ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​រឿង​គប់​ក្មេង​តូច​អាយុ​២​ឆ្នាំ នឹង​ប្រកាស​ថ្ងៃ​ទី​២៤​មិថុនា

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ មនុស្ស​ចំនួន​៦​នាក់​នៅ​ភូមិ​ខ្វិត​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ហិ.ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​បាន​យក​ដុំ​ថ្ម​គប់​ទៅ

ខេត្តកំពង់ចាម ៖ មនុស្ស​ចំនួន​៦​នាក់​នៅ​ភូមិ​ខ្វិត​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ  ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​បាន​យក​ដុំ​ថ្ម​គប់​ទៅ​ត្រូវ​ក្បាល​របស់​ក្មេង​ប្រុស អាយុ​២​ឆ្នាំ ដែល​កំពុង​តែ​បៅដោះ​ម្តាយ កន្លែង​លក់​ពង​ទា​កូន បណ្តាល​ឲ្យ​រង​របួសធ្ងន់​ក្នុង​បរិវេណ​វត្ត​ខ្វិត​ធំ កាលពី​ឆ្នាំ​២០១២ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៦  ត្រូវ​បាន​សាលាដំបូង​ខេត្ត បើក​សវនាការ​ដោយ​មាន​លោកស្រី ហៃ  ណៃ​ហេង ចៅក្រម​ជំនុំជម្រះ  លោក រៀល សុ​ភិន  ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត  និង​លោក បូ ប៊ុ​ន​សៀ​ក ក្រឡាបញ្ជី សាលក្រម​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ។

បុរស​ឈ្មោះ ឃី​ន  សុខ​ខេ​ង  ភេទ​ប្រុស  អាយុ​២៩​ឆ្នាំ ជា​ជន​ដែល​ត្រូវ​បាន​ចោទប្រកាន់​បទ​ខាងលើ​ប្រាប់​ឲ្យ​ដឹង​ថា  ចំពោះ​រឿងហេតុ​ដែល​គេ​បាន​ចោទប្រកាន់​មក​លើ​រូប​លោក ជា​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​ចំណោ​ម​មនុស្ស​៦​នាក់​ដែល​បាន​យក​ដុំ​ថ្ម គប់​ទៅ​ត្រូវ​ក្បាល​ក្មេង​តូច​នោះ គឺ​មិន​បានដឹង​នោះ​ទេ​កាលពី​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១២  ក្នុង​កម្មវិធី​បុណ្យ​មួយ​នៅ​វត្ត​ខ្វិត​ធំ  ដែល​មានការ​សំដែង​ល្ខោនបាសាក់​។ បុរស​ឈ្មោះ សុខ ខេ​ង ប្រាប់​បន្ត​ថា លុះ​ក្រោយ​កើតហេតុ​ខាងលើ ធ្លាប់​ត្រូវ​បាន​នគរបាល​មូលដ្ឋាន​ហៅ​ទៅ​សួរនាំ​ចំនួន​២​លើក  ហេតុ​ដែល​បាន​បង្ក​ឲ្យ​ក្មេង​ប្រុស​រង​របួស​នោះ ហើយ​ក៏​បាន​ឆ្លើយ​បដិសេធ​ថា​មិន​បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ហិង្សា​ទេ ។

ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ត្រូវ​បាន​គេ​កោះហៅ​មក​ចូលរួម​ក្នុង​សវនាការ​នៅ​សាលាដំបូង​ខេត្ត  ហើយ​ត្រូវ​បាន​មន្ត្រី​តុលាការ​សួរនាំ​ម្នាក់​ម្តង​ៗ ក្នុង​នោះ​មាន ១-​រូប​លោក ២-​ឈ្មោះ ឃី​ន សុខ​ម៉​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ៣-​ឈ្មោះ លី​ម ជីវន្ត ភេទ​ប្រុស អាយុ​២១ឆ្នាំ ៤-​ឈ្មោះ ឃី​ន ណា​រិ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ  ៥-​ឈ្មោះ ធី​ម សុខ​ហាក់  ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ៦-​ឈ្មោះ សេន សុ​ផាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ខិ្វ​ត​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ។ ទាំងអស់​គ្នា​បាន​ឆ្លើយ​បដិសេធ​ថា​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ហិង្សា យក​ដុំ​ថ្ម​គប់​ក្មេង​តូច​បណ្តាល​ឲ្យ​របួស​ទេ ។ អ្នក​ទី​៤​ឈ្មោះ ឃី​ន ណា​រិ​ន  ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ឆ្នាំ​២០១២ នោះ​រូបគេ​ទើបតែ​ត្រឡប់​មក​ពី​រាជធានី​ភ្នំពេញ មក​ដល់​ផ្ទះ​នៅ​ភូមិ​ខ្វិត​ធំ ឃុំ​ខ្វិត​ធំ  ស្រុក​ព្រៃឈរ  មិន​បាន​ចេញ​ទៅ​ណា​នោះ​ទេ ហើយ​ការ​ដែល​គេ​ចោទប្រកាន់​ក្នុង​អំពើ​ហិង្សា​សូម​បដិសេធ  ។ ប្រសិន ណាបើ​ស្ថាប័ន​តុលាការ​នូវ​តែ​ចោទប្រកាន់​នោះ​ពួក​គេ​ទាំង​៦​នាក់  និង​ដាក់​ពាក្យបណ្តឹង​ជំទាស់​ទៅ​សាលា​ឧទរ​ណ៍ ។

អ្នកស្រី ចុង បុ​ទុម  មេធាវី​ការពារ​ក្តី​ឲ្យ​ភាគី​ដើមបណ្តឹង  ឈ្មោះ គី​ម សុខ​រ៉េ​ន  ត្រូវជា​ម្តាយ​របស់​ក្មេង​ប្រុស​តូច​ឈ្មោះ គី​ម ឆេ​ង​ហាក់  អាយុ​២​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង កាលពី​ឆ្នាំ​២០១២​កន្លង​មក​នោះ ក្នុង​ពេល​ដែល​មានកម្ម​វិធី​បុណ្យ  នៅ​វត្ត​ខ្វិត​ធំ​ពេល​យប់​មាន​មនុស្ស​មួយ​ក្រុម​បាន​នាំ​គ្នា​ផឹកស៊ី  ហើយ​បាន​យក​ដុំ​ថ្ម​មក​គប់​សំដៅ​ទៅ​លើ​ឈ្មោះ សំបូរ និង​ឈ្មោះ​អ៊ី តែ​បែរជា​មិន​ត្រូវ​នោះ​ទេ  បែរជា​ត្រូវ​ក្បាល​របស់​ក្មេង​អាយុ​២​ឆ្នាំ   ដែល​កំពុង​តែ​បៅដោះ​ម្តាយ​នៅ​កន្លែង​លក់
ពង​ទា​កូន​ត្រូវ​របួស​ក្បាល​ធ្ងន់ ។  ហើយ​ការ​ចោទ​ទៅ​លើ​មនុស្ស​ទាំង​៦​នាក់​ខាងលើ  សំអាង​ដោយ​មាន​សាក្សី​៣​នាក់  ដែល​បានឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់ភ្នែក ៕