ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រស់​ស្អាត​ទេ? ប៉ា​កា (​ប៊ិ​ច​) មួយ​នេះ តម្លៃ​មិនធម្មតា​ទេ រាប់​លាន​ដុល្លារ ជា​ប៉ា​កា​ថ្លៃ​បំផុត​ក្នុង​លោក​!

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប៉ា​កា​ឬ​ប៊ិ​ច គឺជា​ឧបករណ៍​សម្រាប់​សរសេរ​ឬ​ចារ នៅ​លើ​សៀវភៅ​ផ្សេង​ៗ តាម​តម្រូវការ​។ ជា​ធម្មតា​យើង​ទិញ​វា​មក​ប្រើប្រាស់​ក្នុង​តម្លៃ​មួយ​សមរម្យ ឬ​អាច​ត្រឹមតែ​រាប់​ពាន់​ដុល្លារ ប៉ុន្តែ​អ្នក​មិនដឹង​ទេ​ថា មាន​ប៉ា​កា​ឬ​ប៊ិ​ច ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ឯនោះ…

រាជធានី​ភ្នំពេញ​៖ ប៉ា​កា​ឬ​ប៊ិ​ច គឺជា​ឧបករណ៍​សម្រាប់​សរសេរ​ឬ​ចារ នៅ​លើ​សៀវភៅ​ផ្សេង​ៗ តាម​តម្រូវការ​។ ជា​ធម្មតា​យើង​ទិញ​វា​មក​ប្រើប្រាស់​ក្នុង​តម្លៃ​មួយ​សមរម្យ ឬ​អាច​ត្រឹមតែ​រាប់​ពាន់​ដុល្លារ ប៉ុន្តែ​អ្នក​មិនដឹង​ទេ​ថា មាន​ប៉ា​កា​ឬ​ប៊ិ​ច ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ឯនោះ ដូចនេះ​អ្នក​ជឿ​ទេ ថា​វា​មាន​តម្លៃ​ប៉ុណ្ណឹង​មែន?

អ​ញ្ចឹ​ង តោះ​! មក​មើល​សម្រស់ ប៉ា​កា ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក និង​តម្លៃ​របស់​វា គឺ ៨​លាន​ដុល្លារ​អា​មេ​រិ​ក ផង​ដែរ ​។

Fulgor Nocturnus ជា​ប៉ា​កា​ដ៏​អស្ចារ្យ​និង​ប្រណីត​មួយ មាន​តម្លៃ ៨ លាន​ដុល្លារ​អា​មេ​រិ​ក ក្លាយជា​ប៉ា​កា​ថ្លៃ​បំផុត​ក្នុង​លោក វា​ត្រូវ​បាន​ផលិត​ដោយ Tibaldi គឺជា​ម៉ាក​ដែល​ល្បីល្បាញ​មួយ​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី ។

វា​ត្រូវ​បាន​ដាំ​ដោយ​ពេជ្រ​ខ្មៅ​មួយ​ប្រភេទ ដែល​ជា​ពេជ្រ​ដ៏​កម្រ​បំផុត​។ ពេជ្រ​ខ្មៅ គឺ​ពេជ្រ​ដ៏​ពិបាក​រក​បំផុត​នៃ​ពេជ្រ​ធម្មជាតិ ដូចនេះ​ហើយ​បានជា ប៉ា​កា​មួយ​នេះ​ក្លាយជា​បំណែក​តែ​មួយ​គត់ ដែល​អ្នក​មិន​ធ្លាប់​បានឃើញ​។ វា​ត្រូវ​បាន​លក់​នៅ​ថ្ងៃ​ដេញថ្លៃ​សប្បុរសធម៌​មួយ ក្នុង​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​៕ ប្រភព​៖ wealthygorilla.com

អត្ថបទសរសេរ ដោយ