ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការប្រជាជនកាត់ទោសជនសង្ស័យម្នាក់ដែល​កា.ប់ប្រពន្ធ និងអ្នកជិតខាងស្លា.ប់

2 ឆ្នាំ មុន
  • កំពង់ធំ

នៅក្នុងបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជនសង្ស័យម្នាក់ ដែលបានកា.ប់សម្លា.ប់ប្រពន្ធ បានស្លា.ប់ហើយ

ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង ៤ និង ២០នាទី ថ្ងៃទី២ ខែកមរា ឆ្នាំ២០២២ នៅក្នុងបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជនសង្ស័យម្នាក់ ដែលបានកា.ប់សម្លា.ប់ប្រពន្ធ បានស្លា.ប់ហើយ។

ដំបូងឡើយ សមត្ថកិច្ចប៉ូលិសបានចាប់ជនល្មើសបាន និងវ៉ៃខ្នោះដៃ និងខ្នោះជើង។ តែដោយសារតែកំហឹងមហាជន តុលាការពល​រដ្ឋបានផ្ទុះកំហឹង វាយទាត់ធាក់ ជនល្មើស​យ៉ាងចាស់ដៃតែម្តង ។ ហើយ​សាក​ស.ព​បុរសដែលកា.ប់ប្រពន្ធ​ខាងលើ​នេះ​មាន​ ឈ្មោះ ប៉ុស ឡា ភេទប្រុស អាយុ​៣៣ឆ្នាំ រស់​នៅភូមិពន្លៃ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សូមរម្លឹកថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៩ និង ១០នាទី នៅភូមិពន្លៃ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បុរសឈ្មោះ ប៉ុល ឡា បានប្រើពូថៅ​កា.ប់ បណ្តាលឲ្យស្លា.ប់​មនុស្សចំនួន​០២នាក់ និងរបួស​០៣នាក់ (របួសធ្ងន់​០២នាក់)។ បន្ទាប់មក ជនសង្ស័យ​បានឡើង​ទៅ​លើផ្ទះកើតហេតុ ចាក់គន្លឹះបិទទ្វារ។ ក្នុងពេលនោះ សមត្ថកិច្ច​ក៏​បានឡើងលើផ្ទះ រួច​ធាក់ទ្វារ ចូល​យកជនសង្ស័យចុះមកក្រោមផ្ទះវិញ ។

តែដោយសារបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ មានកំហឹង​បានវាយទៅលើជន​សង្ស័យរូប​នោះ​​ បណ្តាលឲ្យរងរបួស ហើយសមត្ថកិច្ច ក៏​បានយកជនសង្ស័យ​ចេញពីកន្លែងកើតហេតុ និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធី។

ជនសង្ស័យ​​​ត្រូវបានប៉ូលិស​ដាក់ឲ្យសម្រាក​ក្នុងបន្ទប់ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន រហូតដល់ម៉ោង ៤ និង ២០នាទី រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ទើបដឹងថា ជនសង្ស័យ​រូប​នេះ​បាន​ស្លា.ប់​ទៅហើយ។

ក្រោយ​ពេល​ទទួលព័ត៌មាននេះ កម្លាំងជំនាញនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ សហការជាមួយគ្រូពេទ្យបង្អែក​ខេត្តកំពង់ធំ ​ក្រុមគ្រួសារនៃស.ព  និងដោយមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សាយ  វាសនា អមសាលាដំបូងខេត្ត បានចុះទៅ​ដល់​ពិនិត្យកន្លែងកើតហេតុ និងសាកស.ពរបស់​ជន​សង្ស័យ​។

ជា​លទ្ធផលនៃការត្រួតពិនិត្យ ​បាន​បង្ហាញថា នៅផ្នែកក្បាលស.ព មានស្នាមជាំជុំវិញរង្វង់ភ្នែកស្តាំ។ ស.ព មានស្នាមប៉ះទង្គិច​ជា​មួយ​នឹង​វត្ថុរឹង នៅលើត្របកភ្នែកឆ្វេង និងលើចញ្ចើមស្តាំ។ ស.ពមានស្នាមមុតឆូតសើៗស្បែក ក្រោមចង្ការ​ឆ្វេង​០១កន្លែង។ រីឯនៅ​ផ្នែកដងខ្លួនវិញ​ គឺស.ព​មានស្នាមជាំពណ៌ក្រហមក្រម៉ៅ រាងទ្រវែង ដោយប៉ះទង្គិចនឹងវត្ថុរឹង កាត់ទទឹង លើទ្រូង ទំហំ ១៣សម x ៤សម។ ស.ពមានស្នាមជាំពណ៌ក្រហមក្រម៉ៅ រាងទ្រវែង ដោយសារការប៉ះទង្គិចនឹងវត្ថុរឹងពីលើដើមដោះឆ្វេង រហូតដល់ស្មាឆ្វេង ទំហំ ១៥សម x ៦សម។

បើតាម​ប៉ូលិស និង​​គ្រូ​ពេទ្យ បានសន្និដ្ឋានថា ស.ព​បាន​ស្លា.ប់​ដោយសារការគ្រាំក្នុង ដោយសារកំហឹងប្រជាពលរដ្ឋ​បាន​វាយ។ ក្រោយ​ពីពិនិត្យ​ស.ព​រួច ត្រូវបានសមត្ថកិច្ច​ប្រគល់ស.ព​ជនសង្ស័យ​ទៅ​ឱ្យក្រុមគ្រួសារ ដើម្បី​រៀបចំបូជាតាមប្រពៃណី។

សូមរម្លឹក​ទៀត​ថា បុរសឈ្មោះ ប៉ុល ឡា ជាអ្នកញៀនស្រា ដោយសារតែភ្លើងប្រច័ណ្ឌ ក៏​បានទាញពូថៅកា.ប់ប្រពន្ធដាច់.ក ហើយពុះទ្រូង​ថែមទៀត ព្រមទាំងកា.ប់អ្នកជិតខាងស្លា.ប់ម្នាក់ និងរបួស​៣នាក់ ( ធ្ងន់២នាក់ ស្រាលម្នាក់)។  ករណីឃា.តក.ម្មនេះ បានកើត​ឡើង កាលពីវេលាម៉ោង ១៩ និង ៣០នាទី យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅផ្ទះជនសង្ស័យ ស្ថិត​ក្នុងភូមិពន្លៃ ឃុំ​ចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនរងគ្រោះ​ក្នុងហេតុការណ៍​ខាងលើ​នេះ​ រួមមាន ៖ ទី១- ប្រពន្ធឈ្មោះ យ៉ន យឿន អាយុ​៣៤ឆ្នាំ (ស្លា.ប់) មានទីលំនៅ​ភូមិឃុំកើតហេតុ​ខាងលើ បន្សល់ទុក​នូវកូន​២នាក់ (ស្រីទាំងពីរ) ទី២-ជនរងគ្រោះ​ឈ្មោះ ពេជ្រ ហ៊ុន ភេទប្រុស អាយុ​៥៦ឆ្នាំ ត្រូវជនសង្ស័យកាប់​ចំកញ្ចឹង.ក (ស្លា.ប់ នៅក្រោមផ្ទះ) មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ទី៣-ឈ្មោះ កង រិន ភេទស្រី អាយុ ៣៦ឆ្នាំ (របួសធ្ងន់) ទី៤ – ឈ្មោះ កែ អំ ភេទស្រី អាយុ ៧៦ឆ្នាំ (របួសធ្ងន់) និងទី៥- ឈ្មោះ ខាត់ ប្រេង ភេទប្រុស អាយុ ៤១ឆ្នាំ (របួសស្រាល)។

គួររំលឹក​បន្តទៀតថា ៖ យប់​ថ្ងៃ​ចូល​ឆ្នាំ​សកល​! កា​.​ប់​ប្រហារ​ប្រពន្ធ និង​អ្នក​ជិតខាង ស្លា​.​ប់ និង​របួស៥​នាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ