រើន​គ្រាប់​របួស​៣​នាក់​ផ្អើល

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿង​.​ញៀន បាន​ចុះ​ទៅ​បង្ក្រាប​ក្រុម​ជន​ជួញដូរ​គ្រឿង​.​ញៀន ហើយ​ក៏​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ប៉ុន្តែ​ត្រូវ​ជនសង្ស័យ​រូប​នោះ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿង​.​ញៀន បាន​ចុះ​ទៅ​បង្ក្រាប​ក្រុម​ជន​ជួញដូរ​គ្រឿង​.​ញៀន ហើយ​ក៏​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ប៉ុន្តែ​ត្រូវ​ជនសង្ស័យ​រូប​នោះ​ធ្វើការ​ប្រវាយប្រតប់​តបត​មក​វិញ ហើយ​ក៏​ដណ្ដើម​បាន​កាំភ្លើងខ្លី​១​ដើម​ពី​កម្លាំង​នគរបាល រួច​ក៏​បាញ់​រះ​ជា​ច្រើន​គ្រាប់ បណ្ដាល​ឲ្យ​នគរបាល​ម្នាក់ និង​អ្នក​ភូមិ​ចំនួន​២​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​-​ស្រាល ហើយ​នៅ​ទីបំផុត ជនសង្ស័យ​រូប​នោះ​ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បាន រួច​នាំ​យក​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​បង្ក្រាប​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២២ នេះ ស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជន​រង​គ្រោះ​២​នាក់​ដែល​ជា​អ្នក​ភូមិ​នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ គឺ​១-​ឈ្មោះ នេ​ប សា​វឿ​ន ភេទ​ស្រី អាយុ​៦៧​ឆ្នាំ របួស​ស្មា​ខាងស្ដាំ​១​គ្រាប់ ២-​ឈ្មោះ វ៉ា ចាន់​សេរី​រ័​ត្ន អាយុ​១៨​ឆ្នាំ ចំណែក​អ្នក​រង​របួស​ម្នាក់​ទៀត គឺជា​មន្ត្រី​នគរបាល ដែល​ចុះ​បង្ក្រាប​គ្រឿង​.​ញៀន​នោះ​។

បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ នគរបាល​មួយ​ក្រុម​ប្រាប់​ពួក​គាត់​ថា គឺជា​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿង​.​ញៀន​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បាន​ចុះ​ទៅ​បង្ក្រាប​ក្រុម​ជន​ជួញដូរ​គ្រឿង​.​ញៀន​។ ខណៈ​ពេល​នោះ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជី វ៉ា អាយុ​៣៥​ឆ្នាំ ប៉ុន្តែ​ជន​នេះ​ពុំ​នៅ​ស្ងៀម​ឲ្យ​ចាប់ខ្លួន​ស្រួល​ៗ​នោះ​ទេ គឺ​បាន​វាយ​ត​.​ដៃ​ដណ្ដើម​យក​កាំភ្លើងខ្លី​១​ដើម​ពី​នគរបាល​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ ជនសង្ស័យ​ខាងលើ ក៏​បាន​បាញ់​១​គ្រាប់ បណ្ដាល​ឲ្យ​ត្រូវ​នគរបាល​ម្នាក់​របួស​ដៃស្ដាំ រួច​ព្យាយាម​រត់គេច​ខ្លួន​។ ចំណែក​កម្លាំង​នគរបាល​វិញ ក៏​បាន​រត់​ដេញ​តាម​ចាប់ខ្លួន និង​យក​កាំភ្លើងខ្លី​មក​វិញ តែ​ជនសង្ស័យ​ក៏​បាន​ឈប់ និង​ឈរ​អែប​នៅ​នឹង​សសរ​របង​ផ្ទះ​មួយ​កន្លែង រួច​បាញ់​រះ​ជា​ច្រើន​គ្រាប់​ទៀត បណ្ដាល​ឲ្យ​ត្រូវ​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ដែល​កំពុង​ស្ថិត​នៅ​ក្នុងផ្ទះ ធ្វើ​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្តង ក្រោយមក​នគរបាល​ក៏​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​នោះ​បាន ព្រមទាំង​ដកហូត​យក​បាន​អាវុធ​ខ្លី​នោះ​មក​វិញ​ផង​ដែរ​។

ប្រភព​ដដែល​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា បន្ទាប់​មក នគរបាល​ក៏​បាន​រុញ​ជនសង្ស័យ​ឈ្មោះ​ជី វ៉ា នោះ​ចូល​ទៅ​ក្នុង​រថយន្ត រួច​បើករថយន្ត​ចាកចេញ​ទៅ​បាត់​អស់ ដោយ​ពុំ​ទទួលខុសត្រូវ​ដល់​អ្នក​ភូមិ​ដែល​រង​របួស​នោះ​ឡើយ ។

ក្រោយ​ពេល​ស្ងប់ស្ងាត់​ការ​ផ្ទុះអាវុធ​រួច ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​គ្នា​ដឹក​យក​ទៅ​កាន់​មន្ទីរ​កាល់​ម៉ែ​ត ដើម្បី​សង្គ្រោះ​បន្ទាន់​។

ដោយឡែក​ក​ម្លាំ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​នោះ​ដែរ ហើយ​បាន​និយាយ​ថា «​អត់​ដឹង​ថា​កម្លាំង​នគរបាល​ដែល​ចុះ​បង្ក្រាប​គ្រឿង​.​ញៀន​នោះ គឺជា​កម្លាំង​ខាង​ណា​នោះ​ទេ ។ ព្រោះ​អត់​បាន​សហការ ឬ​ជូនដំណឹង​ឲ្យ​កម្លាំង​មូលដ្ឋាន​បានដឹង​ឡើយ រហូត​មានរឿង​បែប​នេះ​កើតឡើង​ទើប​ដឹង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ