ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកសំរាម និងរថយន្តដឹកស្វាយមួយបានកើតឡើងនៅវេលាម៉ោង ០៦និង៤០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចលើស្ពានទឹកសាប ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៤-២០៥ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឡើងដោយរថយន្ត ០១ គ្រឿងម៉ាក DAEWOO (រថយន្ដដឹកសម្រាម) ពណ៌ខៀវ គ្មានពាក់ផ្លាកលេខ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ អ្នកបើកបរឈ្មោះ ឈាត ឈឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ដដឹកសំរាម មានទីលំនៅភូមិខ្ចារ ឃុំគោកដូង ស្រុកអង្គជុំ ខេត្តសៀមរាម ។


លុះមកដល់ចំណុចខាងលើរថយន្ដបានរេចង្កូត មកខាងឆ្វេងដៃ ខណៈពេលនោះមានរថយន្ដ ០១ គ្រឿងម៉ាក HYUNDAI ពណ៌សលាយខៀវ ពាក់ផ្លាកលេខព្រះសីហនុ 3A-5978 ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានបុកចំពីមុខតែម្ដង ។
ជាក់ស្តែងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលអោយមានមនុស្សស្លា.ប់ ០១នាក់ និងរងរបួស០១នាក់ មាន០១.ឈ្មោះ ឈាត ឈឿន ភេទប្រុស អ្នកបើកបររថយន្ដម៉ាក DEVO ស្លា.ប់នៅនិងកន្លែងកើតហេតុ ចំណែក០២ អ្នកបើកបររថយន្ដម៉ាក HYUNDAI រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ ។

បច្ចុប្បន្ន សពកំពុងតែស្វែងរកសាច់ញាតិ ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕




ចែករំលែកព័តមាននេះ