ខេត្តកំពង់ឆ្នាំង ៖ ផ្ទះឈើ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង រួមទាំងសម្ភារក្នុងផ្ទះឆេះខ្ទេចគ្មានសល់ ដោយសារឆ្លងចរន្តអគ្គិសនីផ្ទាំងសឡា ខណៈពេលម្ចាស់ផ្ទះមិននៅ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី៣០ ធ្នូ ស្ថិតនៅចំណុចយុគន្ធរ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។
![Picture]()
តាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ផ្ទះខាងលើមានទំហំ6,5 គុណនឹង14ម៉ែត្រ ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី និងក្រាលក្តារជាកម្មសិទ្ធិរបស់ឈ្មោះលី ខៀ អាយុ45ឆ្នាំ ប្រពន្ឋឈ្មោះឡេះ យ៉ុម អាយុ42 ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មានមុខរបបលក់គ្រឿងជ័រ តម្លៃ2500រៀល ។
![Picture]()
ប្រភពដដែលបានបន្តថា ចំពោះមូលហេតុគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ផ្ទាំងសឡា ចំពេលដែលម្ចាស់មិននៅផ្ទះ ។ ចំពោះការខូចខាតមានផ្ទះមួយខ្នងទំហំ 6.5 គុណនឹង 14ម៉ែត្ររួមនិងសម្ភារក្នុងផ្ទះទាំងអស់ ដែលសរុបទឹកប្រាក់មានប្រមាណ45លានរៀល ។
![Picture]()
គួរបញ្ជាក់ដែរថា ក្នុងពេលហេតុការណ៍ខាងលើ រថយន្តទំនើបអគ្គិភ័យរបស់អធិការនគរបាលស្រុកបរិបូរណ៌ បានចេញអន្តរាគមន៍ជួយពន្លត់ដែរ ប៉ុន្តែមិនអាចជួយបាន ដោយសារតែភ្លើងឆេះលឿនពេក ព្រោះសុទ្ឋតែរបស់ជ័រនិងគ្រឿងឈើ ដែលក្រុមពន្លត់អគ្គិភ័យបានត្រឹមតែជួយបាញ់ពន្លត់មិនអោយរាលដាលដល់ផ្ទះអ្នកជិតខាងតែប៉ុណ្ណោះ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ