ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេស្តកូវីដ-១៩ លើសាស្ត្រាចារ្យជាង៨០០០នាក់ រកឃើញវិជ្ជមានកូវីដចំនួន៩ករណី

2 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា ក្រោយ​ការ​ធ្វើតេស្ត​រហ័ស (Rapid test)…

ខេត្តកោះកុង ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា ក្រោយ​ការ​ធ្វើតេស្ត​រហ័ស (Rapid test) លើ​សាស្ត្រាចារ្យ​ជាង ៨០០០ មក​ពី​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស ​ដើម្បី​ចូលរួម​ធ្វើ​កំណែ​កិច្ចការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ គឺ​រក​ឃើញ​មាន​សាស្ត្រាចារ្យ​ចំនួន ៩ករណី​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បានឱ្យ​ដឹង​ថា តាម​រយៈ​ការ​រាយការណ៍​របស់​ឯកឧត្តម ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា គឺ​ក្នុង​រយៈពេល ៣ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី ៣០ និង ៣១ ខែធ្នូ ឆ្នាំ​២០២១ និង​ថ្ងៃ​ទី ១ ខែមករា ឆ្នាំ​២០២២ បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន ៩ ករណី​ពេល​ធ្វើតេស្ត​រហ័ស សាស្ត្រាចារ្យ​សរុប ៨៧៧២​នាក់ ក្នុង​នោះ ៣​ករណី​នៅ​រាជធានី​ភ្នំពេញ ៣ ករណី​នៅ​ខេត្តពោធិ៍សាត់​មាន ៣ ករណី​នៅ​ខេត្តបាត់ដំបង ១​ករណី​នៅ​ខេត្តស្ទឹងត្រែង និង​ខេត្តកោះកុង ១ ករណី​ដែរ ។ តែ​យ៉ាងណាមិញ លោកគ្រូ​អ្នកគ្រូ​ដែល​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​និង​ទទួល​ការ​ព្យាបាល ខណៈ​សុខ​ភាពរឹងមាំ​ល្អ ។

សម្តេច​បាន​បន្ត​ថា សម្តេច​ពិតជា​មាន​មោទកភាព​ជា​ខ្លាំង​ដែល​ពលរដ្ឋ​គ្រប់​រូប​បាន​ចូលរួម​យ៉ាង​ដុតដៃដុតជើង​ក្នុង​ការ​ទទួលយក​ការ​ចាក់​វ៉ាក់សាំង និង​បន្ត​អនុវត្ត​នូវ​វិធាន​សុខាភិបាល ៣​កុំ ៣​ការពារ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​សម្តេច​សប្បាយចិត្ត​ជាងគេ​នោះ គឺ​កាលពី​ពេល​ប្រឡង​បាក់​ឌុ​ប កន្លង​ទៅ​ថ្មី​ៗ​នេះ មានកូន​សិស្ស ជាង​១១ ម៉ឺន ៥ ពាន់​នាក់ បាន​ចូលរួម​ប្រឡង តែ​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​-១៩ មាន​តែ ៣ ករណី​ប៉ុណ្ណោះ (​ក្នុង​នោះ ២ ករណី​ជា​ការ​នាំ​ចូល​ដែល​សិស្ស​បាន​ទៅ​ប្រកួត​កីឡា​នៅ​ក្រៅប្រទេស និង​១ ករណី​ទៀត​ជា​សិស្ស​នៅ​ខេត្តបាត់ដំបង​) ។ ការ​ប្រឡង​បាក់​ឌុ​ប ក៏​មាន​គ្រូ​មាន​បញ្ហា​សុខភាព​តិចតួច ខ្ទង់​ជាង ២០​នាក់ ដែល​ឡើង​កំ​ដៅ ឬ​មិន​ស្រួលខ្លួន តែ​ពេល​តេស្ត គឺ​មិនមែន​ជា​កូ​វី​ដ​-១៩ ទេ ។

សូមបញ្ជាក់ថា កំណែកែវិញ្ញាសាប្រលងបាក់ឌុបប្រព្រឹត្តទៅបានរយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ