ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​នៅ​កូរ៉េ​ខាងត្បូង ជួយ​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​នៅ​ជនបទ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​ប្រទេស​កូរ៉េ​ខាងត្បូង​តាម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS) របស់​សាធារណរដ្ឋ​កូរ៉េ​ពី​ចុងឆ្នាំ ២០០៦ មក ។ នៅ​ដើមឆ្នាំ​២០២២​នេះ មាន​ពលករ​កម្ពុជា​ប្រមាណ ៥…

រាជធានី​ភ្នំពេញ​៖ ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​ប្រទេស​កូរ៉េ​ខាងត្បូង​តាម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS) របស់​សាធារណរដ្ឋ​កូរ៉េ​ពី​ចុងឆ្នាំ ២០០៦ មក ។ នៅ​ដើមឆ្នាំ​២០២២​នេះ មាន​ពលករ​កម្ពុជា​ប្រមាណ ៥ ម៉ឺន​នាក់​បាន​កំពុងធ្វើការ​នៅ​ក្នុង​ប្រទេស​កូរ៉េ ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ត​ភ្ជាប់​ខេត្ត​ព្រះ​សីហ​នុ ទៅ​កាន់​ខេត្តកោះកុង​ប្រវែង ១៤៨ គីឡូម៉ែត្រ ដែល​ប្រើប្រាស់​ថវិកា​សរុប​ប្រមាណ ៦៥.១៤ លាន​ដុល្លារ​អា​មេ​រិ​ក ក្រោម​ឥណទាន​សម្បទាន ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​នោះ បាន​បញ្ជាក់​ថា​ប្រទេស​កូរ៉េ​បាន​ចូលរួម​ចំណែក​ផ្តល់​ការងារ​ឱ្យ​ពលរដ្ឋ​ខ្មែរ ។ សម្តេច​បាន​បញ្ជាក់​ថា ពលករ​ខ្មែរ​ដែល​បាន​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ទាំងនោះ បាន​បញ្ជូន​ប្រាក់​ចំណូល​របស់​ខ្លួន​ឱ្យ​គ្រួសារ នៅ​ក្នុង​ប្រទេស ។

ក្រៅពី​បាន​ផ្តល់​ជំនួយ​ជា​ច្រើន​ដល់​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​-​កូរ៉េ បាន​កើន​លើស ១០ ពាន់​លាន​ដុល្លារ មក​ដល់​ចុងឆ្នាំ​២០២១​នេះ ។ មានការ​រំពឹង​ថា​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​នឹង​ស្ទុះ​កាន់តែ​ខ្លាំង ក្រោយ​ពិ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​កូរ៉េ​នឹង ចូល​ជា​ធរមាន​នា​ពេល​ខាង​មុខ​នោះ ។

ចាប់តាំងពី​ឆ្នាំ ២០០៧ មក​ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​សរុប​ចំនួន ៦៨,២៩៤ នាក់ ក្នុង​នោះ​ស្រី ១៤,២៥៥ នាក់ ទៅ​ធ្វើការ​ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​សំណង់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ។ យុវជន​ខ្មែរ​ម្នាក់​ឈ្មោះ សា​ម៉េ​ត អាយុ ៣០ ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង បាន​មក​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ជាង ៧ ឆ្នាំ ។

យុវជន សា​ម៉េ​ត បាន​ប្រាប់​អ្នក​សារព័ត៌មាន នា​ពេល​កន្លង​មក​ថា មុន​ទៅ​កូរ៉េ​ជីវភាព​គ្រួសារ លោក​មានការ​លំបាក​ជា​ខ្លាំង ដែល​មិន​អាច​ឱ្យ​លោក​សិក្សា​បាន​ខ្ពង់ខ្ពស់​នោះ​ទេ តែ​ការងារ​នៅ​កូរ៉េ បាន​ជួយ​គ្រួសារ​ឱ្យ​មាន​ជីវភាព​ប្រសើរ និង​បាន​ជួយ​ប្អូន​ឱ្យ​រៀន​ដល់​មហាវិទ្យាល័យ​ផង​ដែរ ។ សា​ម៉េ​ត ចាត់​ទុក​ការ​ទទួល​បានការ​ងារ​នៅ​កូរ៉េ ជា​កិត្តិយស​មួយ​សម្រាប់​គ្រួសារ ក្នុងភូមិ​មួយ​ដែល​មិនសូវ​មាន​អ្នករៀន​ដល់​មហាវិទ្យាល័យ ។ លោក​បាន​និយាយ​ថា​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ជា​រឿង​ល្អ​មួយ ដោយសារ​បាន​បាន​រៀនសូត្រ​ការងារ​ពី​ប្រទេស​គេ និង​ទី​២ ទីផ្សារ​នៅ​កូរ៉េ​មាន​តម្លៃ​ខ្ពស់ ដែល​អាច​ឱ្យ​លោក​ជួយ​គ្រួសារ​និង​ខ្លួន​បាន ។

ពលរដ្ឋ​ដែល​បាន​ទៅ​ធ្វើការ​នៅ​សាធារណ​កូរ៉េ​ឱ្យ​ដឹង​ថា ប្រាក់ខែ​ពួក​គាត់​ទទួល​បាន​ចន្លោះ ពី ១,៨០០​ដុល្លារ ទៅ ២,០០០ ដុល្លារ ។

ស្រី​មុំ ដែល​បាន​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ម្នាក់​ទៀត គាត់​បាន​ធ្វើការ​នៅ​ក្នុង​ប្រទេស​ជឿនលឿន​នេះ​ប្រមាណ ៦ ឆ្នាំ និង​បាន​សន្សំ​លុយ​បាន​ប្រមាណ​ជា ៨ ម៉ឺន​ដុល្លារ ជួយ​សង់ផ្ទះ​ឱ្យ​ឪពុក​ម្តាយ និង​បាន​បង្កើត​មុខរបរ​ខ្លួនឯង​បាន ក្រោយ​ត្រឡប់​មក​កម្ពុជា ៕

អត្ថបទសរសេរ ដោយ