ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​អាហារ​មាន​កាឡូរី​ទាប​ជួយ​បង្កើន​អាយុ

7 ឆ្នាំ មុន

ការ​កម្រិត​បរិមាណ​នៃ​ការ​បរិភោគ​ប្រចាំ​ថ្ងៃ​ឱ្យ​បាន​ត្រឹមត្រូវ នាំ​លោក​អ្នក​ឱ្យ​មាន​សុខ​ភាពល្អ​រស់នៅ​បាន​យូរអង្វែង ។ នេះ​ជា​ការ​សន្និដ្ឋាន​យ៉ាង​ប្រាកដប្រជា​មួយ​នៃ​ការ​ស្រាវជ្រាវ​ចុង​ក្រោយ​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល

ការ​កម្រិត​បរិមាណ​នៃ​ការ​បរិភោគ​ប្រចាំ​ថ្ងៃ​ឱ្យ​បាន​ត្រឹមត្រូវ នាំ​លោក​អ្នក​ឱ្យ​មាន​សុខ​ភាពល្អ​រស់នៅ​បាន​យូរអង្វែង ។ នេះ​ជា​ការ​សន្និដ្ឋាន​យ៉ាង​ប្រាកដប្រជា​មួយ​នៃ​ការ​ស្រាវជ្រាវ​ចុង​ក្រោយ​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​អា​មេ​រិ​ក NYU Langone ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ទាំងនេះ​បាន​អះអាង​ថា របប​អាហារ​ដែល​ផ្ទុក​កាឡូរី​កម្រិត​ទាប មាន​ប្រសិទ្ធភាព​ទៅ​លើ​ហ្សែ​ន​ដែល​ពាក់ព័ន្ធ​នឹង​វ័យចាស់ អាយុកាល​មធ្យម និង​ការ​ចង​ចាំ ។

ការ​សិក្សា​ដែល​គេ​គ្រោង​យក​ទៅ​ធ្វើ​បទ​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​មួយ​ដែល​រៀបចំ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នា​ពេល​ឆាប់​ៗ​នេះ​បាន​ពន្យល់​ថា របប​អាហារ​ដែល​ផ្ទុក​កាឡូរី​ទាប​អាច​ជួយ​បញ្ឈប់​ការ​កើនឡើង​និង​ការ​ធ្លាក់​ចុះ​ជា​ធម្មតា​ទៅ​លើ​កម្រិត​សកម្មភាព​ដែល​ពាក់ព័ន្ធ​ហ្សែ​ន​អាយុ​វែង ។ នេះ​មាន​ន័យ​ថា របប​អាហារ​ផ្ទុក​កាឡូរី​តិច​ដែល​បាន​មក​ពី​កាបូ​អីុ​ដ្រា​ត​ទំនងជា​បង្អាក់​សកម្មភាព​ដំណើ​រវិ​វ​ឌ្ឍ​ទៅ​រក​វ័យ​ចំណាស់​តាម​អាយុកាល ក៏​ដូច​ជា​បង្អាក់ដំណើរ​កើត​មាន​បណ្តា​ជំងឺ​រ៉ាំរ៉ៃ​លើ​ពពួកសត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ក្នុង​នោះ​ក៏​មាន​មនុស្ស​យើង​ផង​ដែរ ។

ទោះ​ជាយ៉ាង​ណា សាស្ត្រាចារ្យ Stephen D. Ginsberg អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​ព្រមាន​ថា លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​មិនមែន​មាន​ន័យ​ថា ការ​កំណត់​បរិមាណ​កាឡូរី​គឺជា​ហេតុផល​ចម្បង​នៃ​យុវវ័យ​ភាព​នោះ​ទេ ។ ប៉ុន្តែ ផ្ទុយ​មក​វិញ វា​គ្រាន់តែ​ជា​ការ​បន្ថែម​ភស្តុ​តាង​ពី​តួនាទី​របប​អាហារ​ប្រចាំ​ថ្ងៃ​ដែល​ជួយ​ពន្យារ​ភាព​ចាស់​ទៅ​តាម​អាយុ និង​ផល​ប៉ះពាល់​ពី​ជំងឺ​ផ្សេង​ៗ​ប៉ុណ្ណោះ ។

ការ​សិក្សា​មួយ​ចំនួន​ក្នុង​ពេល​កន្លង​មក​បា​នរក​ឃើញ​ថា របប​អាហារ​ផ្ទុក​កាឡូរី​ទាប​អាច​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង ការ​លើសឈាម និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម ។ ប៉ុន្តែ​ផល​ប៉ះពាល់​របស់​ហ្សែ​ន​ដែល​កំពុង​រីក​រាលដាល​ទៅ​លើ​ផ្នែក​អង្គ​ចង​ចាំ​និង​ផ្នែក​ទទួល​ចំណេះដឹង​នៃ​ខួរក្បាល​វ័យ​ចំណាស់​មិន​ត្រូវ​បាន​បង្ហាញ​ពី​មុន​មក​ទេ៕