ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់ថ្ងៃចូលឆ្នាំសកល! កា.ប់ប្រហារប្រពន្ធ និង​អ្នកជិត​ខាង ស្លា.ប់ និង​របួស ៥​នាក់​

2 ឆ្នាំ មុន
  • កំពង់ធំ

​ខេត្តកំពង់ធំ ៖ ​​បុរសញៀ.នស្រា​ម្នាក់​បាន​​ផ្ទុះ​កំហឹង​ ដោយសារភ្លើងប្រច័ណ្ឌ ក៏​បាន​​យក​ពូថៅ​មក​កា.ប់​ប្រពន្ធ​ដា.ច់ ក​ ​ធ្លា.ក់​​​​ចេញ​ពី

​ខេត្តកំពង់ធំ ៖ ​​បុរសញៀ.នស្រា​ម្នាក់​បាន​​ផ្ទុះ​កំហឹង​ ដោយសារភ្លើងប្រច័ណ្ឌ ក៏​បាន​​យក​ពូថៅ​មក​កា.ប់​ប្រពន្ធ​ដា.ច់ ក​ ​ធ្លា.ក់​​​​ចេញ​ពីស្មា ហើយពុះ​ទ្រូង​ និង​ទាញ​ពោះវៀន​ចេញ​មក​ក្រៅ​ បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លា.ប់​ភ្លាម​ៗ​យ៉ាង​អា​​ណោចអាធ័ម​ ​បន្ទាប់មកជនសង្ស័យ​ជា​ប្តីបាន​បន្តរ​ត់ទៅ​កា.ប់​អ្នក​ជិតខាង​ម្នាក់ទៀត បណ្តាល​ឱ្យ​​ស្លា.ប់​ និង​កា.ប់​អ្នក​ផ្សេង​ទៀត​ ​បណ្តាល​ឱ្យ​​រង​របួសធ្ងន់​២​នាក់ និងស្រាល​ម្នាក់ ។ ​បន្ទាប់ពី​​កើតហេតុ​ ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនដៃដល់ជា​ប្តី ដើម្បី​ចាត់ការ​តាមច្បាប់ ។​

ហេតុការណ៍​​​ខាងលើ​នេះ​បាន​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង៧​និង៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ ស្ថិត​ក្នុងភូមិ​ពន្លៃ ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​ ។

លោក​វរសេនីយ៍ទោ ឃុន ប៊ុ​ន​ហួ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​ប្រាប់​ថា​​ ​ជនដៃដល់​ជាប្តី​​ឈ្មោះ ប៉ុ​ស ឡា អាយុ​៣៣​ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ​ខាងលើ (​ត្រូវ​បាន​ឃាត់ខ្លួន​) ។ ចំណែក​ជន​រង​គ្រោះ​ទាំង​​​៥​នាក់​រួម​មាន​ ​១-​ស្ត្រីជា​ប្រពន្ធ​ឈ្មោះ យ៉​ន យឿ​ន អាយុ​៣៤​ឆ្នាំ​ (​ស្លា.ប់​) បន្សល់​ទុក​នូវ​កូន​២​នាក់​(​ស្រី​ទាំង​ពីរ​) ២-​ឈ្មោះ ពេជ្រ ហ៊ុន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​ ​ជាអ្នកជិត​ខាង ត្រូវ​ជនសង្ស័យ​កា.ប់​ចំ​ក​ញ្ចឹ​ង​.​ក​ បណ្តាល​​ឱ្យ​ស្លា.ប់​នៅ​ក្រោមផ្ទះ​ ៣-​ឈ្មោះ កង រិ​ន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជាអ្នកជិត​ខាង បានរង​​​របួសធ្ងន់​ ៤- ឈ្មោះ កែ អំ ភេទ​ស្រី​ អាយុ​៧៦​ឆ្នាំ​ ជាអ្នកជិត​ខាងបាន​រង​​របួសធ្ងន់​ និង​៥-ឈ្មោះ ខាត់ ប្រេង ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជាអ្នក​ជិត​ខាង បានរងរបួសស្រាល​ ។ ជនរងគ្រោះទាំង៥នាក់ ស្នាក់នៅភូមិឃុំកើតហេតុ​ខាងលើ​។​

លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ សំណាង ស្នងការ​រង​នគរបាល​ខេត្តកំពង់ធំ ទទួល​ផែន​ព្រហ្ម​ទ័​ណ្ឌ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​​ថាមាន​ករណី​ឃា.តកម្ម​​នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​រួច​មក លោក​បាន​បញ្ជាកម្លាំង​ក្រោម​ឱវាទ​ និង​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​បារាយណ៍ចុះ​​ធ្វើការ​ហ៊ុំ​ព័ទ្ធ​ទីតាំង​កន្លែង​កើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ និង​បន្ត​នីតិវិធី កសាង​សុំ​ណុំ​រឿង ​និង​បញ្ជូន​ខ្លួន​ទៅ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ។​ចំណែកស.ព​ជន​រង​គ្រោះ​​ទាំង​​២នាក់​ត្រូវបាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នក​រង​របួសធ្ងន់​ស្រាល​ ត្រូវ​បាន​សាច់ញាតិ​​ដឹក​យក​​ទៅ​​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​បារាយណ៍​ស​ន្ទុ​ក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ