ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់ជួប​គ្រោះ ពេល​កំពុង​បើ​ក​​ម៉ូតូ​ទឹក​ក្នុង​សមុទ្រ​ផ្ទុះ​ឆាប​​ឆេះ​​ផ្អើលកោះរុងសន្លឹម

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ករណី​ផ្ទុះ​​ឆេះ​ម៉ូតូ​ទឹក​មួយ​គ្រឿង ម៉ាក​ Sea Do ពណ៌​លឿង ដែល​មាន​កម្លាំង​ម៉ាស៊ីន​៣០០​សេះ បណ្តាល​ឱ្យ​ខូចខាត​ទាំងស្រុង និង​បណ្តាល​ឱ្យ​​បុរស​ចំនួន​​២​នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​ប្រមាណ១០​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២២ នៅ​មុខ​ភូមិ​កោះរុងសន្លឹម​ (​ភូមិ​២៣)​ប្រហែល​១០០​ម៉ែត្រ​ពី​ឆ្នេរ ស្ថិត​ក្នុង​សង្កាត់​កោះរុងសន្លឹម ក្រុង​កោះ​រ៉ុ​ង​ មាន​ករណី​ផ្ទុះ​​ឆេះ​ម៉ូតូ​ទឹក​មួយ​គ្រឿង ម៉ាក​ Sea Do ពណ៌​លឿង ដែល​មាន​កម្លាំង​ម៉ាស៊ីន​៣០០​សេះ បណ្តាល​ឱ្យ​ខូចខាត​ទាំងស្រុង និង​បណ្តាល​ឱ្យ​​បុរស​ចំនួន​​២​នាក់​រង​របួសផងដែរ ។

បុរស​ទាំង​២​នាក់​ខាងលើ​​នេះ មាន​ម្នាក់​ឈ្មោះ សុខ លី​ហូ​វ អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​ម៉ូតូ​ទឹក មាន​ទី​លំនៅ​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ រង​របួសស្រាល​ ដោយ​ឆេះ​រលាត់​​ត្រង់​ចុង​ចិញ្ចើម​ខាងស្តាំ និង​ម្នាក់​ទៀត​​មាន​ឈ្មោះ ហ៊ុត វណ្ណៈ អាយុ​២៥​ឆ្នាំ ជា​បុគ្គ​លិក​ម៉ូតូ​ទឹក​ដូច​គ្នា និង​មានស្រុក​កំណើត​នៅ​ភូមិ​បឹង ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ រង​របួសធ្ងន់ ​ដោយសារ​​រយះ​ដាច់​បាត​ជើង ។

ហើយ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មានការ​ផ្ទុះ​ឆាប​​ឆេះ​ម៉ូតូ​ទឹក​ដ៏​កម្រ​ខាងលើ​​នេះ ត្រូវ​បាន​ឲ្យ​ដឹង​ថា ​បណ្តាល​មក​ពី​បញ្ហា​ឆ្លង​ចរន្ត​ភ្លើង​ ខណៈ​​ពេល​កំពុង​​តែ​បើកបរ ។ ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់ ​ក៏​ត្រូវ​បាន​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មង្គល​ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ