ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​អូ​មី​ក្រុង​ប្រតិភូ ATF ជាង ១០០ នាក់​នឹង​ចូលរួម​វេទិកា​លើក៤០ នៅ​ខេត្ត​ព្រះ​សីហ​នុ

4 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ដែល​នឹង​ត្រូវ​រៀបចំ​ចាប់ពី​ថ្ងៃ​ទី​១៦-២២ ខែមករា ឆ្នាំ​២០២២ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ការងារ​ត្រៀម​រៀបចំ ATF…

ខេត្ត​ព្រះ​សីហ​នុ​៖ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ដែល​នឹង​ត្រូវ​រៀបចំ​ចាប់ពី​ថ្ងៃ​ទី​១៦-២២ ខែមករា ឆ្នាំ​២០២២ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ការងារ​ត្រៀម​រៀបចំ ATF 2022 នេះ​សម្រេច​បាន​ប្រមាណ​៩០%​ហើយ ដោយ​ការ​រៀបចំ​ទីតាំង​សម្រាប់​ពិព័រណ៍​ទេសចរណ៍ (​ស្តង់​) កម្មវិធី​បើក កម្មវិធី​បិទ និង​កម្មវិធី​ពាក់ព័ន្ធ​ផ្សេង​ៗ ត្រូវ​បាន​កំណត់ និង​រៀបចំ​ឡើងជា​បណ្តើរ​ៗ​ស្រប​តាម​វិធាន​សុវត្ថិភាព ​។

Picture

ប្រភព​ពី​ក្រសួងទេសចរណ៍​ឱ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ មានការ​បញ្ជាក់​ពី​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​ឣា​ស៊ា​ន​ទាំងអស់ និង​មន្ត្រីជាន់ខ្ពស់​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ក្នុង​នោះ​ប្រតិភូ​អន្តរជាតិ​ចូលរួម​កិច្ចប្រជុំ​មាន​ចំនួន ១១៤ រូប ហើយ​សម្រាប់​ការ​តាំង​ពិ​ព័រ​ណ៌​ទេសចរណ៍ (TRAVEX) មាន​អ្នកលក់ (Sellers) សរុប​ចំនួន ១៨៧​ស្តង់ អ្នកទិញ (Buyers) ចំនួន ១០៧ ក្រុមហ៊ុន មក​ពី ៣៥ ប្រទេស ក្នុង​នោះ​ឣ្ន​ក​ទិញ​អន្តរជាតិ (International Buyers) ចំនួន ១០០ ក្រុមហ៊ុន និង​ក្នុងស្រុក (Local Buyers) ចំនួន ៧ ក្រុមហ៊ុន ​។

Picture

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ឱ្យ​ដឹង​ថា ដោយ​មានការ​គាំទ្រ​យ៉ាង​មុតមាំ​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ អាស៊ាន​បូក និង​ផ្នែក​ឯកជន ដែល​ទទួល​បានការ​ចុះ​ឈ្មោះ និង​ការ​បញ្ជាក់​ពី​ការ​ចូលរួម លើស​ពី​ការ​រំពឹង​ទុក ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ដែល​បន្ត​មាននៅ​ឡើយ ។ លោក បាន​ណែនាំ និង​ផ្តល់​អនុសាសន៍​ដល់​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​រៀបចំ​កិច្ចប្រជុំ និង​សកម្មភាព​នានា​នៃ​ព្រឹ​ត្ត​ការណ៍​អន្តរជាតិ​នេះ ប្រកបដោយ​សុវត្ថិភាព​ស្រប​តាម​នីតិវិធី​ស្តង់ដា (SOP) របស់​ក្រសួងសុខាភិបាល និង​នីតិវិធី​ស្តង់ដា តាម​គោលដៅ​ទេសចរណ៍ (SOP) របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ។

កំលុង​ពេល​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​នេះ ក្រៅពី​កិច្ចប្រជុំ​របស់​ស្ថាប័ន​ទេសចរណ៍​ថ្នាក់​ជាតិ (National Tourism Organizational) កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំ​អាស៊ាន​បូក​បី (​ជប៉ុន កូរ៉េ​ខាងត្បូង និង​ចិន​) កិច្ចប្រជុំ​អាស៊ាន​បូក​មួយ (​អាស៊ាន​-​ឥណ្ឌា​) កិច្ចប្រជុំ​អាស៊ាន​-​រុ​ស្ស៉ី កិច្ចប្រជុំ​ជាមួយ​អង្គការ​ដៃគូរ​ពាក់ព័ន្ធ ព្រមទាំង​កិច្ចប្រជុំ​ជាមួយ​ផ្នែក​ឯកជន (ASEANTA Meetings) និង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ (TRAVEX) ក៏​នឹង​មានកម្ម​វិធី​ដាំ​ដើមឈើ នៃ​ការ​ចង​ចាំ​ការ​ចូល​ចត​នៃ​នាវា​ទេសចរណ៍ MS Westerdam កម្មវិធី​វាយកូនគោល​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន (ASEAN Ministers’ Golf Tournament) និង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​នានា​ផង​ដែរ (Island Tour) ដែល​ជា​ការ​បោះ​ជំហាន​ដ៏​ធំ បង្ហាញ​ពី​ការ​ត្រៀម​រួចរាល់​របស់​កម្ពុជា និង​អាស៊ាន​ទាំងមូល ក្នុង​ការ​បើក​ទេសចរណ៍​អន្តរជាតិ​ឡើង​វិញ ។

Picture

លោក ថោ​ង ខុន បាន​បញ្ជាក់​ទៀត​ថា រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​នឹង​យក​ឱកាស​នេះ ប្រកាស​បើក​ទេសចរណ៍​ក្នុង​តំបន់​របស់​ខ្លួន​ឡើង​វិញ ចេញពី​ប្រទេស​កម្ពុជា​តែ​ម្ដង ។

វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី ៤០ នា​ខែមករា ឆ្នាំ​២០២២ មានការ​ចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​ប្រទេស​ចំនួន ៩ កម្ពុជា ថៃ ឡាវ មី​យ៉ា​ន់​ម៉ា សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី ព្រុយ​ណេ និង​ហ្វី​លី​ពី​ន ចំណែក​ប្រទេស​វៀតណាម គឺ​ចូលរួម​ដោយ​អនុរដ្ឋមន្ត្រី​ទេសចរណ៍ ក្នុង​នាម​តំណាង​រដ្ឋមន្ត្រី​ទេសចរណ៍​របស់​ខ្លួន ៕

Picture
Picture