ខេត្តបាត់ដំបង ៖ មនុស្សយ៉ាងតិចជិត១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅក្នុងហេតុការណ៍ចាក់សម្លា.ប់គ្នាមួយក្នុងមណ្ឌលចត្តាឡីស័ក ដែលបណ្ដាលឲ្យបុរសម្នាក់ស្លា.ប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣៦នាទីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន តែមន្ត្រីជំនាញពុំទាន់ឱ្យដឹងអំពីមូលហេតុនៅឡើយទេ ភ្លាមៗនោះ។
![Picture]()
បើតាមអធិការស្រុកសំពៅលូន លោក ទឹម វិឆ័យ បានឲ្យដឹងថា អំពើឃាតក.ម្មនោះ បានកើតឡើងនៅមណ្ឌលចត្តាឡីស័ក ក្នុងរោងចក្រផលិតម្ស៉ៅមីមួយកន្លែង រវាងមនុស្ស០២ក្រុម ដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃ ហើយចូលធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលខាងលើនេះ។ លោកថា អំពើហិ.ង្សានេះ បានធ្វើឲ្យមនុស្សម្នាក់ស្លា.ប់ ដោយសារតែភាគីម្ខាងបានប្រើប្រាស់ដាវសាំម៉ូរ៉ៃចាក់ និងកា.ប់បុរសរងគ្រោះ។
ភ្លាមៗក្រោយពេលកើតហេតុ សមត្ថកិច្ចរបស់លោកបានចុះទៅអន្តរាគមន៍ និងបានឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០នាក់ ដើម្បីយកទៅសាកសួរ ហើយក្នុងនោះមានជនម្នាក់ អាចស្ថិតក្នុងចំណោមជនដៃដល់ចំនួន០៣នាក់ តែយើងមិនទាន់ដឹងអំពីមូលហេតុឲ្យប្រាកដនោះទេ ព្រោះកំពុងតែសួរនាំនៅឡើយ។
![Picture]()
យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានឱ្យដឹងថា គឺមនុស្សចំនួន១០នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗនាំយកទៅសួរនាំ។ ក្នុងចំណោមជនដែលត្រូវឃាត់ខ្លួន គឺមានម្នាក់ឈ្មោះ ម៉ៅ ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅស្រុកមោងឬស្សី អាចស្ថិតក្នុងចំណោមមនុស្ស០៣នាក់ (ពីរនាក់ទៀតរត់គេចខ្លួនបាត់) ដែលគេសង្ស័យថា ជាក្រុមជនដៃដល់បានប្រើប្រាស់ដាវកា.ប់ទៅលើជនរងគ្រោះឈ្មោះ ជែ ជាក់ ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
អធិការស្រុកសំពៅលូន លោក ទឹម វិឆ័យ បាននិយាយថា បើតាមការសួរនាំ គឺក្រុមអ្នកច្បាំងគ្នានៅក្នុងមណ្ឌលចត្តាឡីស័កនេះ បានវិលត្រឡប់មកពីប្រទេសថៃ ហើយចូលមណ្ឌលនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះដំណាលៗគ្នា តែពួកគេមិនធ្លាប់ស្គាល់គ្នានោះទេ។
លោកបានប្រាប់ថា ពួកគេមិនមានទំនាស់ធំដុំអ្វីទេ។ ប៉ុន្តែបើតាមសាច់រឿងដែលលោកទទួលបាន គឺដំបូងភាគីរងគ្រោះដែលមានគ្នា០៥នាក់ ក្នុងនោះមានស្រីម្នាក់ផងដែរ ហាក់បាននិយាយឌឺដងជាមួយនឹងកាយវិការមិនសមរម្យដាក់ភាគីជនដៃដល់ ដែលគេសង្ស័យថា ផ្ដើមចេញពីរឿងស្រីញី។ លោកប្រាប់ទៀតថា ជាពិសេសជនរងគ្រោះដែលស្លា.ប់បានបង្ហាញសកម្មភាពដ៏ផ្គើន ទើបបន្តិចក្រោយមក ភាគីជនដៃដល់បានទាញដាវសាំម៉ូរ៉ៃ រួចស្ទុះទៅកា.ប់ និងចាក់សម្លា.ប់ជនរងគ្រោះ បង្កឱ្យមានការភ្ញាក់ផ្អើលពេញមណ្ឌលចត្តាឡីស័កតែម្ដង។
![Picture]()
លោក ទឹម វិឆ័យ បានបញ្ជាក់ថា សកម្មភាពនៃអំពើមនុស្សឃា.តខាងលើនេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅក្នុងអគារនោះ។ ហើយនៅក្នុងកាមេរ៉ាដំបូងគេឃើញមានជន០៣នាក់ ដែលមានដាវសាំម៉ូរ៉ៃក្នុងដៃផង បានស្ទុះទៅកា.ប់ជនរគ្រោះទាំងកំរោល ក្នុងនោះមានឈ្មោះ ម៉ៅ ស៊ីណា ផងដែរ។ ដោយឡែកមនុស្សជិត១០នាក់ទៀត បានស្ទុះចូលទៅប្រឡូកក្នុងសកម្មភាពនោះដែរ។ ដូច្នេះហើយទើបសមត្ថកិច្ចរបស់លោកឃាត់ខ្លួនពួកគេទាំងនោះជាបណ្ដោះអាសន្ន ដើម្បីសួរនាំ។
លោកបញ្ជាក់ទៀតថា ប៉ុន្តែនៅក្នុងកាមេរ៉ាសុវត្ថិភាពនោះ បានបង្ហាញភិនភាគមនុស្ស០៣នាក់ ដែលធ្វើសកម្មភាពដំបូងគេ គឺឈ្មោះ ម៉ៅ ស៊ីណា ត្រូវឃាត់ខ្លួន និងបក្សពួក០២នាក់ទៀត បានផ្លោះរបងលួសរត់គេចខ្លួនទាំងយប់ តែយើងបានកំណត់មុខសញ្ញាបានអស់ហើយ ដែលពេលនេះយើងកំពុងដំណើរការនីតិវិធី៕
ចែករំលែកព័តមាននេះ