ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចេញពី​ក្លិប​នាំ​ស្រី​ៗ​ទៅ​ញ៉ាំ​អី ស្រាប់តែ​មួយប៉ប្រិចភ្នែក​អស់​ជាង​១​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត​ចេញពី​ក្លឹ​ប​កម្សាន្ត ហើយ​ក៏​ឈប់​រថយន្ត​​ដើម្បី​នាំ​ស្រីៗ​មួយ​ក្រុម​ទៅ​រក​ហូប​អាហារ​នៅ​ម្តុំ​អគារ ដឺ​ព្រី​ត ខណៈ​កំពុង​តែ​ដើរ​ឆ្លង​ផ្លូវ​នោះ ក៏​ស្រាប់តែ​ត្រូវ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត​ចេញពី​ក្លឹ​ប​កម្សាន្ត ហើយ​ក៏​ឈប់​រថយន្ត​​ដើម្បី​នាំ​ស្រីៗ​មួយ​ក្រុម​ទៅ​រក​ហូប​អាហារ​នៅ​ម្តុំ​អគារ ដឺ​ព្រី​ត ខណៈ​កំពុងតែ​ដើរ​ឆ្លង​ផ្លូវ​នោះ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម បាន​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​យួរដៃ​ពី​បុរស​រង​គ្រោះ​តែ​ម្តង​អស់​ចំនួន​ជាង​១​ម៉ឺន​ដុល្លារ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២២ ទល់មុខ​នឹង​អគារ ដឺ​ព្រី​ត ផ្លូវ​៧៨ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មិន​ទាន់​អោយ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ជា​បុរស​ជនជាតិ​ចិន ហើយ​សម្ភារៈ​ដែល​បាត់បង់​មាន​ទូរស័ព្ទ​ម៉ាក iphone13 មួយ​គ្រឿង និង​លុយ​ជាង​១​ម៉ឺន​ដុល្លារ រួម​ទាំង​ឯកសារ​មួយ​ចំនួន​ទៀត​។

បើ​តាម​អ្នកបកប្រែ​អោយ​បុរស​ជនជាតិ​ចិន​ដែល​ជា​ជន​រង​គ្រោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចេញពី​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​នៅ​ម្តុំ​ក្រោយ​ស្ថានទូត​រុ​ស្ស៊ី ដោយ​មាន​ស្រី​ៗ​មួយ​ក្រុម​បាន​ចេញ​មក​ជិះ​រថយន្ត​ជាមួយ​គេ​ផង​ដែរ ។

អ្នកបកប្រែ​ខាងលើ​បន្ត​ថា ខណៈ​ពេល​នោះ​ដែរ ជន​រង​គ្រោះ​បាន​បើករថយន្ត ក្នុង​គោលបំណង​នាំ​នារី​ៗ​ទៅ​ហូប​អាហារ​នៅ​ម្ដុំ​មុខ​អគារ ដឺ​ព្រី​ត លុះ​ពេល​បើករថយន្ត​ទៅ​ដល់ ជន​រង​គ្រោះ​ក៏​បាន​ចុះ​ពីលើ​រថយន្ត​បំរុង​ឆ្លងផ្លូវ ដោយ​ដៃ​ម្ខាង​បាន​កាន់​កាបូប​យួរដៃ​មួយ គាប់​ជួន​ពេល​នោះ​ស្រាប់តែ​មាន​បុរស​ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង ជា​ប្រភេទ​អូ​តូ មក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​យួរដៃ​របស់​ជន​រង​គ្រោះ​បាន​សំរេច ហើយ​ក៏​បន្ថែម​ល្បឿន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ នៅ​ពេល​ដែល​សមត្ថកិច្ច​មក​ដល់ ជន​រង​គ្រោះ​បាន​និយាយ​ថា បើសិនជា​រក​កាបូប​របស់​គាត់​បាន​មក​វិញ​ភ្លាម គាត់​នឹង​ជូនសគុណ​១​ម៉ឺន​ដុល្លារ​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​ភ្លាម​ៗ​នៅឡើយ​ទេ ។ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ និង​ទ្រព្យសម្បត្តិ​របស់​គាត់​មក​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ