ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អធិការ​ប្រាប់​ថា បើ​ចង់​ចុះ​ផ្សាយ​គួរ​និយាយ​គ្នា​សិន​… ព្រោះ​សុទ្ធតែ​គ្នា​ឯង​ទេ​… សង្ស័យ​ខ្លាច​បាត់​លាភ

2 ឆ្នាំ មុន
  • តាកែវ

ទីតាំង​បើក​ភ្នាល់​ល្បែងស៊ីសង ជល់​មាន់ បៀរ បាល់ តាម​អន​ឡាញ​ជា​ច្រើន​កន្លែង​សឹងតែ​គ្រប់​តូប​កាហ្វេ​នៅ​ក្នុង​ក្រុង​ដូន​កែវ ជា​ពិសេស​ទីតាំង​ដុះ​ស្លែ​មួយ​កន្លែង​ស្ថិត​នៅ

ខេត្តតាកែវ ៖ ទីតាំង​បើក​ភ្នាល់​ល្បែងស៊ីសង ជល់​មាន់ បៀរ បាល់ តាម​អន​ឡាញ​ជា​ច្រើន​កន្លែង​សឹងតែ​គ្រប់​តូប​កាហ្វេ​នៅ​ក្នុង​ក្រុង​ដូន​កែវ ជា​ពិសេស​ទីតាំង​ដុះ​ស្លែ​មួយ​កន្លែង​ស្ថិត​នៅ ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ខាងកើត​ឆៀង​ខាងត្បូង​ផ្សារ​ធំ​តាកែវ បើក​លេង​បាន​យ៉ាង​រលូន ដោយ​គ្មាន​ការ​រំខាន​ពី​កម្លាំង​សមត្ថកិច្ច​ក្រុង ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ លើស​ពី​នេះ​ទៀត​លោក​អធិការ​នគរបាល​ក្រុង​ដូន​កែវ សុំ​ឲ្យ​អ្នកកាសែត​ជួយ​ប្រាប់​ទីតាំង​គាត់​ផង ព្រោះ​ស្រវាំង​មើល​មិនឃើញ​ទេ​។

បើ​យោង​តាម​សំដី​ក្រុម​អ្នក​ញៀន​.​ល្បែងស៊ីសង​បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​ថា ក្នុង​មួយ​ថ្ងៃ​ៗ​មាន​អ្នក​ចាញ់​ប្រាក់​អស់​ចាប់ពី​៣០០​ដុល្លារ (300$) រហូត​ដល់​ទៅ​១០០០​ដុល្លារ (1000$) ទៅ​លើ​ល្បែងភ្នាល់​តាម​អន​ឡាញ​នៅ​ទីតាំង​ដុះ​ស្លែ​ខាងលើ​នេះ​។ មិនតែប៉ុណ្ណោះ ក្រុម​អ្នកលេង​ល្បែង​ថែម​ទាំង​ខ្សឹប​ប្រាប់​ទៀត​ថា កន្លែង​លេងល្បែង​ដុះ​ស្លែ​មួយ​នេះ មាន​ខ្នងបង្អែក​ក្រាស់​ៗ​នៅ​ពីក្រោយ​ខ្នង ទើប​ពួក​គេ​មាន​ភាព​កក់ក្តៅ និង​ចូល​ទៅ​លេង ដោយ​អត់​ខ្លាច​ប៉ូលិស​ក្រុង​ដាច់ខាត​។

ហើយ​ពាក់ព័ន្ធ​ករណី​កើត​មាន​បើក​ទីតាំង​លេងល្បែង​តាម​អន​ឡាញ​យ៉ាងច្រើន​បែប​នេះ ជា​កត្តា​បណ្តាល​ឲ្យ​កើត​មាន​អំពើ ចោរលួច ចោរឆក់ ចោរប្លន់ អ​ស្ថេ​រ​ភាព​សន្តិសុខ​នៅ​តាម​មូលដ្ឋាន​។ តើ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​នៅ​ត្រង់​ណា?

ពលរដ្ឋ​បាន​សុំ​សំណូមពរ​ទៅ​លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​ថ្មី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក៏​ដូច​ជា លោក ឥន្ទ មណ្ឌល អធិការ​នគរបាល​ក្រុង​ដូន​កែវ មាន​ចំណាត់ការ​ខ្លះ​ផង ចំពោះ​រឿង​នេះ ព្រោះ​វា​ជា​ក្តី​បារម្ភ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

ជុំវិញ​ទីតាំង​ល្បែង​អន​ឡាញ​ជា​ច្រើន​ក្នុង​ក្រុង​ដូន​កែវ​នេះ លោក ឥណ្ទ មណ្ឌល អធិការ​នគរបាល​ក្រុង​ដូន​កែវ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២២​នេះ​ថា សុំ​អ្នកកាសែត​ជួយ​ប្រាប់​ទីតាំង​ផង ព្រោះ​លោក​អត់​បានដឹង ហើយ​បើ​ចង់​ចុះ​ផ្សាយ​គួរ​និយាយ​គ្នា​សិន​ទៅ ព្រោះ​សុទ្ធតែ​គ្នា​ឯង​ទេ​… ហេ​! ហេ​!​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ